EP14:ជួបគ្នាម្តងទៀត

6.5K 419 3
                                    

លុះថ្ងៃត្រង់ពួកគេក៏ត្រឡប់មកវិញព្រោះតែJungkookត្រូវមានប្រជុំបន្ទាន់ទើបមិនបាននៅយូរ

"Jungអូនចង់ដើរលេង"Taehyungពេបមាត់សម្លឹងទៅអ្នកដែលកំពុងតែផ្តោតអារម្មណ៍លើការបើកបររបស់គេនោះ

"បងសុំទោសណាTaeបងមានប្រជុំមិនអាចជូនអូនទៅបានទេ ចាំថ្ងៃក្រោយចុះណា"Jungkookនិយាយជាមួយរាងតូចដោយសម្តីលួងលោមយ៉ាងស្រទន់តែម្តង

"មិនអីទេ បងទៅប្រជុំទៅអូនទៅម្នាក់ឯងក៏បាន"Taehyung

"Taeអូនខឹងបងមែនទេ?"Jungkookចាប់ដៃរាងតូចយកកាន់ព្រមទាំងអង្អែលតិចៗដោយសារតែចង់យកចិត្តមិនអោយខឹង

"អត់ទេ អូនអត់បានខឹងបងទេ"Taehyungញញឹមដាក់នាយព្រោះតែមិនចង់អោយនាយគិតច្រើន

"ឥឡូវអូនCallទៅរកJiminអោយទៅជាមួយអូនទៅបានទេ?"Jungkook

"ក៏បាន"Taehyungនិយាយរួចក៏យកទូរស័ព្ទCallទៅរកមិត្តភ្លាម

"យ៉ាងម៉េចហើយ?"Jungkookចោទសួរឡើងពេលឃើញគេនិយាយទូរសព្ទរួច

"គេមកឥឡូវហើយ បងជួយហួសជូនអូនផ្សារទំនើបខាងមុខនេះបានទេ?"Taehyungនិយាយសុំនាយព្រោះអីផ្សារទំនើបនោះហួសពីក្រុមហ៊ុនរបស់នាយ

"បាទតែអូនបានអីជិះត្រឡប់ទៅវិញ?"Jungkook

"អូនជិះTaxiទៅវិញបាន"Taehyung

"មិនបានទេវាគ្រោះថ្នាក់ណាស់ អញ្ចឹងអូនយកឡានមកទៅចុះ ចាំបងទៅវិញជាមួយSamក៏បាន"Jungkookនិយាយចប់ក៏ចតឡានមុខក្រុមហ៊ុនខ្លួនវិញ

"តែបង..."Taehyungនិយាយមិនទាន់ចប់ផង នាយក៏ចុះពីលើឡានរួចដើរទៅបើកទ្វាអោយប្រពន្ធវិញ

"យកឡានមកទៅ ឥឡូវបងទៅប្រជុំសិនហើយ"Jungkook

"បាទ"Taehyung

" នេះកាតអូនយកទៅប្រើទៅ"Jungkookដកកាបូបចេញមកព្រមទាំងហូតកាតខ្មៅមួយសន្លឹកទៅអោយប្រពន្ធ

"មិនបាច់ទេJung អូនមានលុយរបស់អូនហើយ"Taehyungហុចទៅអោយនាយវិញប៉ុន្តែJungkookចាប់ដៃរាងតូចអោយក្តាប់កាតនោះជាប់វិញ

"បងទុកអោយអូនចាយ ហាមជំទាស់បើមិនចឹងបងឈប់ស្រឡាញ់អូនហើយ"Jungkookគ្រាន់តែឃើញរាងតូចរកហារមាត់និយាយគេក៏ដាក់កំហិតតែម្តង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now