EP29:ង៉ក់ងរ

5K 325 1
                                    

នៅតាមផ្លូវសម្លេងចេចចាចសួរមិនចេះឈប់របស់រាងតូចចេះតែបន្លឺឡើងមកតាំងពីចេញពីភូមិគ្រិះមកនិយាយនោះនិយាយមិនចេះហត់ទាល់តែសោះ

"Jungបងគិតមើលថាអូនគួរតែដាក់ឈ្មោះbabyពួកយើងថាមិចទៅ?"Taehyungយកដៃអង្អែលពោះខ្លួនថ្នមៗរួចងើយមើលមុខនាយរង់ចាំចម្លើយ

"Taeបងថាយើងកុំទាន់គិតរឿងនេះអី ពួកយើងមិនទាន់ដឹងឡើយថាកូនប្រុសឬកូនស្រី ចាំពេលពិនិត្យហើយចាំយើងរកនឹកឈ្មោះកូនយើងល្អទេ?"Jungkookយកដៃអង្អែលក្បាលរាងតូចថ្នមៗព្រមទាំងនិយាយរ៉ាយរ៉ាប់ប្រាប់គ្រប់បែបយ៉ាងបើមិនចឹងទេយំប្រកាច់ពេញឡានទៀតឥឡូវហើយ គ្រាន់តែចេញមកតាមផ្លូវមកនេះយំបីដងទៅហើយដោយសារតែសួរច្រើនពេកនាយហត់នឹងឆ្លើយទើបង៉ក់ងរប្រកាច់មិនដឹងថាខ្លួនកំពុងតែមានកូនទាល់តែសោះ

"ក៏បានដែរ"Taehyungស្ងាត់មាត់រុលទៅអោបចង្កេះនាយផ្តេកក្បាលលើស្មាគេយ៉ាងស្ងៀមស្ងាត់

"អូនខឹងបងមែនទេ?"Jungkookអោនសួររាងតូចទាំងទឹកមុខបារម្ភមិនឈប់

"អូនអត់បានខឹងបងទេ អូនរោយមាត់ពេកទើបចង់សម្រាកខ្លះ"Taehyungងើយមកញញឹមលិបភ្នែកដាក់នាយ ដំបូងខំតែភ័យថាគេខឹងតាមពិតហត់មាត់ដោយសារនិយាយច្រើនសោះ

"បាទ សម្រាកទៅចឹង"Jungkookអង្អែលខ្នងរាងតូចចុះឡើងៗដើម្បីលួងលោមអោយគេស្ងប់ក្នុងចិត្តបន្តិច កុំអោយសួរមិនចេះហត់ដូចមិញនេះអី នាយហត់នឹងឆ្លើយខ្លាំងណាស់!!!?

"បងSamឈប់ឡាន"ស្ងាត់មាត់មួយសន្ទុះរាងតូចTaehyungស្រាប់តែស្រែកអោយឈប់ឡានទាំងដែលមិនទាន់ដល់គោលដៅបែបនេះ មានរឿងអីឬអត់ហ្នឹង?

"បាទ អ្នកប្រុស"Samផ្តាំតាមបញ្ជារាងតូចក៏អែបឡានសម្រាប់គេ

"អូនអោយSamឈប់ឡានធ្វើអី?"Jungkookចោទសួររាងតូចព្រោះតែសង្ងំលើស្មានាយសុខៗក៏ស្រែកឡើងអោយនាយភ្ញាក់មិនស្ទើរ

"មកតាមអូនមក"Taehyungបើកទ្ធាចុះពីឡានសម្តៅទៅកន្លែងមួយចំណែករាងក្រាស់ឃើញបែបនេះក៏ប្រញាប់រត់ទៅតាមព្រោះមិនហ៊ានបណ្តោយអោយដើរម្នាក់ឯងបានឡើយ

"បងJin"សម្លេងTaehyungស្រែកហៅអនាគតបងថ្លៃធ្វើអោយអ្នកនៅក្នុងហាងទាំងអស់ងាកមកមើលមុខរាងតូចគ្រប់គ្នា

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now