EP23:មិនញុាំទេៗៗ

5.6K 366 2
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់សម្លេងក្អួតល្វើយៗចេញពីបន្ទប់ទឹកទាំងព្រលឹម

"Taeយ៉ាងម៉េចហើយ?"Jungkookរត់ចូលមកជួយរឺតខ្នងទាំងមមីមមើរព្រោះបើកភ្នែកភ្លាមលឺសម្លេងក្អួតរបស់រាងតូចក៏រត់មកមើលភ្លាមតែម្តង

"អូនមិនអីទេ "Taehyungដើរចេញមកក្រៅអង្គុយលើពូកវិញ

"គេងសិនទៅណា បងទៅរកអីអោយអូនញុាំ"Jungkookយកដៃទៅទ្រក្បាលរួចទម្រេចខ្លួនរាងតូចអោយមកគេងវិញម្តង

"អូនមិនឃ្លានទេJung"Taehyungពេបមាត់សម្លឹងមុខនាយភ្លឹសៗ

"មិនឃ្លានក៏ត្រូវតែញុាំដែរមើលមុខចុះដូចមាន់ស្ងោទៅហើយ"Jungkookស្តីអោយរាងតូចមាំងៗតែក៏មិនមែនព្រោះតែធុញស្អប់គេឡើយ នាយបារម្ភពីគេខ្លាំងណាស់បើមិនញុាំពេលណាទើបមានកម្លាំងហើយបើក្អួតអស់រលីងពីពោះទៅហើយ បើបណ្តោយតាមចិត្តមិនឃ្លានប្រាកដជាត្រូវគេងពេទ្យជាមិនខាន

"បាទ"Taehyungឆ្លើយដោយសម្លេងខ្សាវៗលើកភួយមកដណ្តប់ត្រឹម.ករួចបែខ្នងចេញពីនាយដោយសារតែគេខ្លាចថានាយនឹងខឹងគេខ្លាំងហើយបានជាហ៊ាបតម្លើងសម្លេងដាក់គេខ្លាំងបែបនេះ

"ហ្អឹម"Jungkookក្រវីក្បាលហួសចិត្តនឹងក្មេងពូកែង៉ក់ងរម្នាក់នេះរួចក៏ដើរចេញទៅខាងក្រោមបាត់ដោយទុកអោយក្មេងតូចម្នាក់នោះនៅអន់ចិត្តម្នាក់ឯងសិនចាំមកវិញចាំលួងក្រោយបើនៅយូរអាចបន្លាយពេលដល់ថ្ងៃត្រង់ទើបបានទៅអាចអីមកញុាំជាក់ជាមិនខាន

   មួយសន្ទុះក្រោយមកនាយក៏ឡើងមកវិញដោយមានថាសអាហារមួយនឹងមានបបរមួយចានព្រមទាំងទឹកក្រូចមួយកែវយកមកអោយប្រពន្ធស្អាតរបស់គេផងដែរ

"Taeក្រោកមកញុាំអីសិនចាំគេងវិញណា"Jungkookអង្រួនដើមដៃរាងតូចតិចៗបំណងនឹងដាស់គេព្រោះឃើញថាពេលនេះគេកំពុងតែគេងលក់ស្កប់ស្កល់ខ្លាំងណាស់ អាចព្រោះតែគេមិនស្រួលខ្លួនទើបគេបាក់ស្បាតដល់ថ្នាក់នេះ

"...."Taehyungមិនមាត់តែងើបមកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែចាំនាយយកបបរមកអោយ

"ចាំបងបញ្ចុកអូន"Jungkookរកតែយកបបរមកបញ្ចុកហើយតែរាងតូចឃាត់នាយវិញ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now