EP26:បងសុំមួយមក

5.8K 360 2
                                    

ក្រោយការជួបជុំគ្នាបានបញ្ចប់ប៉ាម៉ាក់របស់Taehyungក៏ត្រឡប់ទៅវិញ ចំណែកពួកគេក៏បំបែកគ្នាទៅបន្ទប់រាងខ្លួន។ឡើងមកដល់បន្ទប់ភ្លាមJungkookដាក់អោយរាងតូចអង្គុយលើពូកសិននាយទៅរៀបចំទឹកក្តៅអោយរាងតូចសម្អាតខ្លួននឹងសម្លៀកបំពាក់ទុកអោយរួចជាស្រេច។ចំណែករាងតូចវិញអំឡុងពេលដែលចាំនាយរៀបចំគេក៏ផ្លាស់ខោអាវចេញមានត្រឹមតែអាវឃ្លុំមួយបិទបាំងរាងកាយតែប៉ុណ្ណោះ

"អូនសម្លាញ់ចូលងូតទឹកបានហើយ"Jungkookដើរចេញមកហៅរាងតូចដែលអង្គុយចាំខ្លួននៅលើពូកបើកភ្នែកម៉ក់ៗសម្លឹងខ្លួនមិនឈប់

"បាទ"Taehyungងើបឈរហើយដើរសម្តៅពីបន្ទប់ទឹកដោយមានរាងក្រាស់ដើរតាមកកិតពីក្រោយខ្លាចគេរអិលជាយថាហេតុ

"បងយ៉ាងម៉េចហ្នឹង?ហេតុអីចេះតែដើរតាមអូនរហូត?"Taehyungងាកមកសួរស្វាមីព្រោះតាំងពីដឹងថាគេមានកូនមកគឺថាដើរតាមរហូតមិនលើកលែងសូម្បីតែបន្ទប់ទឹកដូចពេលនេះអញ្ចឹង

"បងខ្លាចអូនគ្រោះថ្នាក់ទើបដើរតាមអូនហ្នឹងណា"Jungkookដោះអាវឃ្លុំរាងតូចចេញរួចដាក់អោយគេអង្គុយត្រាំទឹកក្តៅឧណ្ណៗដែលខ្លួនត្រៀមរួចជាស្រេច

"បងចេញទៅអូនងូតខ្លួនឯងបាន"Taehyungប្រញាប់ដេញគេចេញព្រោះតែអៀននឹងគេសុខៗមកអោយឈរពីមុខគេអោយគ្មានសម្លៀកបំពាក់បែបនេះ

"មិនបាច់អៀនទេ ចាំបងកក់សក់អោយ"Jungkookយកកូនកៅអីតូចមួយមកអង្គុយរួចយកសាប៊ូមកកក់សក់អោយរាងតូចនិងម៉ាស្សាធ្វើសរសៃរអោយផងដើម្បីអោយមានអារម្មណ៍ស្រស់ស្រាយជាងនេះ

"បើអូនដឹងថាមានកូនហើយបងថ្នាក់ថ្នមអូនដល់ថ្នាក់នេះ អូនចាប់បងរំលោភតាំងពីថ្ងៃរៀបការដំបូងបាត់ទៅហើយ"Taehyungសម្លឹងមើលកាយវិការយកចិត្តទុកដាក់មើលថែថ្នាក់ថ្នមខ្លួន មិននឹកស្មានថានាយលង់ស្រឡាញ់ខ្លួនដល់ថ្នាក់នេះឡើយ តាមមើលទៅខ្លួនពង្វក់ស្នេហ៍នាយបានសម្រេចហើយ

"អូន!!! ពេទ្យថាកូនយើងបានមួយសប្តាហ៍ហើយមែនទេ?"Jungkookអស់សំណើចនឹងពាក្យប្រពន្ធខ្លួននិយាយចេញមកតែគេមិនតបនឹងប្រយោគរាងតូចឡើយបែជាទៅនិយាយរឿងផ្សេងទៅវិញ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now