EP5:សត្រូវ

6.1K 432 0
                                    

+ផ្សារទំនើប

"ឯងរើសទៅ"ក្រោយមកដល់ហាងលក់គ្រឿងអលង្ការភ្លាមJungkookក៏ហើបមាត់និយាយជាមួយTaehyungព្រោះតាំងពីបើកឡានចេញមកនាយមិននិយាយអ្វីមួយម៉ាត់ឡើយ

"ហេតុអ្វីក៏លោកមិនរើសខ្លួនឯងទៅ?"Taehyung

"កុំសួរច្រើនយើងអោយរើសក៏រើសទៅ"Jungkookតបរួចក៏កាន់ទូរស័ព្ទមកចុចធ្វើប្រងើយ

"បាទ"ដោយសារតែមិនចង់មានរឿងច្រើមTaehyungក៏យល់ស្រប មួយសន្ទុះក្រោយមកគេក៏រើសបានចិញ្ចៀនមួយដែលត្បូងពេជ្រពណ៍ស្វាយដាំពីលើមួយគ្រាប់យ៉ាងស្រស់ស្អាត

"ឯងចង់ទៅណាទៀតទេ?"ក្រោយចេញពីហាងភ្លាមJungkookក៏ទុកទូរស័ព្ទរួចក៏មកនិយាយជាមួយរាងតូច

"ទៅផ្ទះវិញទៅ ខ្ញុំរំខានពេលវេលាលោកយូរហើយ"Taehyungតបរបៀបមនុស្សរអៀសខ្លួន

"មកតាមយើងមក"Jungkookក៏ដើរសំដៅទៅភោជនីយដ្ឋានមួយនៅក្បែរនោះ

"លោក..."Taehyung

"ក្រែងឯងឃ្លានតាំងពីព្រឹកមកមិនអញ្ចឹង ឆាប់ហៅអីញុាំទៅ"Jungkookនិយាយតែមាត់រួចដើរទៅអង្គុយនៅតុមួយសម្រាប់មនុស្សពីរនាក់នោះ

"មិនអីទេខ្ញុំទៅញុាំនៅផ្ទះក៏បានដែរ"Taehyungដើរមកតាមនាយពីក្រោយព្រមទាំងនិយាយរាងក្រែងចិត្តបន្តិច ព្រោះមើលទៅនាយរវល់ការងារណាស់ហ៊ានចំណាយពេលជូនខ្លួនមករើសចិញ្ចៀនហើយឥឡូវមកកំដរគេញុាំបាយទៀត

"ប្អូន យកអានេះមួយហើយអានេះមួយមក"Jungkookមិនតបត នឹងសម្តីរាងតូចតែទៅហៅបុគ្គិលិកមកកម្ម៉ង់អាហារទៅវិញ

"លោកត្រូវការអ្វីបន្ថែមទៀតទេ?"

"មិនបាច់ទេយកប៉ុណ្ណឹងបានហើយ"Jungkook

ប្រហែល5នាទីក្រោយមកអាហារដ៏មានថ្លៃជាមួយនិងការតុបតែងយ៉ាងសមរម្យមកដាក់ពីតុចំពោះមុខអ្នកទាំងពីរ

"ហេតុអ្វីមិនញុំាទៅ?"Jungkookសម្លឹងមើលទៅរាងតូចដែលកំពុងតែមើលមកអាហារភ្លឹសៗមិនព្រមញុាំទាល់តែសោះ

"គឺខ្ញុំមិនចេះញុាំអាហារដែលមានម្ទេសទេ"Taehyung

"ញុាំរបស់ខ្ញុំទៅ"Jungkookក៏ដូរអាហាររបស់នាយទៅអោយTaehyungវិញ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now