EP19:បងនាំអូនទៅកន្លែងមួយ

6.2K 356 1
                                    

ផ្ទះបាយ

"ម៉ែដោះ ស៊ុបដែលខ្ញុំអោយម៉ែដោះរម្ងាស់អោយកូនTaeនោះរួចហើយឬនៅ?"Ms Jeonចោទសួរកំឡុងពេលដែលគាត់កំពុងតែរកទឹកផ្លែឈើមកពិសាដូចគ្នា

"រួចហើយលោកស្រី"ម៉ែដោះបិទហ្គាសសឹមដួសស៊ុបដាក់ចានទុកអិយរួចរាល់តែម្តង

"ចឹងចាំអោយRimaយកទៅអោយនៅខាងលើផង"Ms Jeonប្រាប់រួចបម្រុងនិងចេញទៅក្រៅវិញតែក៏ប្រទះឃើញកូនប្រុសដើរចូលមក

"អ្នកម៉ាក់មានអីញុាំទេ?"Jungkook

"ម៉ាក់អោយម៉ែដោះរម្ងាស់ស៊ុបទុកអោយរួចហើយយកទៅអោយប្រពន្ធផង មើលទៅអស់កម្លាំងខ្លាំងណាស់"Ms Jeon

"បាទ អេ៎!តែហេតុអ្វីម៉ាក់ដឹងថាTaeអស់កម្លាំង?"Jungkookដើរទៅលើកថាសស៊ុបនោះតែក៏ចាប់អារម្មណ៍នឹងម្តាយខ្លួននិយាយធ្វើដូចដឹងរឿងអញ្ចឹង

"ចៃដន្យអីម៉ាក់មិនឃើញអូនចុះមកទើបឡើងទៅដាស់ តែទៅដល់ក៏ចុះមកវិញព្រោះមិនចង់រំខាន"Ms Jeonនិយាយឡើងទាំងសើចហុឹសៗដើម.ក ព្រោះតែព្រឹកមិញគាត់មិនឃើញចុះមកទាំងពីរហើយខ្លាចទៅធ្វើការមិនទាន់ក៏សម្រេចចិត្តទៅដាស់ តែទៅដល់ក៏ឃើញកូនប្រុសគេងអោបគ្នាយ៉ាងស្និតរមួតថែមទាំងខោអាវរប៉ាត់រប៉ាយពេញនឹងថែមទៀតទើបគាត់ចុះមកវិញព្រោះមិនចង់រំខាន មើលទៅអស់កន្លាំងសម្បើមណាស់មិនដឹងជាស៊ូដល់ម៉ោងប៉ុន្មានទេ?

"ពុទ្ធោអ្នកម៉ាក់ ហេតុអីក៏គោះទ្វាអោយកូនដឹងផង"Jungkookហួសចិត្តជាខ្លាំងដែលម៉ាក់ខ្លួនបានទៅឃើញខ្លួនក្នុងសៅាពបែបនោះទៅកើត

"គោះឡើងសឹកដៃហើយតែមិនឃើញបើកអោយទើបម៉ាក់បើកចូលដូចខ្លួនឯង"Ms Jeonនិយាយរួចក៏ដើរទៅសួនផ្កាខាងក្រៅដើម្បីផ្តល់ដំណឹងរឿងកូនៗទៅអោយដន្លង

"Taeដឹងប្រាកដជាជាន់.កឯងស្លាប់ជាមិនខាន"Jungkookរអ៊ូង៉ូវៗកាន់ថាសដើរសម្តៅទៅលើ ចាំមើលចុះតែរាងតូចដឹងរឿងដែលម៉ាក់ខ្លួនមកឃើញបែបនេះ នាយមិនផុតពីក្រញាំខ្លារបស់KimTaehyungឡើងដែលចេញចូលបន្ទប់មិនចេះចាក់គន្លឹះបណ្តោយអោយគេចូលមកបានយ៉ាងងាយបែបនេះ

+Yoonmin

ងាកមើលគូរស្នេហ៍មួយគូរនេះក៏មិនណយដែរគឺថាលង់លក់សុខស្រួលគ្មានអ្នកណាចាញ់អ្នកណា នៅថ្ងៃត្រង់ហើយមិនគិតក្រោកធ្វើការអីទាល់តែសោះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now