EP2:អន់ចិត្ត

7.3K 485 4
                                    

ក្រោយសម្លឹងមើលដំណើរនាងស្រីនោះដែលខំរត់តាមប្រុសយ៉ាងគួរអោយអស់សំណើចនោះ ថេយ៉ុងក៏ដើរទៅអង្គុយលើកៅអីមួយខាងមុខបន្ទប់ទឹកដើម្បីរង់ចាំមិត្តខ្លួនចេញមក

"ថេយ៍ ហេតុអ្វីធ្វើមុខបែបនេះ?"ជីមីនដើរចេញពីបន្ទប់ទឹកមកក៏ឃើញមិត្តខ្លួនកំពុងតែអង្គុយធ្វើមុខស្អុយ

"មានរឿងតិចតួច តែយើងដោះស្រាយរួចរាល់ហើយ តោះត្រឡប់ទៅវិញទៅ"ថេយ៉ុងងើបឈរឡើររួចដើរសំដៅទៅកន្លែងចតរថយន្ត

"Bye bye"មកដល់ឡានរៀងខ្លួនទើបលាគ្នាបំបែកផ្លូវទៅផ្ទះរាងខ្លួន

#ភូមិគ្រិះមីន

ភូមិគ្រិះដែលជីមីនរស់នៅភូមិគ្រិះនេះតាំងពីបានរៀបការមកម្ល៉េះរួចហើយរស់នៅជាមួយនិងស្វាមីនិងម៉ាក់ប៉ាក្មេករបស់គេ

ជីមីនបើកឡានចូលមកខាងក្នុងភូមិគ្រិះសង្ឃឹមថាប្តីគេមិនទាន់មកទៅចុះ បើសិនជានៅវិញច្បាស់ជាត្រូវស្តាប់សម្តីទូន្មានប្រៀនប្រដៅរបស់ប្តីគេទៀតជាមិនខឹង ដោយសារតែគេបានហាមជីមីនមិនអោយចេញទៅណាឡើយបើចង់ទៅណាទាល់តែសុំអនុញ្ញាតពីគេប៉ុន្តែម្តងនេះដោយសារតែថេយ៉ុងថាប្រញាប់ពេកទើបគេមិនបានប្រាប់រឿងនេះទៅអ្នកណា

"សង្ឃឹមថាមិនទាន់ត្រឡប់មកទៅចុះ"ក្រោយយកឡានទៅទុករួចរាល់ ជីមីនក៏ដើរលបៗចូលខាងក្នុង ខណៈពេលដែលគេរករត់ឡើងទៅខាងលើស្រាប់តែមានសម្លេងបន្លឺឡើង តាមស្តាប់បានសម្លេងនេះហើយជាសម្លេងដែលគេមិនចង់លឺអំឡុងពេលនេះ

"អូនទើបមកពីណា ?"សម្លេងរាបស្មើចេញពីក្រអូមមាត់លោកប្តីយ៉ុនហ្គីរបស់គេ

"គឺ...អូន..."ជីមីនញ័រមាត់រកមកតបនិងសំណួរអ្នកកម្លោះមិនចង់កើតតែគេក៏ខំព្យាយាមធ្វើទឹកមុខកំសត់ដាក់នាយ

"កុំមកធ្វើមុខបែបនេះដាក់បង!ឆាប់ឆ្លើយមក"

"គឺអូនទៅជួបថេយ៉ុងនៅខាងក្រៅដោយសារតែគេខលមកប្រញាប់ពេកទើបមិនបានខលប្រាប់បងមុនអូនសុំទោសណា" ជីមីននិយាយរលីងរលោងចង់យំ ដោយសារតែគេប្រញាប់ពេលទើបមិនបានប្រាប់ទុកមុនហើយដោយគិតថាទៅតែមួយភ្លេតត្រឡប់មកវិញមុនរាងក្រាស់ចេញពីធ្វើការ អ្នកណាទៅដឹងថានាយមកដល់មុនគេបែបនេះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now