EP46:ប្តីល្អ

3.9K 302 8
                                    

"បងមានសិទ្ធឯណាទៅខឹងកូនជ្រូករបស់បងនោះ"Jungkookថើបសល់ក្បាលរាងតូចហើយក៏ចាប់មុខគេមកថើបពាសពេញមុខមិនអោយចន្លោះសូម្បីបន្តិច

"អូនមិនមែនកូនជ្រូកទេបងកុំចេះតែថានោះ"Taehyungលើកដៃវៃដើមទ្រូងនាយផាច់ៗខំមាត់សម្លក់នាយចូលចិត្តណាស់អាខាងញ៉ោះគេហៅគេកូនជ្រូកហ្នឹង អត់ទ្រាំមិនបានក៏អោនទៅខាំចុងដោះនាយព្រោះអោយនាយស្រែកវ៉ាសសឹងផ្អើលផ្ទះតែសំណាងល្អបន្ទប់គេការពារបិទបាំងសម្លេងបានល្អ

"អូយ មិនមែនកូនជ្រូកជាកូនឆ្កែឬបានជាខាំបងដល់ថ្នាក់នេះ?"Jungkookយកដៃទៅអង្អែលដោះនាយចុះឡើងៗព្រោះតែឈឺដែលត្រូវក្មេងកំហូចម្នាក់នេះខាំឡើងស្នាមធេញជាប់ជុំវិញហ្នឹងទៅហើយ

"ឆ្កែមែនទេ?បានណាលោកប្តី!!"Taehyungងក់ក្បាលរួចក៏អោនទៅខាំសាច់ទ្រូងនាយមួយទំហឹងតែម្តង មុននេះល្មមៗខ្លាចឈឺឥឡូវបើជ្រុលជាថាកូនឆ្កែទៅធ្វើជាកូនឆ្កែអោយមើលតែម្តងទៅ

"អូយៗ TaeTae~~លែង!! បងឈឺណាស់"Jungkookស្រែកយ៉ៃពេលត្រូវធ្មេញរបស់ប្រពន្ធមុតចូលសាច់ភ្លាមៗ

"ហៅអូនជាកូនឆ្កែទៀតឬអត់?"Taeឈប់ខាំអង្គុយមើលមុខប្តីទាំងកំហិត ចាំមើលខាំប៉ុណ្ណឹងនៅហ៊ានហៅថាជាកូនឆ្កែទៀតឬអត់

"លែងហើយ បងឈប់ហៅហើយ អូនមើលចុះស្នាមធ្មេញទាំងក្រាស់"Jungkookពេបមាត់សម្លឹងមើលទ្រូងខ្លួនញិកញ៉ក់ដាក់ប្រពន្ធ

"អា៎ៗ កុំយំអីណាកូនទន្សាយតូចរបស់Mommy"Taehyungទាញរាងក្រាស់អោបជាប់ទ្រូងអង្អែលក្បាលនាយថ្មមធ្វើដូចជាម្តាយបំពេរកូនយ៉ាងអញ្ចឹង

"Awwនេះប្តីណា មិនមែនកូនអូនទេ"Jungkook

"កុំយំអីណា Mommyសុំទោសណា"Taehyungនៅតែបន្តលួងលោមនាយធ្វើមិនខ្វល់សម្តីនាយអីបន្តិចសំខាន់ពេលនេះគេចង់ធ្វើបាបប្តីលេងសិន

"អញ្ចឹងកូនសុំមឹមៗMommyបានទេ?"ថាហើយៗថាកុំចង់ជោជាមួយប្រុសកំហូចព្រាននារីម្នាក់នេះឃើញទេថាចង់លេងសើចឥឡូវមកខាតខ្លួនទៅវិញ

"មិនបានទេ កូនធំហើយមិនអាចមឹមៗបានទៀតទេ"Taehyungលើកចង្អុលដៃក្រវីចុះឡើងៗបញ្ជាក់ថានាយមិនអាចធ្វើបានឡើយ (មិនដឹងស្អីទេពីរនាក់នេះ😒)

"តែកូនចង់មឹម"Jungkookស្ទុះឡើងផ្តួលរាងតូចអោយដួលលើពូកហើយឡើងទ្រោមពីលើឈ្មុលថើប.កគេធ្វើអោយរាងតូចរសើបសើចស្ទើរគាំង

"ខិៗ!!បានហើយបង ឈប់ទៅអូនរសើបណាស់ អូនសុំទោសៗអូនរាងហើយ"Taehyungសើចរមួលពេញគ្រែព្រោះតែប្តីមិនព្រមឈប់ធ្វើបាបឡើយ

"រាងឬនៅ?"Jungkookថើបថ្ពាល់រាងតូចមួយខ្សឺតទើបឃើញមកសម្លេងមុខរាងតូចវិញ

"រាងហើយៗ អូនរាងហើយឈប់ធ្វើបាបអូនទៅ អូនហត់ណាស់"Taehyung

"គេងទៅណាយប់ហើយ"Jungkookចុះវិញហើយអង្អែលក្បាលរាងតូចថ្នមៗមិនភ្លេចទាញគេមកអោបជាប់ទ្រូងដែរ

"បងមិនស្លៀកពាក់សិនទេឬ?អូនខំយកខោអាវមកអោយមកបងហើយ"Taehyungគេងកើយទ្រូងនាយទើបចាប់អារម្មណ៍ថាគេងលើសាច់នាយផ្ទាល់

"នៅអញ្ចឹងត្រជាក់ស្រួល"Jungkookញាក់ចញ្ចើមឌឺដាក់

"ក្បាលខូចណាស់"Taehyung

"បងឯណាទៅខូចដល់អូននោះ"Jungkook

"យ៉ា៎ Jeon Jungkookបងហ៊ានថាអោយអូនផងមែនទេ?"Taehyungលើកដៃវៃទ្រូងនាយផាច់ៗសឹងធ្លាក់ថ្លើមចេញក្រៅ

"បងមិនហ៊ានថាអោយប្រពន្ធសាច់ខ្ចីរបស់បងទេ កុំខឹងអីហើយឆាប់គេងទៅ"Jungkookអង្អែលក្បាលរាងតូចហើយទើបសង្ងំគេងបាត់

"Jungហា៎ Jung"Taehyungអង្រួនដើមដៃនាយបំណងចង់ដាស់នាយ មើលចុះរករឿងគ្នាតាំងពីព្រឹកឥឡូវលក់មិនទាន់បានកន្លះម៉ោងផងមកដាស់វិញទៀត

"បាទអូន"Jungkookបើកភ្នែកនិយាយទាំងមីងមាំងសម្លឹងមើលរាងតូច

"អូនរោយដៃរោយជើងណាស់បងច្របាច់អោយអូនតិចបានអត់?"Taehyungពេបមាត់អង្វរនាយព្រោះថាពេលលឺគឺឈឺពេញខ្លួនទៅហើយប្រហែលជារករឿងប្តីអស់កម្លាំងពេកមើលទៅ ខ្លួនមិនចង់រំខានដំណេកប្តីឡើយប៉ុន្តែចុករោយទ្រាំមិនបានទើបសម្រេចដាស់នាយបែបនេះ

"បាទបាន អូនគេងទៅចាំបងច្របាច់អោយ"Jungkookងើបអង្គុយក្បែរជើងរាងតូចព្រមទាំងច្របាច់ជើងគេថ្នមៗអោយគេមួយសន្ទុះទើបច្របាច់ដៃបន្ត

"បានហើយបងគេងទៅ"គ្រាន់បានរាងធូរបន្តិចTaehyungក៏ប្រាប់នាយអោយបញ្ឈប់ព្រោះមើលទៅនាយអស់កម្លាំងមិនចង់រំខាននាយ

"បាទ"Jungkookដាក់ខ្លួនគេងក្បែររាងតូចដោយមិនភ្លេចយកខ្នើយមកកល់ខ្នងនិងជើងអោយប្រពន្ធឡើយ គោតមើលទៅបានប្តីឯណាដូចជាប្រុសម្នាក់នេះទៅ -,-

_____________

To Be Continue....✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -जहाँ कहानियाँ रहती हैं। अभी खोजें