EP7:ផែនការដំបូង

6.5K 456 2
                                    

មួយសន្ទុះក្រោយមកJungkookក៏ចេញមកវិញដោយមានសម្លៀកបំពាក់រួចជាស្រេចធ្វើអោយTaehyungខកចិត្តជាខ្លាំងគិតស្មានថាចេញមកមានតែកន្សែងមួយហើយបញ្ចេញSixPackនិងសាច់ដុំគេអោយឃើញហើយតែបែជាចេញមកស្លៀកពាក់ជិតឈឹងដូចខ្លាចគេចាប់រំលោភនាយណាស់អញ្ចឹង

"ទៅខិតនោះទៅយើងចង់សម្រាក"Jungkookក៏ដេញអោយTaehyungអោយទៅម្ខាងទៀតព្រោះគេអង្គុយនៅកន្លែងខ្លួនគេង

"បងមិនទាន់ជូតសក់អោយអូនទេ"Taehyungមិនខិតចេញតែក៏ហុចកន្សែងអោយនាយទៅវិញ

"ឯងគ្មានដៃជូតខ្លួនឯងឬ?"Jungkook

"អូនចង់អោយបងជូតអោយ"Taehyungញញឹមស្ញេញដាក់នាយ Jungkookមិនមាត់ក៏ព្រមជូតអោយ

"រួចហើយយើងគេងបានឬនៅ?"Jungkookជូតរួចយកកន្សែងទុកហើយឈរច្រត់ចង្កេះសួរក្មេងក្បាលរឹងពូកែរករឿងម្នាក់នេះ

"គេងបានហើយ"Taehyungញញឹមរួចខិតអោយម្ខាងទៀតដើម្បីអោយនាយគេង

"អឹម..."Jungkookក្រហឹមដើមក បន្តិចក៏ឡើងគេងរួចបែខ្នងចេញពីរាងតូច

"អោបអូនផង"Taehyungដាក់ខ្លួនគេងរួចក៏យកដៃកេះដើមដៃគេអោយអោបខ្លួន

"ដេកទៅ"Jungkookមិនព្រមតាមសំណូមពរតែដេញអោយគេគេងទៅវិញ

"អោបអូនភ្លាម ប្រយ័ត្នអូនប្រាប់ម៉ាក់"Taehyung

"ឯងនេះ"Jungkookក៏បែមកទាញTaehyungអោប តាមសំណើររបស់គេដោយសារតែខ្លាចម៉ាក់មកសំពោងទាំងយប់

"Good Nightប្តីសម្លាញ់"Taehyungញញឹមសមចិត្ត ឯខ្លួនក៏ចេះតែត្រសុលចូលក្នុងដើមទ្រូងក៏កក់ក្តៅរបស់ស្វាមីរបស់គេ

Skip ✨

"អរុណសួស្តីលោកប៉ាអ្នកម៉ាក់"Jungkookចុះមកខាងក្រោមជាមួយនិងសម្លៀកបំពាក់ធម្មតាខោសាច់ក្រណាត់អាវដៃខ្លីបញ្ចេញស្នាមសាក់របស់ខ្លួនយ៉ាងពេញភ្នែក ទោះថ្ងៃនេះគេមានការងារធ្វើក៏ចេញមិនផុតពីផ្ទះឡើយព្រោះម៉ាក់គេបានហាមរួចហើយថាមិនអោយចេញទៅណាជាដាច់ខាត

"ចុះឯណាកូនTae?"Ms Jeonក៏សួរភ្លាមក្រោយឃើញនាយចុះមកម្នាក់ឯងមិនឃើញប្រពន្ធមកជាមួយ

"គេងដូចខ្មោចងាប់ ដាស់មិនក្រោកឡើយ"Jungkookក៏ដាក់ខ្លួនអង្គុយលើសាឡុងជាមួយនិងប៉ាម៉ាក់ខ្លួន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now