EP68:កូនជួយMommy

3.1K 257 6
                                    

ថ្ងៃថ្មីចូលមកដល់Jungwooក៏បានស្រួលខ្លួនធម្មតាវិញព្រោះពួកគេទាំងពីរយកចិត្តទុកដាក់មើលថែពេញមួយយប់ហើយណាមួយគ្រាន់តែក្តៅខ្លួនប៉ុណ្ណឹងលេបថ្នាំបន្តិចក៏បាត់ហើយ ចំណែកឯTaehyungក៏ចុះមកមើលការខុសត្រូវខាងក្រោមតាំងពីព្រឹកដើម្បីរៀបចំពីធីជប់លៀងគម្រប់ខួប អាពាហ៍ពិពាហ៍ជាមួយគ្រួសារបន្តិចបន្តួចព្រោះតែខានជុំគ្នាយូរណាស់ដែរហើយដោយទុកកូនប្រុសអោយលោកប្តីគេជាអ្នកមើល

"Mommyកំពុងធ្វើអីហ្នឹង?កូនជួយMommyផងបានទេ?"Jungwooដែលទើបតែចេញពីបន្ទប់Playgroundរបស់គេមកក៏ឃើញម៉ាក់ៗគេកំពុងតែធ្វើអីក្នុងផ្ទះបាយទើបបានចិត្តចង់មកជួយទើបរត់មកសួរហើយខំប្រឹងឡើងឈរលើកៅអីដើម្បីបានឃើញថាម៉ាក់ៗគេកំពុងតែធ្វើអីនិងបានជួយផង

"គ្មានទេកូនបើកូនចង់ជួយMommyថាកូនជួយទៅលេងនៅខាងក្រៅវិញទៅ"Taehyungក៏ញញឹមដេញកូនប្រុសអោយចេញទៅក្រៅវិញព្រោះថាក្នុងផ្ទះបាយសុទ្ធតែសម្ភារះមុតស្រួចទើបមិនចង់អោយគេនៅលេងទីនេះណាមួយខ្លួនក៏កំពុងរវល់រៀបចំម្ហូបអាហារសម្រាប់ពិធីជប់លៀងពេលល្ងាចដូចគ្នា

"អត់ទេកូនចង់ជួយMommy"Jungwooក្រវីក្បាលប្រកែកមិនចង់ចេញហើយក៏ចុះទៅលាងដៃខ្លួនអោយស្អាតដើម្បីជួយម៉ាក់ៗគេរៀបចំ

"កូនយកម្សៅច្របល់ចូលគ្នាអោយសព្វMommyទៅអញ្ចឹង"Taehyungឃើញកូនប្រុសមានៈចង់ជួយក៏សម្រេចចិត្តរុញម្សៅដែលខ្លួនកំពុងតែធ្វើដើម្បីយកទៅដុតនំនោះមកអោយកូនព្រោះគិតថាវាមិនមានអ្វីមកធ្វើអោយគេគ្រោះថ្នាក់ឡើយចំណែកខ្លួនក៏ដើរទៅរៀបចំអ្វីផ្សេងទៀត

"បាទMommy"Jungwooញញឹមទទួលយកមកច្របាច់ច្របល់លេងយ៉ាងសប្បាយចិត្តពេលបានលេងរបស់ទាំងនេះ

ប្រាវ*~~

សម្លេងអ្វីទៅ?សម្លេងនេះមកពីណា?កុំគិតច្រើនពេលគ្មានមកពីណាក្រៅពីស្នាដៃរបស់Jungwooកូនសំណព្វចិត្តJeon Jungkookទេ កំពុងតែសប្បាយលេងសុខៗក៏ភ្លាត់ដៃធ្វើអោយម្សៅទាំងនេះធ្លាក់មកខ្ទាតពេញផ្ទះបាយហើយចំណែកឯខ្លួនគេវិញសុទ្ធតែម្សៅសៗពេញខ្លួន ចំណែកTaehyungក៏ភ្ញាក់ផ្អើលពេលលឺសម្លេងធ្លាក់របស់បែបនេះក៏ខំមកមើលខ្លាចមានអន្តរាយដល់កូនតែមកដល់ក៏គាំងស្ញេញពេលឃើញសភាពកូនប្រុសសុទ្ធតែម្សៅតាំងពីក្បាលដល់ចុងជើង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now