EP69:សេចក្តីសុខ (The End)

6.8K 446 22
                                    

លុះដល់ព្រះអាទិត្យចាប់ផ្តើមលិចចុះព្រះប័ន្ទក៏ចាប់ផ្តើមរះឡើងមកជំនួសវិញម្តងចំណែកឯគ្រួសាររបស់ពួកគេក៏បានមកជួបជុំគ្នានៅភូមិគ្រិះJeonដោយមានJungkookនិងTaehyungជាអ្នករៀបចំគ្រប់យ៉ាងព្រោះវាជាពិធីគម្រប់ខួបអាពាហ៍ពិពាហ៍បីឆ្នាំរបស់ពួកគេ ពួកគេក៏នាំគ្នាមកអង្គុយលេងខាងក្រៅជុំគ្នានិយាយលេងពីនេះពីនោះតាំងពីក្បាលល្ងាចរហូតដល់យប់ទៅហើយ

"Daddyអូនចង់ញុាំបង្កង"Jungwooអង្គុយញុាំមិនឈប់អស់ពីញុាំសាច់ទៅទាញុាំបន្លែតែថាញុាំកើតទេ?ប្រាកដជាទេហើយអោយDaddyគេជាអ្នកញុាំបន្តហើយ

"បាទកូនចាំបន្តិច"Jungkookក៏លូកដៃទៅយកបង្កងមកអោយបកអោយកូនប្រុសតាមដែលគេស្នើសុំមកណាមួយក៏ចង់ធ្វើផងព្រោះគិតទៅមានក្តីសុខខ្លាំងណាស់

"កូនខឹងMommyមែនទេបានជាថ្ងៃនេះមិនរករឿងMommyអញ្ចឹង?"Taehyungអត់ឆ្ងល់មិនបានក៏ចោតទៅសួរកូនប្រុសព្រោះតែតាំងពីទៅរញ៉េរញ៉ៃខ្លួនក្នុងផ្ទះបាយរួចក៏មិនបានមករករឿងអោយគេឈឺក្បាលទៀតគេអោយទៅធ្វើអីក៏ធ្វើហ្នឹងតាមមិនមាត់អីមួយម៉ាត់តែក៏អាណិតលោកប្តីដែលរត់ចុះឡើងៗព្រោះតែកូនកំហូចនេះ

"កូនអត់ខឹងMommyទេបាទគឺកូនធ្វើជាក្មេងល្អស្តាប់បង្គាប់មិនធ្វើអោយMommyឈឺក្បាលទៀតទេ"Jungwooញញឹមដាក់រាងតូចទាំងមាត់ជាប់ខ្លាញ់ពេញដោយឃើញទើសភ្នែកពេករាងតូចក៏យកក្រដាសមកជូតអោយចេញ

"អូ~~កូនអ្នកណាហេតុអីក៏ឆ្លាតយ៉ាងនេះ?"Taehyungអត់ខ្នាញ់មិនបានក៏ចាប់កូនតូចយកមកអោបជាប់នឹងទ្រូងហើយក៏ចាប់ថើបគេសឹងសឹកថ្ពាល់ទៅទៀត

"កូនMommyនិងDaddyនោះអី Mommyភ្លេចកូនហើយឬ?"Jungwooដែលមិនដឹងពាក្យមនុស្សចាស់ចង់សម្តៅយ៉ាងម៉េចក៏ឆ្ងល់ភ្លាមៗហេតុអ្វីនៅជាមួយគ្នារាល់ថ្ងៃសោះភ្លេចថាគេជាកូនអ្នកណាហើយឬ?

"មិនមែនទេៗ Mommyមិនដែលភ្លេចកូនទេ អ្នកណាភ្លេចបានបើឆ្លាតហើយសង្ហាថ្នាក់នេះ"Taehyung

"ហិៗ~~"Jungwooសើចដាក់រាងតូចហើយក៏បែមកញុាំបង្កងដែលDaddyបកទុកអោយវិញមើលចុះញុាំមិនចេះហត់ទេមិនដឹងកាត់រកអ្នកណាទេកូនសម្លាញ់អើយ តែបែបនេះមានតែកាត់រកMommyគេប៉ុណ្ណោះព្រោះគេញុាំច្រើនណាស់តាំងពីជិតគ្រប់ខែកូនមក

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now