EP52:អូនមិនសុខចិត្តទេ

3.2K 279 2
                                    

ក្រោយសង្ងំអោយរាងតូចគេងលង់លក់បាត់Jungkookក៏ងងុយគេងទៅតាមដូចគ្នា លុះដល់ថ្ងៃរសៀលទើបដឹងខ្លួនងើបទៅងូតទឹកសម្អាតខ្លួនចេញសឹមមកដាស់Taehyungតាមក្រោយ

"អូនសម្លាញ់!!ក្រោកបានហើយ កុំគេងយូរពេកប្រយ័ត្នឈឺក្បាលណា"Jungkookអោនទៅខ្សឹបដាក់ត្រចៀករាងតូចទើបធ្វើអោយគេត្រូវបង្ខំបើកភ្នែកឡើងទាំងមិនចង់

"ហិកៗ អូនចង់គេងកុំរំខានអូន"អូហូ!!គ្រាន់តែដឹងថាអ្នកដែលដាស់ខ្លួនជាស្វាមីដ៏ពូកែថ្នាក់ថ្នមភ្លាមTaehyungក៏ចាប់ផ្តើបពេកមាត់រំអួយដាក់តែម្តង

"បងមិនព្រមទេ បើអូនគេងទៀតច្បាស់ជាឈឺក្បាលមិនខាន ឆាប់ក្រោកមក"Jungkookទាញរាងតូចអោយងើបអង្គុយតែមើលចុះភ្នែកមិនខ្ចីបើកទាល់តែសោះហើយទន់ខ្លួនល្អូកដូចចាហ៊ួយទៅហើយ

"លោកប្តី!!"Taehyungនៅសង្ងំនឹងកញ្ចឹង.ករាងក្រាស់មិនព្រមក្រោកទាល់តែសោះ សុខចិត្តបិទភ្នែកគេងបន្តទោះត្រូវនាយរំខានថ្នាក់ណាក៏ដោយ

"បាទអូន"Jungkookឆ្លើយតបទាំងសម្តីពិរោះទោះរាល់ថ្ងៃនាយហត់នឿយឈឺក្បាលនឹងការងារថ្នាក់ណាក៏ដោយក៏នាយមិនដែលនិយាយស្តីគម្រោះគម្រើយដាក់រាងតូចម្តងណាឡើយមានតែថ្នមតាមចិត្តបម្រើអីបែបនេះ!!

"បីអូនទៅងូតទឹក"Taehyungសង្ងំយូររាងស្វាងងងុយក៏ប្រាប់នាយអោយបីគេទៅបន្ទប់ទឹកព្រោះថាឥឡូវនេះលែងចេះធ្វើអីខ្លួនឯងហើយ មិនដឹងមកពីប្តីពូកែបម្រើឬមកពីគេខ្ជិលអោយប្រាកដទេ?

"បាទរាជបុត្រតូច"Jungkookក៏នាំរាងតូចទៅដល់បន្ទប់ទឹករួចរាល់ក៏ត្រូវគេដេញចេញមកវិញព្រោះថ្ងៃនេះចង់ងូតទឹកខ្លួនឯងដោយដេញអោយនាយមករៀបចំខោអាវអោយទុកមុន

ក្រោយងូតទឹកសម្អាតកាយរួចរាល់រាងតូចក៏ចេញមកវិញជាមួយនឹងអាវឃ្លុំពណ៌សចងព័ទ្ធចង្កេះបង្ហាញអោយឃើញរាងតូចស្រឡូនសាច់.សខ្ចីមក តែចេញមកដល់ក៏ឃើញរាងក្រាស់កំពុងតែរៀបចំសម្លៀកបំពាក់របស់ខ្លួនទាំងដែលខ្លួនឯងស្លៀកពាក់មិនទាន់បានត្រឹមត្រូវនៅឡើយទេមានត្រឹមតែខោសាច់ក្រណាត់រលុងមួយប៉ុណ្ណោះមិនបានពាក់អាវឡើយ

"លោកប្តី ហិកៗ"Taehyungស្រាប់តែស្ទុះអោយអោបចង្កេះនាយពីមុខហើយងើវមើលមុខនាយទាំងទឹកភ្នែកដក់ជាប់ក្នុងរង្វង់ភ្នែក

"Awwកើតអីមែនទេអូនសម្លាញ់?អ្នកណាធ្វើអីអូន?ឬមួយអូនមិនទាន់បាត់នឹកJiwon?ឬមួយក៏អូនឈឺក្បាលដោយសារគេងយូរពេក?ប្រាប់បងមក បងទៅយកថ្នាំអោយអូនលេប!!"គ្រាន់តែឃើញប្រពន្ធស្ទុះមកអោបទាំងទឹកភ្នែកភ្លាមJungkookក៏ស្លន់ស្លោរដេញដោលសួរមិនអោយរាងតូចឆ្លើយរួច

"មិនមែនទាំងអស់"Taehyungក្រវីក្បាលតតាត់បដិសេធនឹងសំណួររបស់នាយព្រោះមិនមែនជាការពិតដែលរាងតូចត្រូវមកយំរំអួយដាក់នាយឡើយ

"អញ្ចឹងរឿងអី?ប្រាប់បងមកពៅព្រលឹង"Jungkookអង្អែលក្បាលរាងតូចថ្នមៗនឹងចាំស្តាប់ចម្លើយដូចគ្នា

"បងមើលស្បែកបងទៅ!!បង.សជាងអូនខ្លាំងណាស់ នេះអូនខំលាបឡេបំប៉នស្បែករាល់ថ្ងៃហើយនៅមិនដូចបងផងហ្នឹង!!ហិកៗអូនមិនសុខចិត្តទេ"Taehyungសម្លឹងមើលស្បែកខ្លួនឆ្លាស់នឹងស្បែកJungkookក៏ពេបមាត់យំតែម្តង គិតមើលទៅគេខំលាបឡេរាល់ថ្ងៃសម្បុរមិនបានប្តីគេផង វាមិនបានខុសគ្នាឆ្ងាយណាស់ណាទេគ្រាន់តែនាយ.សជាងប៉ុណ្ណោះ អ្វីដែលធ្វើអោយរាងតូចរឹតតែពិបាកចិត្តនោះគឺប្តីមិនដែលប៉ះពាល់របស់អស់នេះផងសម្បុរស្បែកស្រស់ថ្លាជាងគេទៅទៀត

"ពុទ្ធោអូនសម្លាញ់!!សម្បុរបងបែបនេះតាំងពីកំណើតអូនចង់អោយបងធ្វើយ៉ាងម៉េច?"Jungkookគ្រាន់តែលឺចប់សឹងយកក្បាលទៅបោកនឹងជញ្ជាំងទេ ស្មានតែរឿងអីធំដុំបានជាមកទឹកភ្នែករហែមរហាមដាក់ធ្វើអោយនាយភ័យសឹងស្លាប់ទៅហើយ មិនដឹងជាប្រពន្ធអ្នកណាទេចូលចិត្តធ្វើអ្វីប្លែកៗ?

"អូនមិនសុខចិត្តទេ បង.សជាងអូន"Taehyungក្រវីក្បាលមិនសុខចិត្ត រស់នៅជាមួយគ្នាយូរហើយមិនដែលចាប់អារម្មណ៍រឿងសម្បុរអីបែបនេះ ពេលឃើញស្បែកប្តីចែងចាំងភ្លឺថ្លាភ្លាមក៏ចាប់ផ្តើមមិនសុខចិត្តនឹងខ្លួនឯងដែលខំទិញផលិតផលថ្លៃៗមកប្រើហើយនៅមិនបានមួយចំណិតប្តីគេផង

"បងសុំទោស ឥឡូវអង្គុយចុះមកបងលាបឡេអោយអូនណា កុំយំអីមិនល្អទេ"Jungkookមិនដឹងជាត្រូវធ្វើយ៉ាងម៉េចក៏មានតែសុំទោសនិងរកវិធីមកដោះស្រាយនេះឯង បើមិនសុខចិត្តរឿងរបស់របរប្រើប្រាស់អាចយកចោលបានតែនេះជាស្បែកមនុស្សណា៎ ចង់អោយជាចោលមែនទេ?

"ក៏បានដែរ"Taehyungងក់ក្បាលយល់ព្រមសឹមអង្គុយចាំប្តីលាបឡេអោយ គិតៗទៅគេសំណាងខ្លាំងណាស់បានប្តីពូកែបម្រើថ្នាក់ថ្នមខ្លាំងបែបនេះ ពេលដំបូងគេមិនទាំងព្រមគេងគ្រែជាមួយគ្នាផងឥឡូវបែជាមកតាមបម្រើគ្រប់សព្វគ្រប់បែបយ៉ាងបែបនេះ អស្ចារ្យខ្លាំងណាស់Kim Taehyungអើយ ទីបំផុតឯងពង្វក់ស្វាមីឯងអោយងប់ងល់នឹងឯងបានហើយ!!

________________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now