EP66:Daddyមិនអនុញ្ញាត

3.2K 245 2
                                    

[SKIP]

"Mommyពួកយើងទៅលេងខាងនោះទៅ"អាល្អិតJungwooកំពុងតែទាមទារព្យាយាមអូសទាញTaehyungអោយនាំគេទៅលេងឡានបុកគ្នា ព្រោះយូរៗលោកប៉ាគេបាននាំគេមកលេងម្តងទើបបានជាគេសប្បាយអរចាប់មិនឈ្នះបែបនេះហើយណាមួយក៏ជានិស្ស័យក្មេងដែលឃើញរបស់លេងមិនបានទៀតនោះ

"Jungwooកូនម៉ាក់ អង្គុយនៅទីនេះសិនហើយចាំបងJiwonមកសិនចាំលេងទាំងអស់គ្នា"Taehyungក៏លើកកូនមកដាក់អង្គុយលើភ្លៅព្រោះមើលទៅជ្រួលជ្រើមខ្លាំងណាស់ប្រហែសបន្តិចបាត់រកមិនឃើញឥឡូវហើយ

"បងJiwonយូរណាស់"Jungwooអង្គុយធ្វើមុខទន្ទឹងចាំមើលផ្លូវពួកគេមក មិនដឹងជារវល់ធ្វើអីខ្លះទេបានជាមិនទាន់មកទៀត

"Tae Jungkookមកដល់យូរឬនៅ?Aww Jungwooហេតុអ្វីមុខជូរម្ល៉េះកូន?"JiminដើរចូលមកដោយមានJiwonកាន់ជាប់នឹងដៃព្រោះគេមិនដែលប្រលែងអោយកូនគេឃ្លាតពីដៃគេម្តងណាឡើយ

"មកដល់មួយសន្ទុះហើយJungwooគេចង់ទៅលេងតែចាំឯងយូរពេកឥឡូវខឹងហើយ"Taehyung

"អីយ៉ា!អ៊ុំMinសុំទោសណាដែលអោយក្មួយចាំយូរមកពីផ្លូវស្ទះហ្នឹងណា អញ្ចឹងពួកយើងនាំគ្នាទៅលេងទៅ"Jiminក៏ច្បិចថ្ពាល់ក្មេងតូចតិចៗព្រោះតែគេក៏មិនចង់ដូចគ្នាខំចេញមកមុនម៉ោងណាត់ហើយតែឡានស្ទះទើបបានជាយឺតបែបនេះ

"តោះJungwooយើងទៅលេងទៅ"Jiwonដើរទៅកាន់ដៃJungwooហើយក៏បបួលលេងគេតាមរបៀបដែលបងចង់លួងប្អូននោះអី

"បាទ,Mommyកូនចង់លេងឡានបុកគ្នា"Jungwooងើបឈរញញឹមដាក់ពួកគេរួចក៏ចង្អុលទៅកន្លែងដែលមានគេលេងឡានបុកគ្នានោះព្រោះឃើញគេលរងសប្បាយទើបចង់លេងដែរ

"Daddyមិនអោយកូនលេងរបស់បែបនេះ នាំគ្នាលេងកន្លែងផ្សេងវិញទៅ"គ្រាន់តែលឺកូនចង់នាយភ្លាមJungkookក៏ចូលមកកាត់សម្តីមិនអោយប្រពន្ធឆ្លើយបានមុនពករោះតែគេបាម្ភកូនគេមិនអោយលេងអ្វីដែលមានគ្រោះថ្នាក់ឡើយ

"Daddyហ៎"Jungwooពេបមាត់ធ្វើភ្នែកម៉ក់ៗសម្លឹងទៅរាងក្រាស់ព្រោះតែគេសុំលេងវាអស់ម្ភៃដងហើយនៅតែនាយមិនអនុញញាតអោយលេង

"ទៅលេងកន្លែងទៅណាកូន កន្លែងនេះមិនសមអោយក្មេងដូចកូនលេងទេព្រោះវាមានគ្រោះថ្នាក់ណាស់"Jungkookបន្ទន់ជង្គង់អោយស្មើនិងកូនប្រុសដើម្បីងាយស្រួលនិយាយគ្នា

"តែកូនឃើញគេប៉ុនអូនដែរ គេលេងបានហេតុអ្វីកូនលេងមិនបាន"Jungwooសម្លឹងមើលក្មេងៗដែរមានវ័យប្រហាក់ប្រហែលខ្លួនកំពុងតែជិះដេញបុកគ្នាយ៉ាងសប្បាយនោះ

"តែDaddyថាកូននៅតូចណាស់មិនអនុញ្ញាតអោយកូនលេងទេ ចាំលើកក្រោយនាំលេងទៅDaddyសន្យាមិនហាមកូនទៀតទេ"Jungkookលើកដៃកូនមកសន្យាជាមួយនិងកូនប្រុសដើម្បីបញ្ជាក់ថាគេនិយាយពិតមិនកុហកទៀតឡើយ

"សន្យាហើយណា"Jungwooក៏ថ្ពក់ថៃសន្យាជាមួយនាយហើយក៏នាំគ្នាដើរលេងអស់ចិត្តក៏នាំគ្នាមកអង្គុយញុាំការ៉េមតាមដែលក្មេងៗសុំមក

"Jiwonកុំញុាំច្រើនពេកកូនប្រយ័ត្នក្តៅខ្លួន"Yoongiឃើញកូនប្រុសអង្គុយញុាំការ៉េមច្រើនលើសចំនួនដែលខ្លួនកំណត់មករហូតទើបនាយមករារាំងមិនព្រមអោយគេទារកម្ម៉ង់មកទៀត

"អ៊ុំYoonកុំចិត្តអាក្រក់ពេកអីអោយបងJiwonញុាំបន្តិចទៀតទៅ ឃើញទេនៅសល់ពាក់កណ្តាលទៀតឯនោះ Mommyប្រាប់ថាមិនអោយខ្ជះខ្ជាយរបស់ទេត្រូវតែញុាំអោយអស់ទើបជាក្មេងល្អ"Jungwooក៏ចូលខ្លួនមកនិយាយជំនួសJiwonព្រោះតែបងគេម្នាក់នេះខ្លាចលោកប៉ាគេខ្លាំងណាស់រាល់ថ្ងៃមិនសូវហ៊ាននិយាយជាមួយនាយដូចនិយាយជាមួយAppaគេឡើយ

"Jungwooប៉ាក៏ឈប់អោយកូនញុាំដែរមិនបាច់យកលេសMommyប្រដៅទេប្រយ័ត្នក្តៅខ្លួនMommyហត់មើលកូនទៀត"Jungkookក៏និយាយប្រាប់កូនប្រុសព្រោះមើលទៅចេះដឹងសមហបើមណាស់អាយុប៉ុណ្ណឹងសោះចេះប្រដៅមនុស្សចាស់ទៀត

"មិនក្តៅខ្លួនទេជឿកូនទៅDaddy ឥឡូវកូនសុំញុាំអោយអស់ពីរនាក់បងJiwonសិនហើយ"Jungwooក៏លូកទៅញុាំបន្តពីរនាក់Jiwonចំណែកឯចាស់ៗបានត្រឹមក្រវីក្បាលព្រោះមិនចង់ប្រកែកនឹងពួកគេឡើយ ចាំមើលតែក្តៅខ្លួនប្រាកដជាវេទនាមើលទៀតហើយអោយតែបាននាំមកញុាំមានម្តងណាដែលទៅវិញមិនក្តៅខ្លួនទេ?ប្រាកដជាគ្មានទេបើពូកែទារញុំ ញុាំមិនឈប់បែបនេះទាល់តែធ្វើជាខឹងអីទើបព្រមឈប់

______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now