EP36:បានស្អាតលែងខ្វល់ប្តីហើយ

4.6K 301 6
                                    

#New Day

"បងទៅធ្វើការសិនហើយណាប្រពន្ធសម្លាញ់"Jungkookបន្ទាបខ្លួនលុតជង្គង់ចុះដើម្បីអោយមានកម្ពស់ស្មើនឹងប្រពន្ធដែលកំពុងតែអង្គុយនៅចុងគ្រែក្នុងបន្ទប់

"អូនសុំទៅដែរមក"Taehyungពេបមាត់ដាក់នាយចង់អោយនាយយកទៅតាមតែសុំទោសផងប្តីម្នាក់នេះបានហាមតាំងពីព្រឹកមកហើយថាមិនអោយទៅជាមួយជាដាច់ខាត

"ថ្ងៃនេះបងត្រូវជួបភ្ញៀវ បងខ្លាចអូននៅក្នុងOfficeម្នាក់ឯងអផ្សុកហើយអូនគួរតែនៅផ្ទះសម្រាកយកកម្លាំងទៅ មើលចុះមុខអូនស្លេកខ្លាំងណាស់"Jungkookយកដៃទៅអង្អែលមុខរាងតូចថ្នមៗទាំងទឹកមុខអាណិតបារម្ភដោយសារតែចាញ់កូនទើបមុខស្លេកដូចមាន់ស្ងោរបែបនេះ

"មុខស្លេកពិតមែនឬ?"Taehyungស្នាមមុខខ្លួនចុះឡើងៗព្រោះខ្លាចអីដឹងទេ?គ្មានអីក្រៅពីខ្លាចបាក់សម្រស់ឡើយ មនុស្សស្រឡាញ់ស្បែកមុខសឹងស្លាប់មកស្លេកបឹមបែបពិបាកធ្វើចិត្តបន្តិចហើយ

"ត្រូវហើយ"Jungkookងក់ក្បាលបញ្ជាក់ចំណែកTaehyungគ្រាន់តែលឺបែបនេះប្រញាប់រត់ទៅតុសម្អាងខ្លួនភ្លាមទៅពិនិត្យមុខចុះឡើងៗពេញមុខកញ្ជក់

"បងទៅធ្វើការទៅហើយកុំភ្លេចទិញអីផ្ញើរអូនផង"Taehyungនិយាយតែមាត់តែដៃវិញកំពុងមមាញឹករកគ្រឿងថែរក្សាសម្រស់មកលាបលើមុខ

"មិនចង់ទៅតាមប្តីទៀតទេឬ?"Jungkookច្រត់ចង្កេះសម្លឹងមើលកាយវិការប្រពន្ធទាំងហួសចិត្ត អម្បាញ់មិញមុខSadចង់តាមប្តីសម្បើមណាស់តែឥឡូវបែជាលែងខ្វល់ពីប្តីបណ្តោយ

"មិនទៅទេខ្លាចត្រូវកម្តៅថ្ងៃ បងទៅៗអូនឈប់តាមហើយ byebyeប្តីសម្លាញ់"Taehyungងាកមកបួញមាត់ប្រហើរស្នាមថើបទៅអោយស្វាមីហើយក៏បែយកម៉ាសមកបិទលើមុខបន្ត

"បានស្អាតលែងខ្វល់ពីប្តីហើយ "Jungkookនិយាយខ្សឹបៗម្នាក់ឯងហួសចិត្តខ្លាំងណាស់ប្រពន្ធសម្លាញ់អើយ អោយតែបានទិញSkinCareមកប្រើទោះជាប្រើអោយធ្វើអីក៏ព្រមដែរ

"បងទៅធ្វើការហើយអញ្ចឹង កុំភ្លេចញុាំបាយអោយទៀងពេលផងណា"Jungkookដើរទៅអោបស្មារាងតូចពីក្រោយព្រមទាំងលើទៅថើប.ករាងតូចមួយខ្សឺតថើបមុខមិនកើតទេព្រោះជាប់ម៉ាសពេញមុខទៅហើយក៏មិនភ្លេចពាក្យផ្តែផ្តាំទៅរាងតូចដូចគ្នា

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now