EP51:ក្តីសុខ

3.3K 258 3
                                    

ងាកមកមើលអ្នកដែលអង្គុយលេងខាងក្រៅវិញពេលនេះTaehyungនិងJiwonកំពុងតែវ៉ក់លេងជាមួយគ្នាមិនខ្ចីខ្វល់ពីអ្នកផ្សេងឡើយ ធ្វើយ៉ាងម៉េចមនុស្សស្រឡាញ់ក្មេងហើយបានមកលេងជាមួយបែបនេះអោយគេនៅស្ងៀមយ៉ាងម៉េចកើតទៅ?

"Taeអូនឈប់លេងសិនទៅហើយមកអង្គុយខាងលើវិញមក"Jungkookអង្គុយតឿនរាងតូចមួយថ្ងៃហើយតែមិនព្រមងើបពីដីទាល់តែសោះ គឺនៅអង្គុយលើកម្រាលក្រាលលេងជាមួយក្មួយមិនព្រមងើបឡើយ

"អត់ទេ អូននៅលេងជាមួយJiwon"Taehyungក្រវីក្បាលតតាត់មិនព្រមងើបពីកន្លែងលេងឡើយ មើលទៅប្រហែលមិនដឹងទេថាJiwonជាក្មេងឬក៏Taehyungជាក្មេងអោយប្រាកដ?

"អូនអង្គុយយូរហើយអូនមិនច្អល់ពោះខ្លះទេឬ?"Jungkookលើកចញ្ចើមសួរទៅកាន់រាងតូច អ្នកណាមិនបារម្ភបើអង្គុយយូរហើយមិនខ្ចីក្រោកទៅណាស់បើថាគ្មានកូនចេះតែអោយអង្គុយទៅតែនេះកំពុងមានកូនក្នុងពោះណាមិនអាចបណ្តោយអោយអង្គុយយូរបាន

"មែនហើយTaeកុំអង្គុយយូរពេកអី!!ឯងកំពុងមានកូនផងណា"Yoongiនិយាយប្រាប់រាងតូចព្រោះនាយក៏មិនចង់អោយអង្គុយយូរដែរតែកូនប្រុសនោះមិនព្រមអោយTaehyungងើបទៅណាជាដាច់ខាត

"ពិតមែនហើយ Jungអូនចុកពោះណាស់"Taehyungស្រាប់តែពេបមាត់ដាក់នាយពេលចាប់អារម្មណ៍ថាខ្លួនកំពុងតែសៀតពោះ នេះបើប្តីមិននិយាយទេប្រាកដជាអង្គុយទល់ល្ងាចមិនចុកអ្វីឡើយ

"មោះ!!ងើបសិនមក"Jungkookដើរទៅលើករាងតូចអោយងើបឈរឡើងនឹងជួយទប់ពីក្រោយដូចគ្នា

"TaeTae~~"គ្រាន់តែឃើញរាងតូចងើបឈរភ្លាមJiwonស្រាប់តែពេបមាត់រកយំទៅវិញ

"Jiwonហា៎ អោយTaeTaeទៅសម្រាកសិនទៅណាកូន ចាំថ្ងៃក្រោយចាំប៉ាៗនិងAppaនាំកូនមកលេងទៀតណា"Jiminប្រញាប់លួងក្មេងតូចព្រោះឃើញសភាពការមិនស្រួល បើមិនលួងទេយំបែកផ្ទះដូចពេលដែលមិននាំមករកTaehyungទៀតឥឡូវហើយ

"Appa"JiwonងើយមុខមកមើលJiminទាំងមិនដាច់ចិត្ត

"កុំយំអីណាកូនឆ្លាត TaeTaeហត់ហើយអោយគេសម្រាកសិនទៅ ពួកយើងត្រឡប់ទៅផ្ទះទៅរកលោកតាលោកយាយវិញណា"Yoongiក៏ដើរចូលមករកក្មេងតូចអោយនិយាយពាក្យសម្តីផ្អែមល្អែមដាក់គេ ព្រោះដឹងស្រាប់ហើយក្មេងៗតែងតែចង់បានភាពកក់ក្តៅ ពាក្យសម្តីផ្អែមល្អែមពីមនុស្សចាស់

"អោយJiwonនៅគេងទីនេះជាមួយយើងមួយយប់សិនបានទេ?"Taehyungចូលខ្លួនមកស្នើរសុំយកក្មេងតូចមកគេងជាមួយព្រោះតែខ្លួនក៏មិនចង់ឃ្លាតពីគេដូចគ្នា

"មិនបានទេTae យប់ឡើងគេប្រាកដជាយំរកយើងជាមិនខាន ចាំអោយគេធំដឹងជាងនេះសិនទៅចាំយលងយកមកអោយគេងជាមួយ"Jiminរហ័សប្រកែកព្រោះដឹងស្រាប់ហើតថាកូនម្នាក់នេះបែកពីគេមិនបានទេ យប់ឡើងគឺត្រូវតែមានខ្លួនអោយនៅអោបរាល់យប់ទើបគេងលក់ ថ្ងៃខ្លះទៅគេងជាមួយលោកតាលោកយាយក៏មិនដែលបានពេញមួយយប់ដែរ ស្រែកយំរកគេទាំងពាក់កណ្តាលយប់ក៏មានដែរ គេងទៅណាក៏គេគេងកើតតែត្រូវតែមានAppaនៅចាំអោបទើបគេងលក់

"អញ្ចឹងក៏បានដែរ"Taehyungងក់ក្បាលយល់ព្រមទាំងចិត្តមិនចង់ ទោះបីជាចងឮអោយគេមកគេងអោបពិតមែនតែក៏មិនហ៊ានប្រថុយយកមកគេងជាមួយដែរខ្លាចត្រូវបើកឡានយកទៅអោយAppaគេទាំងយប់

"អញ្ចឹងឯងទៅសម្រាកទៅ ពួកយើងត្រឡប់ទៅវិញសិនហើយ"Jimin

"ឧស្សាហ៍មកលេងយើងផងណា ឥឡូវនេះប្តីលេងអោយចេញក្រៅហើយយើងប្រាកដជាអផ្សុកស្លាប់ហើយ"Taehyung

"យើងដឹងហើយ ចាំយើងមកលេងអោយបានញឹកញ៉ាប់"

"ទៅសិនហើយណាJungkook Taehyung"Yoongiញញឹមលាពួកគេរួចក៏លើក.ពកូនឡើងទើបដើរនាំគ្នាឡើងឡានបើកចេញទៅ

"Jung ហិកៗ"គ្រាន់តែពួកគេចេញផុតTaehyungក៏ងាកមករកប្តីភ្លាមទឹកភ្នែកក៏ស្រក់ចុះមកតែម្តង

"អា៎ៗ!ឈឹងទៅណាៗអ្នកណាធ្វើអីអូនហាស?ប្រាប់បងមក!!"Jungkookឃើញបែបនេះក៏ប្រញាប់និយាយលួងលោមដោយមិនភ្លេចទាញរាងតូចយកមកអោបជាប់ទ្រូងដូចគ្នា

"អូននឹកJiwon"Taehyung

"ចាំថ្ងៃក្រោយចាំទៅលេងទៀតណា ឈប់យំទៅបងនាំអូនទៅសម្រាក"Jungkookនិយាយចប់ក៏លើកបីរាងតូចជាប់នឹងរង្វង់ដៃដើរសម្តៅទៅរកបន្ទប់របស់ពួកគេ

"គេងទៅណាកូនជ្រូក កុំរករឿងអី"Jungkookដាក់រាងតូចលើពូករួចក៏ឡើងមកគេងក្បែជាមួយដូចគ្មា

"អ្ហឹុម"Taehyungស្តាប់បង្គាប់ក៏មិនមាត់ច្រើនណាមួយក៏អស់កម្លាំងដូចគ្នាទើបព្រមតាមនាយបិទភ្នែកគេងបាត់

"បងស្រឡាញ់អូន"Jungkookញញឹមសម្លឹងមើលមុខតូចច្រមិចៗក្នុងរង្វង់ដៃខ្លួនទាំងមានសេចក្តីសុខ គេមិនយល់ដូចគ្នាថាហេតុអ្វីគេលង់ស្រឡាញ់Taehyungបានលឿនដល់ថ្នាក់នេះ?រឹតតែមិនដឹងថាគេត្រូវមន្តអាគមអ្វីរបស់ក្មេងម្នាក់នេះដូចគ្នា ដឹងត្រឹមថានៅជាមួយគេមានក្តីសុខបាត់មុខមិនបានតែប៉ុណ្ណឹងឯង

______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now