"ញុាំនំរបស់អូនសិនទៅ បងមានការត្រូវដោះស្រាយមួយភ្លេត"Jungkookហុចកញ្ចប់នំទៅអោយរាងតូចដោយហែកអោយរួចជាស្រេចចំណែកTaehyungក្រោយទតួលបានកញ្ចប់នំនៅដៃភ្លាមគេក៏យកមកញុាំតែត្រចៀកវាងវ៉ៃរបស់គេមិនភ្លេចចាំស្តាប់រឿងទាំងនោះឡើយ ដំបូងឃើញនាងមកបែបនេះក៏មានចិត្តប្រច័ណ្ឌខឹងដែរតែពេលឃើញSamកំពុងតែចាប់នាងជាប់បែបនេះទើបធូរស្បើយក្នុងចិត្តខ្លះ
"Jungkookអោយគេលែងអូនទៅ អូនឈឺខ្លាំងណាស់"Jennaខំបម្រាស់ចេញពីដៃនាយក្រាស់យ៉ាងយូរតែមិនបានផលឡើយ
"ស្មានថាខ្ញុំចង់ចាប់នាងមែនទេ?បើនាងនៅស្ងៀមមិនរត់ហេទៅរកចៅហ្វាយខ្ញុំ ចាំបាច់អីខ្ញុំទៅចាប់មនុស្សអត់ប្រយោជន៍ដូចនាងធ្វើអី"ដោយសារតែSamខឹងនឹងការរើបម្រាស់នាងខ្លាំងពេកក៏ស្តីអោយនាងមិនដកមាត់
"Samបានហើយ"Jungkookប្រញាប់ឃាត់ព្រោះខ្លាចគេនិយាយអីផ្តេសផ្តាសទៀតដឹងច្បាស់ហើយថានាយជាមនុស្សចូលចិត្តនិយាយត្រង់មិនលេងច្រើនបើខុសពីចៅហ្វាយនឹងអ្នកជិតស្និទ្ធជាមួយនាយកុំសង្ឃឹុមថានាយនិយាយល្អដាក់អោយសោះ កូនចៅក្រោមគំនាបគេមួយៗគេសន្លុតសឹងតែលេចអា**ទៅហើយ
"បាទចៅហ្វាយ"Samបញ្ឈប់ការចាប់នាងវិញតែគេមិនទៅណាឆ្ងាយឡើយនៅចាំក្បែរៗនាងជានិច្ច
"Jungបងមិន...."Jennaនិយាយមិនទាន់ចប់ផងរាងក្រាស់ក៏ស្រែកឡើងតែម្តង
"ខ្ញុំប្រាប់នាងហើយថាកុំអោយហៅខ្ញុំបែបនេះ"Jungkookស្រែកដាក់នាងខ្លាំងៗព្រោះតែខឹងនិយាយមិនស្តាប់ សម្លេងស្រែកអម្បាញ់មិញធ្វើអោយនាងភ័យឡើងចង់យំទៅហើយ កុំថាតែនាងអីខ្លាចសម្លេងនេះសូម្បីតែរាងតូចក៏ពេបមាត់រកយំបាត់ទៅហើយព្រោះតែនៅជិតនាយហើយក៏មិនដែលឃើញនាយក្នុងសភាពបែបនេះដូចគ្នា
"បងសុំទោស!!កុំភ័យអី មិនអីទេ"Jungkookទាញរាងកាយតូចយកមកអោបជាប់ទ្រូង មើលចុះមុខឡើងកំសត់ហើយសូម្បីតែនំយកមកញុាំមិញនេះក៏ភ្ញាក់ឡើងធ្លាក់ពីដៃបាត់ទៅហើយ
"ហ្អឹម"Taehyungស៊កដៃទៅអោបចង្កេះរាងក្រាស់ផ្តេកក្បាលទៅរកទ្រូងហាប់ណែនរបស់នាយ
"នាងមានការអីឆាប់និយាយមក"Jungkookប្រើសម្លេងស្មើរៗនិយាយជាមួយអោយឆាប់ដឹងរឿងឆាប់ៗព្រោះមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ជាមួយនាងយូរណាមួយខ្លាចប្រយ័ត្នឃ្លានបាយខ្លាំងទៀតព្រោះដល់ពេលដែលគេញុាំបាយថ្ងៃត្រង់ហើយ
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021