EP44:បម្រើអូន

3.8K 303 3
                                    

"Jung..."Taehyungរៀបនឹងហៅប្តីមកនិយាយវិញប៉ុន្តែតរ្រូវគាំងពេលឃើញប្តីហុចរបស់ម្យ៉ាងមកអោយខ្លួន

"500$ឈប់ខឹងបានឬនៅ?"Jungkookងើបឈរដកកាបូបចេញមកសឹមហូតក្រដាសប្រាក់ដុល្លាប្រាំសន្លឹកមកអោយរាងតូចដើម្បីលួងគេព្រោះដឹងហើយថាប្រពន្ធគេនេះមុខលុយដល់ថ្នាក់ណា

"បងគិតថាអូននេះមុខលុយដល់ថ្នាក់ហ្នឹង?"Taehyungលើកដៃមកចង្អុលខ្លួនឯងព្រោះតែហួសចិត្តស្មានតែខឹងហើយដើរចេញតែការពិតមកដកលុយមកស៊ូកប៉ាន់សោះ

"1000$"Jungkookដកលុយបន្ថែមមកហុចអោយរាងតូចតែមិនបានផលដដែល

"អូនមិនត្រូវការ"Taehyungងាកមុខចេញមិនព្រមយកដដែល

"2000$"Jungkook

"មិន"

"5000$"Jungkookដកលុយមកដាក់លើពូកក្បែររាងតូចតែប្រពន្ធមិនខ្ចីចុះញ៉មយកទាល់តែសោះ

"អូនមិនខ្វះលុយចាយទេ"Taehyung

"10000$"Jungkookមិននិយាយច្រើនក៏បន្តដកលុយយកមកអោយរាងតូចបន្ថែមទៀត

"មិនត្រូវការ"Taehyungងាកទៅក៏ឃើញក្រដាសលុយជាច្រើនសន្លឹកនៅលើពូកតឬមិនព្រមទទួលដដែលព្រោះដឹងទេថាយ៉ាងម៉េច?ក៏ព្រោះតែចង់បានបន្ថែមលើសហ្នឹងឯង គិតទៅម្នាក់នេះមុខលុយសម្បើមណាស់សមជាកូនជ្រូកពិតមែន

"15000$"Jungkook

"ខ្ពើមយក"

"20000$អស់រលីងពីខ្លួនហើយ បើអូនមិនយកបងយកវិញ"Jungkookយកលុយទាំងកាបូបចេញមកទាំងអស់មកអោយប្រពន្ធអស់រលីងពីខ្លួនតែម្តងពេលនេះ

"សល់ប៉ុណ្ណឹង?"Taehyungងើយមើលមុខប្តីមិនជឿថារូបគេសល់លុយប៉ុណ្ណឹងទេ កុំមកកុហកថាប៉ុណ្ណឹងអស់ពីខ្លួននោះគេមិនជឿសូម្បីតែបន្តិច

"អោយនៅប៉ុណ្ណាទៀតបើលោកស្រីប្រពន្ធដកយកទៅអស់រលីងហើយ លុយដកចេញពីធនាគារមកក៏ដកអស់ហើយយកទៅទាំងកាតបងទៅបាត់ទៀតមានលុយឯណាទៀតនោះ"Jungkookរះយកតែម្តង ខឹងណាស់ដកលុយទៅអស់បើថាដកតែលុយទៅមិនសូវថាទេតែនេះដកទាំងកាតទៅទៀតបានស្អីយកមកអោយអូនសម្លាញ់ឯងដកទៀត កាត៤សន្លឹកដកអស់សល់តែ2សន្លឹកទុកអោយបើថាទុកអាលុយច្រើនអោយមិនថាទេដកវិញសុទ្ធតែអាកាតខ្មៅយកទៅទុកទៀត ហើយប្តីបានស្អីចាយបើអូនម្លឹងៗហើយ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now