EP64:ប្រឡែងគ្នា

3.2K 255 5
                                    

ក្រោយនិយាយសម្រុះសម្រួលគ្នារួចJungkookក៏នាំកូនប្រុសទៅហែលទឹកលេងជាមួយគ្នាអស់ចិត្តទើបនាំគ្នាញុាំអាហារពេលល្ងាចនិងបំបែកគ្នាទៅបន្ទប់រាងខ្លួន

"Jungwooកូនធំល្មមអាចគេងម្នាក់ឯងបានហើយអាទិត្យក្រោយDaddyអោយគេមករៀបចំបន្ទប់អោយកូនហើយ "Jungkookដែលដើរចេញពីបន្ទប់ទឹកមកភ្លាមក៏និយាយទៅកូនប្រុសដែលកំពុងតែសង្ងំក្នុងទ្រូងរបស់Mommyគេ

"ហេតុអ្វីDaddy?កូនគេងនៅទីនេះជាមួយMommyកូនមិនទៅណាទេ"Jungwooរហ័សងាកទៅរកDaddyគេភ្លាមព្រោះខ្លួនមិនដែលឃ្លាតពីម៉ាក់ប៉ាគេម្តងណាឡើយ ហេតុអ្វីក៏នៅសុខៗដេញគេអោយទៅនៅបន្ទប់ផ្សេងយ៉ាងម៉េចកើតបើរាល់ថ្ងៃបានប្រលែងលេងជាមួយនិងទ្រូងរបស់Mommyគេទើបគេងលក់

"មែនហើយបង ហេតុអ្វីក៏នៅសុខៗទៅរៀបចំបន្ទប់អោយកូនទៅវិញ?"Taehyungទុកទូរសព្ទចុះរួចងាកទៅរកប្តីដែលកំពុងតែស្លៀកពាក់នោះ បន្ទប់កូនគេនិងរាងក្រាស់ទារៀបចំតាំងពីមិនទាន់កើតមកឯណោះតែរាងតូចមិនព្រមអោយរៀបឡើយសុខចិត្តយកមកគេងជាមួយតាំងពីតូចព្រោះតែឃ្លាតមិនបានហ្នឹងហើយ

"កូនអូនធំហើយអោយគេរៀននៅម្នាក់ឯងខ្លះទៅហើយបងក៏..."Jungkookនិយាយតែប៉ុណ្ណឹងក៏អោនទៅខ្សឹបដាក់ត្រចៀកប្រពន្ធបន្តទៀតដោយសារភ័យខ្លាចកូនលឺ

"ហ្អឹម..."Taehyungងើយមើលមុខប្តីព្រោះនៅនិយាយសុខៗស្ងាត់មាត់ឈឹងហើយអោនមុខមករកខ្លួនទៀត

"បងដាច់ជាតិយូរហើយអូនសម្លាញ់ល្មមអោយបងខ្លះហើយ"Jungkookនិយាយចប់ក៏អោនថើបថ្ពាល់រាងតូចមួយខ្សឺតហើយក៏ដើរទៅកន្លែងខ្លួនគេងវិញទាំងញញឹមចុងមាត់ដែលបានធ្វើបាបប្រពន្ធអោយខឹងលេង

"អាប្តីឆ្កួត"Taehyungស្រ្គឺតធ្មេញនិយាយតិចៗសម្លក់មុខប្តីមិនឈប់កុំតែកំពុងជាប់កូនអោបទេកុំអីងាប់ក្រោមដៃបាត់ហើយ

"បានហើយJungwoo របស់Daddyទេកូនល្មមឈប់មឹមបានហើយ"អស់ពីទៅរករឿងប្រពន្ធJungkookក៏ងាកទៅរករឿងកូនវិញដោយទាញកូនចេញពីទ្រូងរបស់រាងតូចហើយទាញអាវគេចុះមកត្រឹមត្រូវវិញព្រោះតាំងពីតូចកើតមករកជញ្ជក់ទ្រូងប្រពន្ធគេរហូតធ្វើដូចមានទឹកដោះអោយមឹមអញ្ចឹង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now