EP40:អូនសុំទោស

4.2K 301 2
                                    

JEON'S GROUP

"លោកប្តី អូនសុំទោសណាបើអូនមករំខានបងធ្វើការបែបនេះ បងកុំខឹងអីណាអូនឈប់មកទីនេះទៀតហើយ បងកុំធ្វើមុខបែបនេះអីណាអូនសុំទោស"Taehyungអង្គុយពេបមាត់ក្បែរដៃរាងក្រាស់អង្វរ.កដាក់នាយព្រោះឃើញនាយធ្វើមុខមើលមិនយល់តាំងពីចេញមកប្រហែលជានាយខេងខ្លួនដែលពូកែរករឿងហើយមើលទៅបានជាមិននិយាយរកខ្លួនដូចរាល់ដង

"បងមិនបានខឹងអូនទេ គឺដោយសារបងរវល់ពេកទើបបានជាមិនចង់អោយអូនមកបែបនេះ"Jungkookតបវិញទាំងភ្នែកនៅសម្លឹងមើលឯកសារមិនខ្វល់ពីរាងតូចដដែល បែបនេះវារឹតតែធ្វើអោយTaehyungកាន់តែអន់ចិត្តលើសដើម

"អូនសុំទោសបងធ្វើការបន្តចុះ អូនត្រឡប់ទៅវិញក៏បានដែរ"Taehyungញញឹមដាក់នាយរួចងក់ក្បាលញញឹមដើរចេញត្រឡប់ទៅវិញព្រោះតែមិនចង់រំខានពេលនាយបានគេសុខចិត្តដើរចេញទាំងបិទភ្នែកទប់អារម្មណ៍មិនចង់សម្រក់ទឹកភ្នែកមុខនាយឡើយ កុំអោយនាយថាខ្លួនជាមនុស្សអន់អាងអីយកទឹកភ្នែកមកបាំងមុខបែបនេះ

"Tae~~បងសុំទោសដែលបងមិនបានខ្វល់ពីអូន កុំខឹងអីណា បងសុំទោស"Jungkookប្រញាប់រត់ទៅចាប់ដៃរាងតូចកុំអោយទៅវិញ ព្រោះខ្លួនដឹងថាវាក៏រាងជ្រុលដែរដែលមិនខ្វល់ពីគេមិនយកចិត្តទុកដាក់ជាមួយគេបែបនេះ

"អូនអត់បានខឹងបងទេ បងធ្វើការចុះអូនត្រឡប់ទៅវិញហើយ ByeBye"Taehyungនៅតែបន្តញញឹមលាក់ទឹកភ្នែកមុខនាយដដែល គេមិនយល់ឡើយមនុស្សធ្លាប់តែឆ្នាស់ឆ្នើម គ្មានអ្នកណាប៉ះបានហេតុអ្វីពេលនេះមកអន់ត្រឹមប្តីមិនតាមចិត្តបែបនេះ ឬមួយមកពីគេមានកូនទើបធ្វើអោយគេចិត្តច្រើនដល់ថ្នាក់នេះ?

"បងសុំទោស អូនទៅអង្គុយក្បែរបងដូចមុនទៅ កុំទៅអីបងសុំទោសដែលឈ្លើយហ៊ានជំទាស់អូនបែបនេះ"Jungkookអូសដៃរាងតូចមកអោយអង្គុយច្រកគៀវធ្វើភ្លៅនាយដូចរាល់ដងតាមទម្លាប់ដែលគេតែងតែធ្វើពេលដែលគេនៅជាមួយនាយ

"ហ្អិកៗ អូនសុំទោសដែលធ្វើអោយបងត្រូវមាត់អ្នកម៉ាក់លោកប៉ាទាំងព្រឹកបែបនេះ?"គ្រាន់តែបានផ្តេកខ្លួនទៅលើដើមទ្រូងដ៏កក់ក្តៅរបស់ប្តីភ្លាមTaehyungស្រាប់តែប្រលែងទឹកភ្នែកដែលខំទប់នោះមកទាំងនឹកឃើញខុសដែលខ្លួនទៅធ្វើអោយនាយត្រូវម៉ាក់ប៉ាគេស្តីអោយទាំងព្រលឹមនេះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now