EP53:មហាគ្រួសារ

3.1K 260 3
                                    

រយៈពេលមួយខែកន្លងផុតទៅហើយដំណឹងរត់គេចខ្លួនរបស់Minjuនៅតែប៉ូលីសតាមចាប់ខ្លួនមិនទាន់បាន ដឹងត្រឹមតែពេលនេះគេនៅក្នុងប្រទេសមិនបានរត់ចេញទៅក្រៅប្រទេសឡើយតែបែជារកអាស័យដ្ឋានគេលាក់ខ្លួនមិនទាន់ឃើញ

ភូមិគ្រិះMin

"JiwonកូនAppa មើលចុះមុខយូរៗទៅកាត់ទៅតែតាមឪវាអោយសុទ្ធ ឯងនេះខំចិញ្ចឹមខំមើលថែមិនព្រមកាត់តាមទៅកាត់តាមឪមួយថ្ងៃឃើញមុខមួយភ្លេតហ្នឹង"Jiminគេងក្នុងបន្ទប់ដាក់កូនអោយអង្គុយលើពោះសម្លឹងមុខកូនគេចុះឡើងៗទើបចាប់អារម្មណ៍ថាមុខស្រដៀងទៅYoongi មិនត្រឹមតែដូចមុខទេដូចទាំងចរឹតទៀតអោយតែបានគេងវិញបើមិនដាស់ទេគេងដល់ស្អែកឥឡូវហើយ តែមួយថ្ងៃៗបានឃើញមុខប៉ាៗគេត្រឹមតែមួយភ្លេតៗសោះពេលព្រឹកនាយចេញទៅធ្វើការបាត់ទើបគេក្រោក ល្ងាចនាយមកដល់លេងជាមួយបានមួយសន្ទុះក៏ដល់ម៉ោងគេងបាត់ទៅហើយ

"កូនបងមិនអោយកាត់រកបងចង់អោយកាត់ទៅពូថែសួនមែនទេ?"Yoongiដើរចូលមកក្នុងបន្ទប់ភ្លាមក៏ទាន់សម្តីប្រពន្ធក៏ចោទសួរទៅវិញ ថ្ងៃនេះនាយចង់សម្រាកមិនទៅធ្វើការណាមួយនាយចង់នៅជាមួយកូនខ្លះកុំអោយប្រពន្ធរអ៊ូថានាយមិនព្រមមើលកូនខ្លះ

"មើលកូនទៅថ្ងៃនេះអូនសុំសម្រាក"Jiminហុចកូនទៅអោយនាយទើបធ្វើជាសង្ងំគេងតែគេងមិនក៏លក់ដែរព្រោះមិនសូវទម្លាប់គេងថ្ងៃតែមានអារម្មណ៍អស់កម្លាំងទើបសង្ងំខ្លះទៅ

"Appa~~"សង្ងំយ៉ាងម៉េចកើតបើJiwonវាទៅទះមុខរាងតូចផាច់ៗមិនអោយគេងសុខស្រួលឡើយ

"អូនឃើញទេកូនអូនមិនតាមបងទេ"Yoongiដើរទៅលើកកូនចេញពីរាងតូចព្រោះខ្លាចត្រូវមាត់ទៀត

"មិនដឹងទេអូនចង់គេង អូនអស់កម្លាំងណាស់មួយថ្ងៃវាស់ល្ងាចមើលកូនផងធ្វើការងារផ្ទះផងយប់ឡើងលោកប្តីមកកេះទៀតអ្នកណាទៅឈ្នះមានកម្លាំងរហូតនោះ"ឃើញទេៗ?ថាកុំអោយនិយាយច្រើនព្រោះឥឡូវនេះមិនធម្មតាទេតែត្រូវជេៗ ត្រូវវៃៗហើយហត់ពេកដល់ថ្នាក់ម៉ួម៉ៅដាក់ប្តីរហូត

"កេះបានស្រួលទាំងអស់គ្នាសោះមកធ្វើឯងរអ៊ូអីណា"Yoongiមិនអោយចាញ់មានតែច្រឡឺមដាក់ថែមទៀត បើម៉ាកៗនឹងអ្នកណាទ្រាំបានទៅបើព្រមចាញ់ហើយនៅតស៊ូឌឺថែមទៀត

"លោកប្តីបងយកកូនទៅគេងទៅ អូនសុំសង្ងំមួយភ្លេតណា,Okay?"Jiminមិនចង់ឈ្លោះច្រើនក៏ដេញអោយនាយយកកូនទៅគេងព្រោះថ្ងៃណាស់ដែហើយល្មមដល់ម៉ោងគេងម្តងទៀតហើយ

"បាទប្រពន្ធសម្លាញ់"Yoongiដើរទៅឆុងទឹកដោះគោរួចទើបយកកូនទៅដាក់ក្នុងអង្រឹងអគ្គិសនីដែលអាចយោលAutoមិនបាច់ហត់យោលខ្លួនឯងហើយអោយមឹមគេងខ្លួនឯង ព្រោះកូនមួយនេះមិនចាំបាច់ហត់ទៅអង្គុយលួងលោមអោយគេងទេ ដាក់តែទឹកដោះគោអោយហើយបិទភ្នែកគេងខ្លួនឯងហើយ

"អូនសម្លាញ់ កូនគេងលក់ហើយ"Yoongiឈរសម្លឹងមើលកូនមួយសន្ទុះក៏ឃើញកូនលង់លកើបាត់ក៏បង្វែខ្លួនទៅកេះប្រពន្ធដែលកំពុងបិទភ្នែកសង្ងំគេងនោះ

"បើគេងហើយបងទៅធ្វើអីធ្វើទៅ ចាំពេលគេភ្ញាក់ចាំងូតទឹកអោយគេផង"Jiminនិយាយប្រាប់នាយទាំងបិទភ្នែកព្រោះតែសង្ងំគេងរកលក់ដែរទៅហើយ

"បងចង់ធ្វើអូន!!"Yoongiអោនទៅខ្សឹបក្បែរត្រចៀករាងតូចឯដៃកំហូចក៏លូកចូលក្នុងអាចរាងតូចអង្អែលសាច់គេចុះឡើងៗព្រមទាំងព្រហ៊ើនហ៊ានទៅចាប់ច្របាច់កូនភ្នំតូចរបស់គេថែមទៀតផង

"ទើបតែយប់មិញហើយទេកុំចង់មកប៉ះអូនទៀត បងចង់គេងទីនេះអោបអូនឬបងចង់ធ្វើហើយទៅនៅក្រៅបន្ទប់?"Jiminបើកភ្នែកបម្រាស់ខ្លួនមិនសម្លឹងមុខនាយថែមទាំងឆ្លៀតដាក់កំហិតទៀតផង

"គេងអោបអូន"Yoongiគ្រាន់តែលឺក្រៅបន្ទប់ក៏បញ្ឈប់សកម្មភាពខ្លួនទាំងមុខជូរអែ ព្រោះបើហ៊ានធ្វើតាមអារម្មណ៍ខ្លួនពិតមែនប្រាកដជាគេងក្រៅបន្ទប់មូសខាំម្នាក់ឯងហើយទោះជាមិនត្រូវប្រពន្ធដេញចេញពិតមែនតែក៏រាងខ្លាចរអាដែរដោយសារតែប្រពន្ធគេនេះឆ្នាស់មិនធម្មតាទេ

"ហ្អឹម"Jiminលឺហើយក៏បិទភ្នែកគេងចំណែកឯនាយក៏ដាក់ខ្លួនគេងក្បែរដូចគ្នាតែដៃកំពុងតែមមាញឹកក្នុងអាវប្រពន្ធ តែJiminមិនមាត់ក៏បណ្តោយអោយលូកលាន់តាមចិត្តព្រោះពេលនេះទន់ខ្លួនសឹងហារមាត់មិនរួចទៅហើយ ចង់ធ្វើអីធ្វើទៅពេលលូកលាន់អស់ចិត្តក៏ឈប់ដោយឯងៗហើយហាមនាំតែខាតទឹកមាត់ទទេ!!(សន្លប់ទាំងគ្រួសារ😪)

____________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now