EP30:មានរឿងដោះស្រាយ

5.5K 372 2
                                    

Jeon's Group

"Taeសម្រាកមាត់ខ្លះទៅបានទេ?"Jungkookចោទសួរអ្នកដែលកំពុងអង្គុយលើភ្លៅខ្លួននិយាយមិនឈប់ហើយនៅទំពានំច្បុបៗក្បែរត្រចៀកនាយតាំងពីមកដល់

"អូនឃ្លានណាស់Jung"Taehyungលូកដៃទៅយកនំមួយកញ្ចប់ទៀតនៅលើតុធ្វើការរាងក្រាស់តែនាយចាប់ដៃជាប់មិនអោយយកទៅទៀត

"បងឈប់អោយញុាំហើយ អូនមើលទៅOfficeបងសឹងតែក្លាយជាកន្លែងផ្ទុកសម្រាមដោយសារតែអូននេះហើយ"Jungkookវៃដៃរាងតូចតិចៗព្រមទាំងចង្អុលកញ្ចប់នំដែលរាងតូចពង្រាយផង ញុាំហើយមិនព្រមដាក់ក្នុងធុងសម្រាមទេគឺថានំហើយទម្លាក់ចោលនៅក្បែរជើងនឹងតែម្តង

"បងថាអោយអូន"Taehyungពេបមាត់ច្បែបពេលត្រូវនាយវៃហើយថាអោយបែបនេះទៀត

"ត្រូវហើយបងថាអោយអូន ដោយសារតែអូនរឹងចចេសមិនបង បងហាមអូនកុំអីញុាំនំច្រើនអូនរឹតតែផ្គើនមកទំពាដាក់ត្រចៀកបងទៀត"Jungkookស្តីអោយរាងតូចផាំងៗមិនដកមាត់ ចំណែកអ្នកដែលត្រូវគេស្តីអោយនោះក៏ពេបមាត់ខំសម្រក់ទឹកភ្នែកដើម្បីអោយនាយអាណិត

"ហ្អិកៗ..បងថាអោយអូន បងវៃអូន បងលែងស្រឡាញ់អូនហើយ ហិកៗ"Taehyungសម្រក់ទឹកភ្នែករៀបរាប់មិនឈប់

"គេងទៅ"Jungkookទាញក្បាលរាងតូចអោយកើតលើស្មាខ្លួនព្រោះដឹងហើយថាក្មេងនេះញុាំឆ្អែតយំឆ្អែតហើយគឺដឹងតែគេងហើយបែបនេះហើយទើបនាយមិនលួងសង្ងំស្តាប់សម្លេងគេយំបន្ត បើនាយលួងច្បាស់ជាបានចិត្តស្រែកយំផ្អើលគេជាមិនខាន

"បងមិនលួងអូនទេ បងឈប់ស្រឡាញ់អូនហើយ ហិកៗ"Taehyungផ្តេកក្បាលលើស្មានាយយំរៀបរាប់មួយសន្ទុះដោយឃើញនាយមិនលួងពិតមែនក៏បិទភ្នែកសង្ងំស្រង់ក្លិនក្រអូបពីកញ្ចឹង.កប្តីនៅឆ្លៀតថើបជញ្ជក់ទៀតទាំងភ្នែកបិទជិតឈឹង

"កូនជ្រូកអើយ!!!ហេតុអីក៏ខូចខ្លាំងបែបនេះ?"Jungkookអង្អែលខ្នងគេចុះឡើងៗនិយាយម្នាក់ឯងព្រោះតែរាងតូចសន្លប់ភីងដោយសារតែយំអស់កម្លាំងបាត់ទៅហើយ

មួយសន្ទុះក្រោយមកពេលដឹងថារាងតូចគេងលក់ស្កប់ស្កល់មែនទែទើបនាយយកគេទៅដាក់អោយគេងស្រួលបួលនៅលើសាឡាងធំមួយដោយសារក្លាយគេអង្គុយយូរពិបាកដល់កូន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now