EP55:ប្រពន្ធកូនខ្ញុំ

3K 254 0
                                    

ភូមិគ្រឹះJEON✨

"អ្នករាល់ថ្ងៃនៅផ្ទះយ៉ាងម៉េចបានជាបណ្តោយគេអាចង្រៃនោះវាមកចាប់ប្រពន្ធខ្ញុំបាន?"Jungkookមកដល់ភូមិគ្រឹះភ្លាមក៏ស្រែកឡូឡាខឹងអ្នកផ្ទះអោយគេចូលមបចាប់ខ្លួនប្រពន្ធគេបានយ៉ាងងាយបែបនេះ អ្នកណាមិនខឹងបើគេខំឃាត់ប្រពន្ធមិនអោយចេញក្រៅផងឥឡូវវាបែជាឈ្លើយហ៊ានមកចាប់ខ្លួនគេដល់ផ្ទះទៀត

"ចិត្តត្រជាក់សិនទៅកូន ម៉ាក់ជឿថាមិនយូរទេប្រាកដជាវាទាក់ទងមករកហើយ"

"ខ្ញុំដឹងថាមិនយូរទេវាប្រាកដជាមកទាមទារលុយយើងប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺសុវត្ថិភាពប្រពន្ធកូនខ្ញុំ បើគេមិនប៉ះពាល់ខ្ញុំនេះវាអរហើយតែបើវាធ្វើអីអោយប៉ះពាល់ដល់ប្រពន្ធកូនខ្ញុំអោយខ្ញុំរស់នៅយ៉ាងម៉េច?"Jungkookស្រែកផ្អើលធ្វើអោយអ្នកបម្រើនិងអង្គរក្សនាយក្នុងនោះអោនមុខចុះស្ងាត់ជ្រាបតែម្តង

"តាំងចិត្តអោយស្ងប់សិនទៅJung ប៉ាដឹងថាថាកូនបារម្ភពីកូនTaeតែបើកូននៅតែខឹងច្រឡោតបែបនេះធ្វើអីមិនកើតទេ កូនគួរតែតាំងចិត្តអោយហើយមករកវិធីមកជួយកូនTaeវិញប្រសើរជាង"Mr Jeonក៏ខំប្រឹងតាមពន្យល់ណែនាំទៅនាយព្រោះឃើញនាយស្រែកឡូឡាមិនព្រមស្តាប់អ្វីឡើយ

"ហើុយ!!លោកប៉ាខ្ញុំកំពុងតែតាំងចិត្តហើយបើមិនតាំងចិត្តប្រហែលពេលនេះពួកអស់នេះដេកស្លាប់បាត់ទៅហើយ"Jungkookចង្អុលទៅអង្គរក្សដែលគេអោយនៅយាមផ្ទះនិងមើលថែអ្នកនៅក្នុងគ្រួសារតែបែជាបណ្តោយអោយអ្នកប្រុសតូចរបស់គេត្រូវគេចាប់ខ្លួនបានទៅកើត បើថាមានតែមនុស្សម្នាក់ឬពីរនាក់អីមិនសូវខឹងទេតែនេះមនុស្សជិតដប់នាក់ហើយនៅធ្វើការងារអោយធ្លោះធ្លោយទៅកើត

"អង្គុយចុះសិនទៅ កុំច្រឡោតពេកអីវាគ្មានអ្វីល្អឡើយប្រសិនបើឯងនៅតែបន្តបែបនេះ"Mr Jeonក៏ចាប់ទាញដៃអោយកូនប្រុសអង្គុយចុះវិញធ្វើតាំងពីមកដល់ភ្លាមឈរស្រែកឡូឡាមិនឈប់

"រឿងនេះវាយ៉ាងម៉េចបានជាTaeត្រូវគេចាប់ខ្លួនបែបនេះ?"Jungkookព្យាយាមស្ងប់អារម្មណ៍ដាក់ខ្លួនអង្គុយចុះសឹមចាំស្តាប់ដំណើរដើមទងវិញ

✨2ម៉ោងមុន✨

"Awwនេះសម្រាមពេញបាត់ទៅហើយហ៎?ហេតុអ្វីក៏គ្មានអ្នកយកទៅចោលអញ្ចឹង"Taehyungកំពុងតែរៀបចំទុកដាក់របស់របរក្នុងផ្ទះបាយហើយក៏ក្រឡេកឃើញថង់សម្រាមវាពេញបាត់ហើយក៏មិនឃើញមានអ្នកណានៅជិតនោះក៏សម្រេចចិត្តប្រមូលវាយកទៅចោលខ្លួនឯង

"អ្នកប្រុសតូចអញ្ជើញទៅណាដែរទាន?"សន្តិសុខដែលនៅទ្វាខាងមុខភូមិគ្រឹះក៏ចូលខ្លួនមកសួររាងតូចព្រោះតែគេត្រូវចៅហ្វាយបញ្ជារួចហើយថាមិនអោយអ្នកផ្ទះនេះចេញក្រៅជាដាច់ខាតហើយអ្នកចូលមកខាងក្នុងក៏ត្រូវគេពិនិត្យមើលអស់ចិត្តសិនទើបអាចចូលបាន

"គឺខ្ញុំយកសម្រាមទៅបោះចោល"Taehyungនៅតែប្រកាន់ខ្ជាប់នូវសុជីវធម៌ជាមួយអ្នកដែលមានអាយុបងជានិច្ចទឡបីជាខ្លួនមានឋានៈខ្ពស់ជាងពួកគេក៏ដោយ

"អ្នកប្រុសអញ្ជើញចូលក្នុងវិញចុះ ចាំខ្ញុំយកទៅចោលអោយខ្លួនឯងទាន"សន្តិសុខម្នាក់នោះក៏ចូលមកបម្រុងនឹងលូកដៃចូលទៅកាន់ថង់សម្រាមពីដៃរាងតូចតែគេក៏បដិសេធភ្លាមៗ

"មិនអីទេ នៅខាងមុខផ្ទះនេះសោះខ្ញុំអាចទៅខ្លួនឯងបាន"Taehyungក្រវីក្បាលមិនព្រមអោយគេចូលមកជួយចំណែកឯសន្តិសុខម្នាក់នោះក៏មិនហ៊ានជំទាស់ឡើយ

"បាទ អញ្ចឹងចាំខ្ញុំចេញទៅជាមួយអ្នកប្រុស"នាយនិយាយចប់ភ្លាមTaehyungក៏ងក់ក្បាលដើរទៅដោយមានគេដើរតាមពីក្រោយ ដែលធុងសម្រាមនៅចុងម្ខាងនៃភូមិគ្រិះវារាងឆ្ងាយពីខ្លោងទ្វាគួរសមព្រោះថាភូមិគ្រឹះនេះមិនតូចឡើយ

"អ្នកប្រុសតូចប្រយ័ត្ន"អង្គរក្សដែលទើបតែដើរត្បាតជុំវិញផ្ទះក៏ដើរចេញមកខ្លោងទ្វារក៏ឃើញមានឡានមួយមកឈប់ក្បែររាងតូចគេក៏ស្រែកទៅប្រាប់ទៅរាងតូចតែក៏ត្រូវពួកជនពាលអស់នោះចាប់ខ្ទប់មាត់ជាមួយនឹងកន្សែងដែលមានដាក់ថ្នាំជាប់នោះហើយក៏លើកបីរាងតូចដាក់ឡានចេញទៅបាត់ចំណែកឯសន្តិសុខដែលដើរតាមរាងតូចនោះក៏ត្រូវពួកវាវាយអោយសន្លប់មុននេះបាត់ទៅហើយ

ចំណែកឯអង្គរក្សដទៃទៀតក៏នាំគ្នាស្រវេស្រវារត់ឡើងឡានមួយទៀតដើម្បីដេញតាមឡាននោះតែតាមមិនទាន់ព្រោះឡាននោះចេញមកមុនហើយពួកវាបើកលឿនទៀតទើបពួកគេសម្រេចចិត្តមកវិញទាំងភ័យខ្លាចត្រូវJungkookដាក់ទោស មិនមែនពួកគេមិនដឹងឯណាថាបើនាយខឹងម្តងៗវាយ៉ាងម៉េចខ្លះ?ពួកគេធ្វើការអោយនាយរាប់ឆ្នាំហើយអ្នកណាក៏ដឹងថាពេលនាយខឹងសាហាវដល់ថ្នាក់ណា?ទោះបីនាយមិនមែនជាម៉ាហ្វៀក៏ដោយតែបើហៅថាម៉ាហ្វៀក៏ត្រូវម្យ៉ាងដែរព្រោះថាបើធ្វើអ្វីមិនសមដាក់នាយឬអោយនាយខឹងនោះមិនធានាឡើយថាមានជីវិតលើសពីមួយថ្ងៃនោះ

______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now