EP57:ស្ងាត់

3.1K 255 4
                                    

*ផាំង~~

"អ្ហឹក..."

"Jung~~"

"មិនអីទេណា ក្មេងឆ្លាតរបស់បង"Jungkookអង្អែលក្បាលរាងតូចដែលស្ថិតនៅក្នុងទ្រូងរបស់នាយព្រោះតែខ្លាចនឹងសម្លេងកាំប្លើងបន្លឺឡើងមុននេះឯង

"ហិកៗ នាំអូនចេញទៅអូនខ្លាច"Taehyungខំប្រឹងត្រសុលទៅរកផែនទ្រូងដ៏កក់ក្តៅរបស់ស្វាមីព្រោះថាគ្មានកន្លែងណាសុវត្ថិភាពជាងប្តីនៅជាមួយឡើយ

"បានៗ បងនាំអូនចេញពីទីនេះ"Jungkookសម្លឹងមើលកាយMinjuដែលដេកស្លាប់ក្នុងថ្លុកឈាមដោយសារស្នាដៃរបស់ប៉ូលីសដែលបង្កប់ខ្លួននៅក្បែរនេះ មិនមែននាយល្ងង់ដល់ថ្នាក់ចូលមកដោយខ្លួនទទេមិនមានអ្នកតាមការពារឯណា

"Samឯងចាត់ការរឿងនេះផង"Jungkookងាកទៅប្រាប់កូនចៅក្រោមឱវាទអោយជួយចាត់ចែងរឿងនេះព្រោះគេត្រូវមើលថែលួងលោមចិត្តប្រពន្ធគេអោយធូរស្បើយសិនមើលទៅលើកនេះដូចជាប៉ះពាល់ផ្លូវចិត្តគេសម្បើមណាស់ ចំណែកឯរឿងប៉ុណ្ណឹងគេជឿច្បាស់ថាSamប្រាកដជាចាត់ចែងបាន

"បាទចៅហ្វាយ ចៅហ្វាយកុំភ័យអីចាំខ្ញុំចាត់ចែង ចៅហ្វាយអញ្ជើញត្រឡប់ទៅភូមិគ្រឹះវិញចុះ"Sam

"អ្ហឹម"Jungkookក្រហឹមបន្តិចទើបលើកបីរាងតូចឡើងសម្តៅទៅខាងដែលចតនៅខាងក្រៅដោយមានកូនចៅត្រៀមចាំទទួលនាយរួចជាស្រេច

ត្រឡប់មកដល់ភូមិគ្រឹះវិញពេលនេះទាំងគ្រួសារត្រកូលKimទាំងអស់កំពុងតែអង្គុយចាំផ្លូវពួកគេ

"កូនTaeរបស់ម៉ាក់ កូនមានត្រូវត្រង់ណាឬអត់?"គ្រាន់តែឃើញរាងតូចដើរចូលមកដល់ភ្លាមទាំងMs Kim&Ms Jeonនាំគ្នាទៅកាន់ដៃចាប់ខ្លួនរាងតូចបង្វិលចុះឡើងទាំងទឹកមុខអារម្មណ៍ក្រៃលែង

"Taeមិនអីទេ អ្នកម៉ាក់កុំបារម្ភអី"Jungkookក៏បានឆ្លើយជំនួសព្រោះមើលទៅរាងតូចស្ងាត់មាត់ឈឹងមិននិយាយអីជាមួយអ្នកណាឡើយ កំឡុងពេលជិះឡានមកមុននេះទម្រាំតែនិយាយជាមួយនាយមួយម៉ាត់ៗនាយសឹងប្រេះទ្រូងជាពីរទៅហើយ

"អោយកូនអង្គុយសិនមកអូន"Mr Jeonក៏និយាយឡើងព្រោះមិនចង់អោយកូនប្រសារឈរយូរព្រោះទើបតែមិនស្រួលផង ចំណែកJungkookក៏នាំTaehyungនៅអង្គុយលើសាឡុងក្បែរចាស់ៗ

"Taeរបស់បង អស់អីហើយណាកុំខ្លាចអីណា"Jinចូលទៅលួងលោមព្រោះមានតែគេទេដែលលួងរាងតូចបានពេលរាងតូចអន់ចិត្តឬឈ្លោះជាមួយគ្រួសារតែពេលនេះប្រហែលជាមិនបានផលទេបើស្ងាត់ជ្រាបចូលចោរលួចសេះបែបនេះនោះ

"Jungរឿងយ៉ាងម៉េចហើយកូន?"Mr Jeonចោទទៅសួរកូនប្រុសដើម្បីនិយាយសាច់ការរឿងនេះ

"ចាំបន្តិចទៀតចាំនិយាយប៉ាខ្ញុំសុំនាំTaeទៅសម្រាកសិន"Jungkook

"អញ្ចឹងក៏បាន កូននាំកូនTaeទៅសិនចុះ"Mr Jeon

"តោះTaeបងនាំអូនទៅសម្រាក"Jungkookបែទៅនិយាយជាមួយរាងតូច ចំណែកឯអ្នកទៀតក៏អង្គុយរង់ចាំនាយបីគេឡើងព្រោះថាពេលនេះកាយរបស់គេទន់ល្អូកកម្រើកមិនរួចទេ គេក៏មិនយល់ខ្លួនឯងដូចគ្នាមនុស្សដែលធ្លាប់រឹងមាំមិនចុះចាញ់អ្នកណាហេតុអ្វីគ្រាន់តែរឿងប៉ុណ្ណឹងគេក្លាយជាទន់ជ្រាយដល់ថ្នាក់នេះ

Jungkookក៏បានដាក់រាងតូចអោយសម្រាកនិយាយលួងលោមរាងតូចអស់មួយសន្ទុះទើបចេញមកនិយាយជាមួយចាស់ៗដោយអោយម៉ែដោះទៅនៅក្បែរកំដររាងតូច

"ប្អូនយ៉ាងម៉េចហើយកូន?"Ms Jeonដេញដោលសួរពីកូនប្រសាររហូតព្រោះតែបារម្ភពីគេខ្លាំងណាស់ កូនប្រសារតែមួយថ្នាក់ថ្នមសឹងអី

"គេងលក់បាត់ហើយអ្នកម៉ាក់"Jungkook

"ខាងនោះកើតអីឬអត់Jungkook?"

"Lee Minjuស្លាប់បាត់ហើយប៉ា ដោយសារគេមានបំណងចង់បាញ់Taeទើបប៉ូលីសបាញ់គេទៅចំក្បាលរបស់គេអោយគេស្លាប់ភ្លាមៗបែបនេះ"Jungkookក៏បានរៀបរាប់ពីរឿងដែលកើតឡើងព្រោះថាពេលដែលMinjuបម្រុងនឹងបាញ់គេនោះ Samបានផ្តល់សញ្ញាអោយគេគេចខ្លួនមុនទើបរាងតូចមិនបានត្រូវគ្រាប់ហើយMinjuក៏ត្រូវប៉ូលីសបាញ់សម្លាប់ភ្លាមៗព្រោះដំបូងគេបានបាញ់តបជាមួយនឹងប៉ូលីសចង់គេចខ្លួនតែក៏គេចមិនផុតពីគ្រាប់កាំប្លើងរបស់បូលីស

"ជ្រុលជាគេស្លាប់ទៅហើយកូនជួយទៅចាត់ចែងបុណ្យសព្វអោយគេផងព្រោះគេនៅតែម្នាក់ឯងគ្មានសាច់ញាតិណាឡើយ អហោសកម្មអោយគេស្លាប់បិទភ្នែកជិតចុះ"Mr Jeonនិយាយបែបនេះព្រោះតែអាណិតគេដែរដោយសារគេជាក្មេងកំព្រារស់នៅស្តាប់តែការចាក់ចុចពីឪពុកម្តាយមុនស្លាប់ទៅទើបធ្វើអោយគេតាមចងកម្មចងពារជាមួយគ្រួសារJeonមករហូត

"ខ្ញុំអោយSamចាត់ចែងរួចហើយប៉ា"Jungkookនិងចាស់ៗក៏នាំគ្នានិយាយពិភាក្សាររឿងនឹងបន្តជារឿយរហូតដល់យប់ជ្រៅទើបបំបែកគ្នារាងខ្លួនដោយអោយគ្រួសារKimសម្រាកនៅទីនោះព្រោះថារាងយប់ណាស់ដែរហើយណាមួយក៏ចង់អោយនៅមើលថែផ្លូវចិត្តរាងតូចដូចគ្នា

________________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now