EP24:រលាកក្រពះ

5.4K 353 3
                                    

Jeon's Group

ពេលថ្ងៃត្រង់Jungkookក៏បានមកក្រុមហ៊ុនវិញព្រោះមួយរយៈនេះរវល់គ្មានពេលសម្រាកបានយូរឡើយ ដោយទុកប្រពន្ធអោយអ្នកម៉ាក់ជាអ្នកមើលថែជំនួសសិន

តុក តុក~~~

"ចៅហ្វាយ"Samបើកទ្វារចូលមកព្រមទាំងរៀបរឹកយ៉ាងម៉ត់ហ្មត់ ឃើញនាយពូកែលេងសើច ពូកែរករឿងចៅហ្វាយក៏ពិតមែន ប៉ុន្តែរឿងការងារគឺច្បាស់លាស់មិនដែលអោយថ្លោះថ្លោយម្តងណាឡើយ

"មានការអីមែនទេ?"Jungkookចោទសួរទាំងមិនងើបមុខពីឯកសារឡើយគឺថាតាំងពីមកដល់ភ្លាមគឺមកអង្គុយសុីញ៉េខ្វាច់ៗមិនដឹងជាស្អីខ្លះទេ

"ខ្ញុំមានរឿងសំខាន់មកប្រាប់បាទ"Sam

"រឿងអីក៏និយាយមកយើងគ្មានពេលច្រើនទេ"Jungkook

"Lee Minjuប្រើមនុស្សអោយមកលួចឯកសារសំខាន់របស់ក្រុមហ៊ុនណាចៅហ្វាយ"Samឈររៀបរាប់ពីហេតុផលដែលខ្លួនចូលមកព្រោះថាគេចេះតែភ្លេចប្រាប់ចៅហ្វាយពីរឿងនេះមករហូតហើយត្រូវចៅហ្វាយដេញទៅអោយពិនិត្យនៅឃ្លាំងផលិតទៀតរឹតតែគ្មានពេលបានជួបមុខគ្នា

"ហេតុអីក៏ឯងដឹង?"Jungkookគ្រាន់តែលឺប្រយោគរបស់កូនចៅនិយាយចប់ភ្លាមក៏ងើបមុខមកសម្លឹងនាយវិញ

"ប្រហែលមួយអាទិត្យមុនខ្ញុំបានលួចទៅក្លឹបតែចៃដន្យក៏លឺពួកគេនិយាយគ្នាដោយសារតែរវល់ខ្លាំងពេកទើបខ្ញុំភ្លេចប្រាប់ចៅហ្វាយ"Samនិយាយទាំងអេះអុញរឿងដែលខ្លួនហ៊ានលួចទៅក្លឹបនោះ

"យើងដឹងហើយ ឯងចាំជួយសង្កេតមើលសកម្មភាពរបស់បុគ្គលិកក្នុងក្រុមហ៊ុនផង"Jungkookញីសៀតផ្កាចុះឡើងៗរាងគ្រាន់កាត់បន្ថយភាពឈឺក្បាលខ្លះ ព្រោះមួយរយៈនេះត្រូវរវល់រឿងចេញទឹកអប់Collectionថ្មីហើយនៅប្រពន្ធទៀតហើយឥឡូវនៅថែមរឿងឯកសារក្រុមហ៊ុនទៀត

"បាទចៅហ្វាយ ប៉ុន្តែអ្នកដែលLee Minjuគេជួលមកនោះគឺអ្នកនាងJennaចៅហ្វាយ"Sam

"Jennaឬ?"Jungkookសម្លឹងមើលមុខនាយព្រមទាំងងក់ក្បាលតិចៗជាសញ្ញាថាទទួលបានហើយក៏កំពុងតែគិតពីរឿងនេះដូចគ្នាថានឹងត្រូវដោះស្រាយរឿងនេះជាមួយនាងយ៉ាងម៉េច?

"បាទទាន អតីតស្រីស្នេហ៍ចៅហ្វាយនោះអី"Samសង្កេតឃើញចៅហ្វាយពិបាកចិត្តខ្លាំងទើបនិយាយលេងញោះនាយដើម្បីកាត់បន្ថយខ្លះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now