EP33:អាប្តីចិត្តអាក្រក់

4.5K 320 4
                                    

New Day~~

"ហើុយ ធុញៗៗៗ ធុញណាស់លោកអើយ អាប្តីចង្រៃគ្រាន់តែសុំទៅជាមួយក៏បានអោយនៅតែផ្ទះគ្មានស្អីធ្វើអផ្សុកសឹងស្លាប់ទៅហើយ"សម្លេងរអ៊ូសឹងបែកផ្ទះរបស់Taehyungបន្លឺឡើងតាំងពីព្រឹកដល់ថ្ងៃត្រង់ទៅហើយ ខឹងដែលត្រូវប្តីហាមឃាត់មិនអោយទៅក្រុមហ៊ុនជាមួយ គេត្រូវងើបអង្គុយៗចុះឡើងៗពេញបន្ទប់ហើយនៅតែអផ្សុកមិនបាត់ ទៅរកអ្វីមកធ្វើក៏ម្តាយក្មេកហាម អ្វីដែលគេធ្វើបានមានតែដេកៗនឹងដេកតែប៉ុណ្ណោះ

"អស់នំបាត់ទៅហើយ ទៅរកទៀតសិន"Taehyungងាកដើររកមើលកញ្ចប់នំបម្រុងថានឹងយកមកញុាំប៉ុន្តែវាអស់បាត់ទៅហើយដោយសារតែខ្លួនដេកមើលរឿងផងញុាំផងភ្លេចចាំអារម្មណ៍អស់នំបើថារឿងញុាំវិញហេ៎ សូមប្រាប់ចតងពីបកតីចេញទៅធ្វើការមកដល់បាយថ្ងៃត្រង់ទៀតហើយតែគេមិនទំនេរមាត់សូម្បីមួយវិនាទី

"បងRima នំខ្ញុំទៅណាអស់ហើយ"ក្រោយចុះមកផ្ទះបាយកកេកកាយដើររកនំខ្លួនដែលទុកក្នុងនឹងមិនឃើញទើបដើរទៅសួរRimaដែលកំពុងតែជូតគ្រឿងសង្ហារឹមក្នុងបន្ទប់ទទួលភ្ញៀវ

"ខ្ញុំឃើញអ្នកប្រុសយកទៅខាងលើអស់បាត់ទៅហើយហ្នឹង "Rimaតបនូវសំណួររបស់រាងតូចវិញព្រោះតែខ្លួនជាប្រមូលយកទៅអស់រលីងហើយឥឡូវមកសួររកទៀត

"បងជួយទៅទិញអោយខ្ញុំបន្តិចបានទេ?"Taehyungធ្វើភ្នែកម៉ក់ៗដាក់នាងព្រោះតែចង់អោយនាងទន់ចិត្តជាមួយគេ

"ប៉ុន្តែអ្នកប្រុសពិសាអស់ច្រើនហើយ ពិសាច្រើនប្រយ័ត្នឈឺណាអ្នកប្រុស"Rimaមិនចង់ទៅទិញអោយគេឡើយព្រោះតែបារម្ភពីសុខភាពគេបើគិតតែពីញុាំនំបែបនេះប្រាកដជាឈឺព្រោះតែនំទាំងនេះជាមិនខាន

"បងទៅទិញមកទុកថ្ងៃស្អែកក៏បាន ថ្ងៃនេះខ្ញុំឈប់ញុាំហើយ"Taehyungរកលេសកុហកដើម្បីអោយគេទៅទិញមកអោយខ្លួន

ងុឺត~~

"លោកប្រុសមកហើយ អ្នកប្រុសសុំលោកប្រុសខ្លួនឯងទៅ ខ្ញុំមិនហ៊ានខ្លាចអ្នកប្រុសមិនស្រួលខ្លួន"គ្រាន់តែឃើញរាងក្រាស់មកដល់ភ្លាមវាប្រៀបដូចជាព្រះមានប្រទានពរអោយដល់គេអញ្ចឹងព្រោះRimaមិនចង់ទៅទិញអោយឡើយខ្លាចរាងតូចកើតអី ចៅហ្វាយនាងប្រាកដជាបន្ទោសជាមិនខាន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now