EP59:ពួកវាមិនសមរស់ទេ

3.2K 276 4
                                    

"ហិៗ ពួក..ពួកវា ហ្អិកៗ Jung.."Taehyungទ្រាំលែងបានក៏ប្រលែងទឹកភ្នែកអោយហូរចេញមកប្រដេញគ្នាមិនឈប់ គេខំមិនមាត់បំភ្លេចរឿងរ៉ាវគ្រប់យ៉ាងតែពេលត្រូវស្វាមីមកដេញដោលសួរឡើងភ្លាមសកម្មភាពទាំងនោះក៏ចាប់ផ្តើមលោតហោះចូលមកខួរក្បាលគេពេញៗតែម្តង

"មានរឿងប្រាប់បងមកកុំយំអីណា!!បងសុំទោសដែលមើលថែអូននិងកូនមិនបានល្អ បងអន់ បងមិនបានការពិតមែន បងសុំទោសណាប្រពន្ធសម្លាញ់"Jungkookក៏ចាប់ផ្តើមបន្ទោសខ្លួនឯងពេលឃើញសភាពប្រពន្ធធ្លាក់ដល់ចំណុចនេះ រឿងគ្រប់យ៉ាងមកពីគេដែលទៅរករឿងប្តឹងប៉ូលីសបើមិនអញ្ចឹងពួកវាក៏មិនតាមមករករឿងដល់ប្រពន្ធកូននាយដូចគ្នា

"ពួកវាចង់ធ្វើបាបអូន ហិៗJungជួយអូនផងណា"Taehyungបង្ហូរទឹកភ្នែកមកដូចទឹកជ្រោះអញ្ចឹងព្រោះតែទ្រាំលែងបានទៀតហើយពេលនឹកឃើញសកម្មភាពពួកវាចង់ធ្វើបាបខ្លួននោះ

"Taeស្តាប់បងណា ពេលនេះអូនមានសុវត្ថិភាពហើយ ប្រាប់បងមកពួកវាធ្វើអីអូន?ឈប់យំហើយនិយាយមកកុំលាក់លាមនឹងបងអីណា"Jungkookចាប់ក្រសោបមុខរាងតូចមកសម្លឹងមុខព្រមទាំងបង្ខំអោយគេនិយាយប្រាប់ពីហេតុការណ៍ទាំងអស់នោះទៀតផងព្រោះថាបើការដែររាងតូចនិយាយរឿងទាំងអស់នោះចេញមកវាអាចនឹងធ្វើអោយគេបានធូរស្បើយក្នុងចិត្តជាងការដែលលាក់ទុកម្នាក់ឯង

"ពួកវាចង់វាយអូនJungជួយអូនផងណា អូនខ្លាចណាស់ ហើយថែមទាំង..ថែមទាំង"Taehyungក៏យំដល់ដង្ហក់ អួលដើម.កនិយាយមិនចេញឡើយ

"ថែមទាំងអ្វីប្រាប់បងមក?"Jungkookក៏ចូលខ្លួនទៅអោបលួងលោមរាងតូចអោយបានប្រសើរឡើងនឹងអាលបាននិយាយរឿងរ៉ាវប្រាប់ខ្លួនព្រោះពេលនេះនាយសឹងតែស្ទះទ្រូងទៅហើយ

"ពួកវា...ពូកវាចង់រំលោភអូន ហិៗ អូនខ្លាចកូនអូនមានរឿងអ្វីណាស់Jungកូនអូន កូនអូនមិនអីទេមែនទេ?"Taehyungពេលនេះប្រៀបដូចជាមនុស្សបាត់បងសតិទៅហើយព្រោះតែភ័យខ្លាចថាវាប៉ះពាល់ដល់កូនជាទីស្រឡាញ់របស់គេ ចំណែកឯJungkookវិញលឺបែបនេះនាយសឹងតែទ្រាំមិនបានចង់ទៅចាត់ការពួកវាភ្លាមៗទៅហើយតែយ៉ាងណាក៏ត្រូវតែសម្រួលអារម្មណ៍លួងលោមចិត្តប្រពន្ធអោយបានប្រសើរសិន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now