EP58:បងអន់ បងមិនបានការ

3.2K 264 4
                                    

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់Jungkookក៏បានភ្ញាក់ពីគេងតែមិនក្រោកទៅណាឡើយគឺនាយនៅគេងសម្លឹងមើលមុខតូចច្រមិចៗរបស់ប្រពន្ធនាយមិនចង់ព្រិចភ្នែក

"អ្ហឹម"សម្លេងក្រហឹមរបស់Taehyungក៏បន្លឺឡើងព្រោះដល់ម៉ោងគេក្រោកហើយទោះចង់គេងទៀតក៏គេងមិនលក់ដូចគ្នា

"ក្រោកហើយឬអូនសម្លាញ់?"សម្តីផ្អែមល្អែមពីមាត់របស់នាយសង្ហាបន្លឺឡើងស្របពេលអោនមុខចុះទៅថើបបបូរមាត់របស់រាងតូចបន្តិច វាជាទម្លាប់ទៅហើយដែលពេលក្រោកមកតែងតែមានMorning Kissមកជាមួយសម្តីផ្អែមស្រឡន់ជានិច្ច

"ហឹម"Taehyungក៏បើកភ្នែកឡើងងក់ក្បាលដាក់នាយបញ្ជាក់ថាគេបានក្រោកហើយ

"តោះទៅងូតទឹកទៅនឹងអាលបានទៅញុាំបាយប៉ាម៉ាក់របស់អូនកំពុងចាំនៅខាងក្រោម"Jungkookក៏ងើបអង្គុយសម្លឹងទៅមើលរាងតូចតែមើលគេចុះនៅស្ងៀមមិនព្រមនិយាយអ្វីមួយម៉ាត់ នេះនាយខំនិយាយហូរហែរដូចទឹកស្ទឹងប៉ុណ្ណឹងហើយឆ្លើយមួយម៉ាត់ក៏គ្មាន

"Taehyung~~ប្រពន្ធសម្លាញ់ចិត្តបង កុំស្ងាត់បែបនេះអីណា ប្តីនៅមិនសុខទេ"Jungkookចាប់ក្រសោបមុខរាងតូចថ្នមៗព្រមទាំងនិយាយលួងលោមផង ធ្វើមុខខ្ជីខ្ជូតផងនៅតែមិនមាត់និយាយរកនាយដដែល

តុក តុក~~

សម្លេងគោះទ្វារក៏បន្លឺឡើងកាត់ចង្វាក់ប្តីកំពុងតែតាមលួងលោមប្រពន្ធអស់ Jungkookក៏ដើរទៅបើកទ្វារអោយក៏ឃើញRimaកាន់ថាសអាហារយកមកអោយ នាយទទួលពីនាងរួចទើបបិទទ្វារយ៉ាងត្រឹមត្រូវរួចក៏ដើរទៅរកប្រពន្ធតែមិនឃើញប្រហែលជាទៅងូតទឹកហើយ!!!

Jungkookក៏មិនមាត់សុខចិត្តអង្គុយចាំTaehyungនៅលើគ្រែម្នាក់ឯង គ្រាន់តែក្រឡេកឃើញរាងតូចចេញមកភ្លាមនាយក៏ប្រញាប់រត់ទៅយកកូនកន្សែងមកភ្លាមហើយក៏ដាក់អោយគេអង្គុយលើពូកដើម្បីជូតសក់អោយ ក្រោយពីជូតសក់ស្ងួតរួចរាល់នាយក៏ដើរទៅរកខោអាវយកមកស្លៀកអោយប្រពន្ធយ៉ាងត្រឹមត្រូវ

"ហារមាត់បងបញ្ចុក"Jungkookអង្គុយលើកៅអីក្បែរគ្រែដែលរាងតូច ដោយដៃមានកាន់ចាននិងស្លាបព្រាបំណងចង់យកមកបញ្ចុកTaehyungតែក៏ត្រូវគេងាកមុខចេញមិនព្រមញុាំ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now