EP67:កូនកំហូច

2.9K 241 5
                                    

ក្រោយនាំគ្នាលេងអស់ចិត្តហើយក៏បំបែកគ្នាទៅផ្ទះរាងខ្លួនណាមួយវាក៏រាងយប់ណាស់ដែរហើយចំណែកតែJungwooតាំងពីចេញឡានមកគឺនៅអង្គុយសង្ងំអោបTaehyungរហូតមិនប្រាប់ក៏ដឹងដែរថាកំពុងតែពិបាកក្នុងខ្លួន

"Daddyប្រាប់កូនថាកុំអោយញុាំច្រើនឥឡូវកូនឃើញទេក្តៅខ្លួនទៀតហើយ?"Jungkookនិយាយជាមួយកូនបណ្តើរភ្នែកសម្លឹងមើលទៅផ្លូវបណ្តើរព្រោះតែកំពុងតែបើកឡានមិនអាចធ្វេដប្រហែសបានឡើយ

"Mommy..."Jungwooងើយមុខមកមើលរាងតូចទាំងពេបមាត់ដោយសារតែត្រូវមាត់របស់លោកប៉ាទើបត្រូវយកម៉ាក់ជារបាំងការពារខ្លួន

"Daddyឈប់ថាអោយកូនទៅ!!កូននៅតូចមិនដឹងអីទេ កូនMommyគេងទៅណាកុំរករឿងអី"Taehyungងើយមុខកូនបែបនេះក៏ស្តីអោយរាងក្រាស់ហើយធ្វើជាវាយដើមដៃនាយបន្តិចដើមហបីអោយក្មេងតូចនេះស្ងប់ចិត្តបើមិនចឹងប្រាកដជាយំពិបាកលួងទៀតហើយសមមនុស្សកំពុងតែឈឺបែបនេះផងរំអួយចាប់មិនឈ្នះឥឡូវហើយ

"តាមចិត្តកូនសម្បើមណាស់តែកូនខូចកុំបន្ទោសបង"Jungkookរអ៊ូង៉ូវៗដាក់ប្រពន្ធដោយសារតែមិនហ៊ាននិយាយស្តីអោយកូនតាមដែលប្រពន្ធប្រាប់តែនាយចេះតែខ្លាចថាត្រូវខូចកូនដោយសារតែទម្លាប់តាមចិត្តបែបនេះ

"កូនបងខូចតាំងពីកើតមកហើយបងមិនដឹងទេឬ?"Taehyungងាកទៅមើលមុខនាយដែលធ្វើនិយាយដូចមិនដឹងកូនអញ្ចឹងកើតមកខូចសម្បើមណាស់ មិនសូវយំប៉ុន្មានទេតែបើយំទោះជួលទេវតាមកពីឋានលើទៀតក៏លួងមិនឈ្នះដែរតែចេះគេចូលចិត្តជញ្ជក់ទ្រូងរាងតូចទើបបានជាស្ងាត់លឿនៗ

"មកពីអូនហ្នឹងហើយកំណើតកូនពូកែរករឿងបងពេក"Jungkookនិយាយទាំងភ័យខ្លួនព្រោះដឹងតែត្រូវបាតដៃព្រះយូឡាយហោះមកទៀតហើយ ចំណែកកូនប្រុសក៏គេងលក់បាត់ហើយទើបនាយបានចិត្តនិយាយឌឺដងរាងតូចព្រោះដឹងថាបើខឹងក៏មិនហ៊ានស្រែកដែរខ្លាចភ្ញាក់កូន

"Jeon Jungkookប្តីចង្រៃ"Taehyungស្គឺតធ្មេញសម្លឹងមើលរាងក្រាស់ចិត្តចង់តែទះអោយណាណីទេតែមិនហ៊ានកម្រើកខ្លាចរំខានកូន

"ប្តីសុំទោស"Jungkookក៏ឆ្លៀតយកដៃទៅច្បិចថ្ពាល់រាងតូចលេងព្រោះឃើញមុខឃោឃៅពេក

"បងកុំបន្ទោសអូនមកពីកូនបងជាប្រាប់អូនអោយួៅរករឿងបងទេ"Taehyungអើយ!!រករឿងគេខ្លួនឯងទៅបន្ទោសកូនដែលគេងលក់មិនដឹងអីឯនោះ

"កូនក៏កូនទៅអញ្ចឹង"Jungkookក៏ងក់ក្បាលយល់ស្របព្រោះមិនចង់ប្រកែកគ្នារំខានដល់កូនទើបនាំគ្នាស្ងាត់មាត់រហូតដល់ភូមិគ្រិះទើបJungkookលើកបីកូនប្រុសយកទៅដាក់គេងស្រួលបួលចំណែកពួកគេក៏ទៅសម្អាតខ្លួនចេញព្រោះដើរលេងមួយថ្ងៃហើយស្អិតខ្លួនខ្លាំងណាស់

"អូនសម្លាញ់កូនគេងហើយ ពួកយើងគួរតែ..."Jungkookអង្គុយដុះខ្នងអោយរាងតូចសុខៗស្រាប់តែនឹកឃើញគំនិតខូចមួយហើយក៏និយាយព្រមទាំងលូកដៃទៅអង្អែលត្រគៀករាងតូចចុះឡើងៗថ្នមៗយ៉ាងសុីអារម្មណ៍

"អ្ហឹម អាណិតប្តីព្រមក៏បាន"Taehyungក៏ងាកមកលូកដៃទៅអង្អែលមុខរាងក្រាស់យ៉ាងSexyរួចក៏ឡើងទៅអង្គុយលើភ្លៅរាងក្រាស់ទាំងគ្មានអ្វីបិទបាំងដោយសាច់ប៉ះសាច់យ៉ាងស្អិតស្អាល

"អ្ហឹម~~"Jungkookក៏ទម្លាក់បបូរមាត់ចុះប៉ះមាត់រាងតូចជញ្ជក់បឺតដូចដាច់ដាបមកពីណាអញ្ចឹង ក្រោយការបឺតមាត់គ្នាយ៉ាងសុីអារម្មណ៍អស់ចិត្តJungkookក៏អោនទៅថើបថែពាសពេញកញ្ចឹង.ករាងតូចហើយបម្រុងនឹងដល់ពេលហើយស្រាប់តែ..

"Mommy Daddyហ្អិកៗ"ក្មេងតូចដែលកំពុងតែគេងលើពូកស្រាប់តែភ្ញាក់ឡើងបើកភ្នែកមកមិនឃើញអ្នកទាំងពីរក៏ចាប់ផ្តើមស្រែកយំរកភ្លាម

"Jungkookកូនភ្ញាក់ហើយអូនទៅមើលកូនសិន"Taehyungគ្រាន់តែលឺសម្លេងកូនយំភ្លាមក៏ងើបចេញពីរាងក្រាស់ហើយយកអាវឃ្លុំមកពាក់ចេញទៅរកកូនប្រុស

"កូនអើយកូនសម្លាញ់ប៉ា តាមឈ្នានីសប៉ាតាំងពីក្នុងពោះម៉ាក់ដល់កើត"Jungkookសម្លឹងមើលខ្នងប្រពន្ធដើរចេញទៅក៏ញីក្បាលចុះឡើងៗព្រោះតែនឹកឃើញហួសចិត្តនឹងកូនប្រុសតែពូកែតាមផ្តាច់ចង្វាក់គេរហូតតាំងពីនៅក្នុងពោះតែគេបម្រុងនឹងបានហើយក៏រករឿងអោយម៉ាក់គេក្អួតឥឡូវមកស្រែកយំហៅម៉ាក់គេចេញទៅបាត់ទៀត នាយក៏មិនដឹងធ្វើយ៉ាងម៉េចមានតែរំដោះទុក្ខខ្លួនឯងហើយងូតទឹកចេញទៅរកពួកគេ

_____________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now