EP50:បង្គាប់ប៉ុន្មាន?

3.4K 259 9
                                    

ក្រោយពីនិយាយហាមឃាត់Taehyungចប់ពួកគេក៏នាំគ្នាទៅអង្គុយលេងខាងក្រៅដែលមានYoongiនៅចាំទីនោះដូចគ្នា

"អ្នកប្រុសតូច នេះគឺនំដែលអ្នកប្រុសធ្វើចា៎"Rimaលើកថាសនំមកដាក់លើតុពួកគេដែលវាជានំដែលរាងតូចធ្វើឡើងដោយខ្លួនឯង

"អរគុណណាស់បងRima អេ៎!បងកុំភ្លេចយកនំនោះអោយអ្នកម៉ាក់លោកប៉ាផង"Taehyungញញឹមដាក់នាងរួចពេលឃើញនាងរៀបនឹងទៅវិញក៏ស្រាប់តែនឹកឃើញថាត្រូវយកអោយប៉ាម៉ាក់ក្មេកគេភ្លក្សដូចគ្នា

"ចាស អ្នកប្រុស"Rimaទទួលដឹងរួចក៏អោនគំនាបដើរត្រឡប់ចូលផ្ទះបាយដើម្បីរៀបចំយកទៅអោយពួកគាត់

"អូនRimaកំពុងធ្វើអ្វីហ្នឹង?"កំឡុងពេលដែលកំពុងរៀបចំនាយSamមកពីណាមិនដឹងមកចាក់ចង្កេះគេសឹងតែធ្លាក់ចាននំលើដីទៅហើយ យ៉ាប់ពិតមែនហើយមិនដឹងថាមនុស្សកំពុងតែកាន់របស់របរអីឬអត់ទេបានជាមកពញ្ញាក់គេបែបនេះ?ចុះបើធ្លាក់ចុះទៅមិនប្រាកដជាត្រូវមាត់របស់ម៉ែខ្លួនទៀតមិនខាន ទោះម្ចាស់ផ្ទះគេមិនដែលថាអោយរឿងធ្វើបែករបស់របរពិតមែនតែនៅមានម៉ែខ្លួនជាអ្នកស្តីអោយនេះហើយ

"អូយ!!បងSam មិនឃើញថាមនុស្សកំពុងតែកាន់ចានទេឬបានជាមកចាក់ចង្កេះខ្ញុំបែបនេះ?បើធ្លាក់បាត់បានអីយកទៅអោយលោកប្រុសនិងលោកស្រីទៅ ស្នាដៃកូនប្រសារគាត់ផងគាត់ដឹងប្រាកដជាត្រូវមាត់ជាមិនខាន"Rima

"បងសុំទោសបងភ្លេចគិត តែនេះរបស់អ្នកប្រុសតូចធ្វើមែនទេ?បងសុំភ្លក្សបានឬអត់?"Samលូកដៃបម្រុងនឹងចាប់ហើយតែត្រូវនាងវៃឃាត់ជាមុន

"នេះរបស់លោកប្រុសទេ បងគ្មានចំណែកទេ"Rimaសម្លក់នាយភ្លាមៗដោយសារតែខ្លាចយករបស់ចៅហ្វាយទៅញុាំ អ្នកណាថាគ្មានចំណែកពួកគេ Taehyungបានធ្វើច្រើនណាស់ទុកអោយអ្នកក្នុងផ្ទះចែកគ្នាហូបតែនាងក៏ធ្វើបាបនាយលេងទៅព្រោះមិនយល់ថាមនុស្សស្អីរឿងការងារឆ្លាតគ្រប់សព្វធ្វើការមិនអោយចន្លោះតែបែជាខ្វះខាតរឿងចរិកសុភាពរាបសារទៅវិញ ចូលចិត្តណាស់អាខាងរករឿង ឌឺដងច្រឡឺមដាក់ហ្នឹង!!

"ស្តាយខ្លាំងណាស់មិនបានញុាំរបស់អ្នកប្រុសតូចធ្វើ?"Samពេបមាត់ធ្វើទឹកមុខប្រៀបដូចជាខកចិត្តយ៉ាងខ្លាំងអញ្ចឹង

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now