EP42:នៅឱ្យស្ងៀម

4.1K 334 8
                                    

ក្រោយពេលSamនាំJennaចេញទៅផុតTaehyungក៏ងាកមកមើលJungkookវិញទាំងមុខឃោឃៅមិនប្រាប់ក៏ដឹងថាខឹងខ្លាំងដែរ

"លែងអូន"Taehyungរើបម្រាស់ក្រវាសដៃរាងក្រាស់ចេញភ្នែកវិញសម្លក់មិនឈប់

"Tae~~"Jungkookហារមាត់និយាយបម្រុងនឹងទៅអោបលួងលោមតែចូលមិនរួចទេសុំទោសផង

"នៅអោយស្ងៀមហើយលុតជង្គង់ចុះ"Taehyungដាក់កំហិតភ្លាមៗធ្វើអោយស្វាមីភ័យឡើងស្លេកទៅហើយ

"បង..."Jungkookទាក់ទើមិនចង់ធ្វើតាមតែខ្លាចប្រពន្ធខ្លាំងជាងមានតែលុតជង្គង់ចុះតាមប្រពន្ធហ្នឹងឯង

"នេះមែនទេជាហេតុផលដែលបងមិនព្រមអោយអូនមកជាមួយ?"Taehyungដើរទៅអង្គុយលើកៅអីធ្វើការបែមុខទៅសួរប្តីវិញ

"អូនសម្លាញ់មិនមែនបែបនេះទេ"Jungkookប្រញាប់ក្រវីក្បាលបដិសេធនឹងសំណួរប្រពន្ធវិញបើហ៊ានតែអោយនិយាយម្នាក់ឯងនោះគិតច្រើនដល់ណាណីវៃនាយងាប់បាត់ឥឡូវហើយ

"បងមានស្រីទើបបងមិនអោយអូនមកជាមួយមែនទេ?"Taehyungស្រែកកំហគដាក់នាយខ្លាំងៗចំណែករាងក្រាស់វិញគ្រាន់តែលឺភ្លាមភ័យចង់លេចនោមទៅវិញ អីយា!!មុននេះកាចខ្លាំងណាស់តែឥឡូវបែជាមកស្លេកមុខស្លេកមាត់ត្រឹមតែសម្រែករបស់ប្រពន្ធទៅវិញ

"Tae~~បងមិនបានមានស្រីទេ"Jungkook

"ហ្អឹស~~~"Taehyungក្រហឹមមួយហឹសក៏ដើរចេញទៅខាងក្រៅបាត់ចំណែកJungkookក្រោយឃើញប្រពន្ធចេញទៅក៏ប្រញាប់រត់ទៅតាមធ្វើអោយបុគ្គលិកនៅទីនេះផ្អើលគ្រប់គ្នាមិននឹកស្មានថាអគ្គនាយកធ្លាប់តែកោងកាចដាក់បុគ្គលិកឥឡូវរត់តាមលួងប្រពន្ធដូចកូនឆ្កែតាមម្ចាស់ទៅវិញ

"អូនសម្លាញ់កុំខឹងបងអីណា"Jungkookដើរត្រឹកៗពីក្រោយរាងតូចខំនិយាយលួងលោមតែមិនបានផលមុខនៅតែ

"បងSamសោរឡាន"Taehyungក្រលេកឃើញSamភ្លាមក៏ស្រែកហៅសឹងបែកក្រុមហ៊ុនទៅហើយ

"នេះបាទ អ្នកប្រុស"Samប្រញាប់ដកសោរឡានយកមកហុចអោយមើលសភាពការមិនស្រួលទេវៃបត់.កឥឡូវហើយ Taehyungទទួលបានសោរឡានរួចក៏ដើរចេញទៅយកឡានយ៉ាងញ៉ាប់ជើងមិនអាណិតJungkookដែលខំរត់តាមអីសូម្បីបន្តិច

"អូនសម្លាញ់ បងបើកវិញណា"Jungkookរត់ទៅបាំងទ្វាឡានមិនអោយរាងតូចបើកចូលដោយសុំអនុញ្ញាតខ្លួនជាអ្នកបើកវិញព្រោះតែមិនស្រួលទេអារម្មណ៍ពេលនេះមិនអាចបណ្តោយអោយបើកឡានខ្លួនឯងទេ

"បើចង់ទៅជាមួយឆាប់ទៅអង្គុយខាងនោះភ្លាម"Taehyungចង្អុលអោយទៅអង្គុយនៅកន្លែងម្ខាងទៀត

"អូនហា៎ បងបើកវិញណា"Jungkookនៅតែរាំងឃាត់មិនអោយរាងតូចបើកឡានដោយខ្លួនឯងឡើយ

"ជៀសចេញ"Taehyungរុញនាយចេញហើយក៏បើកទ្វាចូលខាងក្នុងបាត់ រីឯJungkookក៏ប្រញាប់រត់អង្គុយកន្លែងទៅម្ខាងយ៉ាងលឿនតែម្តង

"អូយ!!អូនសម្លាញ់បើកយឺតៗទៅបងលស់ប្រលឹងអស់ហើយអូនសម្លាញ់"Jungkookភ័យឡើងមុខស្លេកប៉ឹមទៅហើយ ឱប្រពន្ធសម្លាញ់អើយ!អូនខឹងបងរឿងអ្វីបានជាបើកឡានយ៉ាងលឿនមិនខ្វល់អ្នកណាបែបនេះ បើអ្នកខាងមុខមិនជៀសផ្លូវគេវិញប្រាកដជារាងតូចបុកខ្ទេចតែម្តង

"បិទមាត់នៅអោយស្ងៀម"Taehyungងាកមកសម្លក់រាងក្រាស់រួចក៏បែទៅមើលផ្លូវវិញព្រោះតែពេលនេះកាន់ហ្គែកប់ជើងទៅហើយបើមិនមើលផ្លូវប្រាកដជាស៊យធំជាមិនខាន

"គុណម៉ែគុណឪជួយកូនចៅផង ប្រពន្ធកូនមិនដឹងជាត្រូវស្តីមកទេបើកឡានលឿនដល់ថ្នាក់នេះនោះ "Jungkookក្តាប់ខ្សែក្រវ៉ាត់ជាប់រលឹកដល់គុណម៉ែគុណឪដោយសារតែខ្លាចសភាពរាងតូចពេលនេះខ្លាំងណាស់

"ឆើស គ្រាន់តែបើកប៉ុណ្ណឹងសោះភ័យបាត់ទៅហើយចុះទម្រាំតែអូននាំបងទៅប្រណាំងឡានជាមួយទៀតបងប្រហែលជារាគនោមដាក់ខោជាមិនខាន"Taehyungរអ៊ូមិននឹកស្មានថាប្តីខ្លួនភ័យដល់ថ្នាក់នេះសោះ តែកុំភ័យអីណាប្តីសម្លាញ់ព្រោះប្រពន្ធនេះជើងឯកខាងប្រណាំងឡានទៅហើយ

"Tae~~បើកតិចៗទៅណា បើមិនគិតខ្លួនឯងក៏គួរតែគិតកូនផងណា កូនតូចគ្នានៅក្នុងពោះប្រាកដជាភ័យខ្លាំងហើយបើអូនបើកលឿនដល់ថ្នាក់នេះនោះ"Jungkookប្រញាប់លួងលោមចិត្តប្រពន្ធព្រោះតែមិនស្រួលទេលោកអើយ អូនអស្ចារ្យខ្លាំងណាស់បើកគេចគេចុះឡើងៗធ្វើអោយនាយសឹងធ្លាយក្អួតចេញមកក្រៅទៅហើយ

"ហ្អឹម"Taehyungក្រហឹមបន្តិចក៏បន្ថែមល្បឿនកានើតែលឿនជាងមុនចំណែកJungkookតាមត្រឹមតែតាមចិត្តហើយមកអង្គុយបន់ព្រះអោយរួចខ្លួនលើកនេះ

_____________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -जहाँ कहानियाँ रहती हैं। अभी खोजें