EP54:អ្នកប្រុសតូចគេចាប់ខ្លួនហើយ

3.2K 275 2
                                    

JEON'S GROUP

ងាកមកមើលខាងJungkookឯនេះវិញពេលនេះកំពុងតែមមាញឹកនិងការងារព្រោះតែក្នុងរោងចក្រផលិតមានបញ្ហាទើបគេត្រូវទៅប្រជុំជាមួយអ្នករួមភាគហ៊ុនផងរត់ទៅរោងចក្រផងគ្មានពេលសូម្បីតែបាយថ្ងៃត្រង់

"អ្នកចាត់ចែងនៅឯណា?"Jungkookគ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាមក៏ឡូឡាសួររកអ្នកគ្រប់គ្រងក្នុងរោងចក្រនេះភ្លាម ព្រោះតែទុកចិត្តទើបហ៊ានអោយគ្រប់គ្រងមើលការខុសត្រូវតែហេតុអ្វីក៏បណ្តោយអោយមានរឿងកើតឡើងទាល់តែបាន

"លោកអគ្គនាយក"អ្នកគ្រប់គ្រងនៅទីនោះគ្រាន់តែឃើញនាយភ្លាមក៏ប្រញាប់រត់មកទទួលទាំងភ័យខ្លាច

"ហេតុអ្វីក៏បណ្តោយអោយទំនិញខូចខាតបែបនេះ?លោកដឹងទេថាយើងត្រូវនាំចេញអោយភ្ញៀវធំឆាប់ៗនេះហើយ?"Jungkookនាយសឹងតែក្រពុលមុខស្ទើរឆ្កួតទៅហើយ មកខូចខាតចំពេលត្រូវបញ្ជូនចេញទៅក្រៅប្រទេសទៀត បើផលិតវិញទាន់វាជារឿងប្រសើរទេតែបើមិនទាន់ទេគេប្រាកដជាត្រូវស៊យធំវាមិនខាន

"លោកអគ្គនាយកអោយខ្ញុំសុំទោសដែលចាត់ចែងការងារមិនបានល្អ ចំណែកឯរឿងទំនិញដែលខូចខាតនោះខ្ញុំបានឆែកមើលក្នុងកាម៉េរ៉ាសុវត្ថិភាពរួចហើយគឺមានមនុស្សលួចចូលមកវាយកម្ទេចដបទឹកអប់ដែលពួកយើងរៀបចំទុកក្នុងឃ្លាំងនោះ"

"មនុស្សយើងអោយយាមកាមមើលខុសត្រូវទាំងអស់នោះបាត់មុខទៅឯណាបានជាបណ្តោយអោយមនុស្សចូលមកបំផ្លាញបែបនេះ?"Jungkookផ្ទុះកំហឹងស្ទើរតែទ្រាំមិនបានទៅហើយ នាយខំជួលមនុស្សអោយយាមល្បាតមើលតែបែជាមានមនុស្សចូលមកបំផ្លាញបានយ៉ាងងាយបែបនេះ គិតមើលទៅនេះនាយទ្រាំមិនខឹងហើយមកល្អជាមួយបុគ្គលិកដូចរាល់ដងមែនទេ?អ្នកណាធ្វើបែបនេះទៅរួចបើម្តងនេះនាយខាតមិនតិចឯណា!!

"សន្តិសុខទាំងអស់ត្រូវពួកយើងវាយអោយសន្លប់អស់បាត់ទើបបានជាមានរឿងបែបនេះ"

"មានសល់ស្លាកស្នាមអ្វីឬអត់?"Jungkookខំសម្រួលមិនរករឿងគេខ្លាំងព្រោះវាក៏មិនមែនជាកំហុសរបស់គេទាំងស្រុងដែរហើយណាមួយក៏គេគ្រប់គ្រងនៅទីនេះរាប់ឆ្នាំមកហើយមិនដែលអោយមានភ្លាត់ម្តងណាឡើយទើបគេមិនចង់រករឿងច្រើន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now