EP62:កូនសម្លាញ់

3.5K 255 2
                                    

ពេលវេលាចេះតែរំកិលទៅមុខ ពីមួយវិនាទីទៅមួយវិនាទី ពីមួយម៉ោងទៅមួយម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេល2ឆ្នាំកន្លងផុតទៅហើយពេលនេះគ្រួសារJeonក៏ទទួលបានទាយាទតូចសង្ហាJeon Jungwooអាយុទើបតែបាន1ខួប3ខែតែបើការនិយាយស្តីមិនអោយចាញ់អ្នកណាឡើយទោះបីជានិយាយមិនទាន់ច្បាស់អស់ក៏ខំកែតម្រូវយ៉ាងណាអោយមនុស្សចាស់បានយល់ដែរ ចំណែកឯទំនាក់ទំនងប្តីប្រពន្ធគេទាំងពីរក៏នៅតែបន្តល្អូកល្អើនថ្នាក់ថ្នមគ្នាមករហូត ទោះបីជាពេលខ្លះមានការទាស់សម្តីប្រកែកគ្នាយ៉ាងណាក្តីក៏Jungkookដែលមាននាមជាស្វាមីតែងតែសុខចិត្តធ្វើជាអ្នកខុសទៅតាមលួងTaehyungគ្រប់ពេលទោះបីជារាងតូចជាអ្នកធ្វើខុសក៏ដោយ ព្រោះតែគេគិតថាប្រពន្ធគេហត់ណាស់ហើយដែលពពោះកូននាយមករហូតដល់ថ្ងៃកើតតស៊ូបង្កើតកូនទាំងញើសកក្លាក់ឈាមហូរមកដល់ខ្សោះខ្លួនដល់ថ្នាក់សន្លប់ព្រោះដឹងស្រាប់ហើយថាគេជាមនុស្សប្រុសគ្រប់យ៉ាងម៉េចនឹងអាចប្រៀបដូចមនុស្សបានទៅហើយណាមួយកូនប្រុសគេម្នាក់នេះក៏រាងមានសាច់ខ្លាំងណាស់ដែរ។

"Dada Mama.."សម្លេងកូនប្រុសសង្ហារបស់ពួកគេតែងតែបន្លឺឡើងដាស់ពួកគេអោយក្រោករាល់ព្រឹក វាមិនមែនជាការរំខានអ្វីឡើយតែវាជាក្តីសុខទៅវិញទេដែលលោកប៉ាទាំងពីក្រោកមកបានឃើញកូនប្រុសរបស់ខ្លួនភ្លាមនោះ

"អ្ហឹម...Jungwooកូន កុំរំខានMommyអីណា មោះDaddyនាំកូនទៅងូតទឹក"Jungkookក៏បើកភ្នែកឡើងទាំងស្នាមញញឹមដាក់កូនប្រុសដែលកំពុងតែព្យាយាមដាស់Appaតូចរបស់គេអោយក្រោក នាយក៏ចាប់ដៃហាមឃាត់ព្រោះចង់អោយប្រពន្ធបានសម្រាកអោយបានយូរព្រោះតែមួយថ្ងៃៗគេរវល់ខ្លាំងណាស់មើលកូនផងធ្វើការងារក្នុងផ្ទះផងរឿងទាំងនេះអាចមើលទៅវាងាយគ្រាន់តែនៅផ្ទះធ្វើការងារទាំងអស់នេះតែបើយកមកគិតវាអាចនឹងហត់ជាងការងារដែលនាយធ្វើរាល់ថ្ងៃទៅទៀត

"អត់ទេ Mommyហ្អិកៗ.."Jungwooក៏ចាប់ផ្តើមស្រែកយំពេលដែលលោកប៉ាចាប់លើកខ្លួនមកចេញពីម៉ាក់ៗរបស់គេ ព្រោះតែគេត្រូវអោយប៉ាៗនិងម៉ាក់ៗគេថើបសិនទើបព្រមទៅងូតទឹកបើមិនអញ្ចឹងយំននៀលដីជាមិនខាន

"កូនសម្លាញ់ប៉ាកុំយំអីណា ចាំDaddyថើបកូនហើយចេញពីងូតទឹកអោយក្រអូបៗសិនចាំអោយMommyថើប"Jungkookក៏អោនថើបថ្ពាល់កូនប្រុសមួយខ្សឺតទើបយកទៅងូតទឹកអោយ គិតទៅកាលពីមុននាយក៏ជាព្រាននារី ស្រីក៏មានច្រើនចំណែកឯផ្ទះវិញមួយអាទិត្យចូលមកតែមួយថ្ងៃក៏មានដែរតែតាំងពីពេលដែលមានប្រពន្ធមានកូនមកនាយក៏ប្រែគ្រប់យ៉ាងចេះយកចិត្តទុកដាក់អ្នកផ្ទះហើយដល់ម៉ោងចេញពីធ្វើការមិនទាន់ទេមកដល់រកប្រពន្ធកូនបាត់ទៅហើយ

"Jungwooភ្ញាក់លឿនម្ល៉េះកូន?"Taehyungដែលទើបតែភ្ញាក់ក៏ចំពេលដែលប្តីកំពុងតែពរកូនចេញមកទាំងមានកន្សែងរុំចង្កេះទាំងពីរអ្នក គេក៏មិនឆ្ងល់អ្វីណាស់ដែរព្រោះគេអោយតែពេលគេគេងយូរដឹងតែប្តីនាំកូនទៅងូតទឹកជាមួយហើយរៀបចំតុបតែងខ្លួនអោយរួចជាស្រេចមិនអោយខ្លួនពិបាកឡើយ

"Mommy.."Jungwooកាលដែលឃើញរាងតូចក្រោកមកបែបនេះក៏ប្រញាប់រុលចុះពីដៃរាងក្រាស់រត់ទៅអោបគេដូចជានឹកបាត់រាប់ឆ្នាំអញ្ចឹង

"សឺត~~កូនMommyក្រអូបណាស់"Taehyungក៏ចាប់ថើបកម្លោះតូចពាសពេញមុខចំណែកឯអ្នកដែលត្រូវបានMommyថើបនេះក៏សើចកក្រឹកសប្បាយអរខ្លាំងណាស់

"Mommyកូនឃ្លានហើយ..."ក្រោយពេលសើចលេងអស់ចិត្តJungwooស្រាប់តែពេបមាត់និយាយជាមួយនឹងរាងតូចភ្លាមៗ

"កូនចុះទៅញុាំបាយជាមួយDaddyនិងលោកតាលោកយាយមុនចុះអញ្ចឹង Mommyទៅងូតទឹកសិន"Taehyungក៏ប្រាប់កូនអោយទៅញុាំបាយឬបបរវិញព្រោះថាពេលព្រឹកបែបនេះរាងតូចមិនអោយមឹមទឹកដោះទេខ្លាចថាគេមិនព្រមញុាំបបរ ហើយរឿងដែលគេហៅខ្លួនថាជាMommyនេះទោះជាខំបង្គាប់អោយហៅAppaយ៉ាងម៉េចក៏មិនព្រមដែរ ហៅJungkookថាDaddyក៏វាគ្មានអ្វីប្លែកដែរតែពេលហៅខ្លួនថាMommyនេះវាដូចជារាងរអៀសៗខ្លួនយ៉ាងម៉េចមិនដឹងព្រោះថាខ្លួនជាប្រុសតែណ្ហើយចុះយ៉ាងណាខ្លួនក៏ជាអ្នកបង្កើតគេដែរចង់ហៅក៏ហៅទៅវាគ្មានអ្វីទាស់ខុសទេ

"តោះJungwooទៅញុាំបាយមុនMommyសិនទៅនឹងអាលបានរត់លេង"Jungkookនិយាយស្របពេលដែលកាន់សម្លៀកបំពាក់ពីក្នុងទូរយកមកស្លៀកពាក់អោយកូន ចំណែកមួយរយៈនេះនាយក៏មិនសូវជាទៅធ្វើការញឹកញាប់ដែរព្រោះគេចង់មានពេលវេលានៅជាមួយគ្រួសារខ្លះទាល់តែមានឯកសារសុីញ៉េច្រើនទើបនាយទៅម្តង

"NoNo កូននៅចាំMommy"Jungwooក៏លើកដៃក្រវីចុះឡើងព្រោះតែគេមិនព្រមចុះតែពីរនាក់លោកប៉ាបានឡើយគឺពេលចុះខាងក្រោមទាល់តែមានបីនាក់ទើបសុខចិត្ត ចំណែកថ្ងៃខ្លះJungkookត្រូវចេញទៅធ្វើការលឿន Jungwooក៏អន់ចិត្តមិនព្រមនិយាយរកអ្នកណាទាល់តែJungkookមកលួងទើបបាត់

"អញ្ចឹងMommyនឹងទៅងូតទឹកអោយលឿនៗ"Taehyungញញឹមកាន់កន្សែងដើរចូលទៅបន្ទប់ទឹកហើយខំសម្អាតខ្លួនស្លៀកពាក់យ៉ាងលឿនបំផុតព្រោះខ្លាចថានឹងជ្រុលម៉ោងបាយរបស់កូន

______________

To Be Continue...✨🐾

@Jane-ជេន

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now