EP34:សន្លប់

4.5K 311 7
                                    

"ហា៎ ហ្អិកៗ អាប្តីចិត្តអាក្រក់ អាប្តីគំរិះ អាប្តីឆ្កួត បងឈប់ស្រឡាញ់អូនហើយ ហ្អិកៗ អូននៅជាមួយម៉ាក់អូនវិញហើយមិននៅជាមួយអាប្តីចិត្តអាក្រក់ទៀតទេ ហ្អិកៗ"គ្រាន់តែលឺនាយហាមមិនអោយញុាំហើយរកវៃខ្លួនបែបនេះទៀតTaehyungស្រាប់តែស្រែកយកៗរៀបរាប់ទាំងទឹកភ្នែករហាម ខឹងចិត្តណាស់ខំមកញិកញ៉ក់រំអួយដាក់ហើយនៅតែមិនព្រមទៀត មានតែវិធីស្រែកយំនេះទេដែលធ្វើអោយគេបានសម្រេច

"អា៎ៗ កុំយំអីណាបងសុំទោស ឥឡូវអូនឃ្លានមែនទេ?"Jungkookចាប់ទាញដៃរាងតូចអោយមកអោបចង្កេះនាយហើយទាញគេមកអោបជាប់បើបណ្តោយទៀតក្មេងម្នាក់នេះគក់នាយធ្លាក់ថ្លើមជាមិនខាន

"អ្ហឹម"Taehyungងក់ក្បាលឆ្ងក់ៗបញ្ជាក់ថាខ្លួនពិតជាឃ្លានមែន

"ឥឡូវយើងទៅញុាំបាយទៅ កុំអោយឃ្លានខ្លាំងម៉ោះ"Jungkook

"អត់ទេអូនចង់ញុាំនំមិនចង់ញុាំបាយទេ ហ្អិកៗ"Taehyungស្រែកយំម្តងទៀតពេលលឺនាយហៅទៅញុាំបាយ គ្រាន់តែហៅទៅញុាំបាយអោយឆ្អែតសោះធ្វើដូចជាហៅទៅអោបញុាំគ្រាប់បែកចឹងក្មេងក្បាលខូចនេះ

"បងសួរអូន អូនចង់ញុាំបាយឬញុាំរំពាត់?"Jungkookសម្លឹងមុខរាងតូចទាំងទឹកមុខស្មើៗធ្វើអោយរាងតូចស្ងាត់មាត់ឈឹងមិនហ៊ានសូម្បីតែសម្លេងយំអីបន្តិច

"ញុាំបាយ"Taehyungពេបមាត់ដើរទៅផ្ទះបាយមុននាយខ្លាចនាយចាប់វៃខ្មាសគេ

"មានកូនហើយតែចរិកជាងមុនទៅទៀត"Jungkookក្រវីក្បាលសម្លឹងមើលអ្នកដែលកំពុងតែដើរទៅទាំងមុខជូរហួញ មិនប្រាប់ក៏ដឹងថា.ងរដែរ

"Rimaដួសបាយទៅ"Jungkookដើរចូលមកតាមក្រោយរួចក៏ប្រាប់នាងដែលកំពុងតែឈរនៅក្បែរតុអាហាររួចជាស្រេចនោះ

"ចាស៎"Rima

"ញុាំបាយអោយច្រើនៗទៅអូនសម្លាញ់ ពេលបងមកធ្វើការវិញចាំបងទិញមកផ្ញើរ កុំធ្វើមុខបែបនេះអីអាក្រក់មើលណាស់"Jungkookនិយាយលួងលោមគេនិយាយយ៉ាងពិរោះដាក់ថែមទាំងសន្យាថាទិញនំអោយទៀតព្រោះគេមើលទៅរកស្រក់ទឹកភ្នែកទៀតហើយទើបប្រញាប់លួងវិញ

"បាទ"អីយ៉ា!ពេលខ្លាចត្រូវប្តីវៃបែបនេះហេតុអ្វីក៏ក្មេងកំពូលរំអួយម្នាក់នេះសុភាពខ្លាំងម្ល៉េស?អោយធ្វើអីធ្វើហ្នឹងហើយនិយាយស្រួលទៀត

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now