EP6:ថ្ងៃរៀបការ

6.3K 451 1
                                    

រយះពេលមួយខែពិតជាលឿនណាស់ហើយថ្ងៃនេះក៏ជាថ្ងៃដែលJungkookនិងTaehyungរៀបការផងដែរ។កម្មវិធីបានរៀបចំដោយចាស់ទុំទាំងសងខាងព្រោះតែក្មេងៗមិនខ្វល់រឿងរៀបចំអ្វីឡើយទោះពួកគាត់ធ្វើយ៉ាងម៉េចក៏មិននិយាយថាអ្វីឡើយ ទើបពួកគាត់សម្រេចចិត្តតាមចិត្តរបស់ពួកគាត់ប៉ុន្តែមិនបានធ្វើអីធំដុំឡើយ អញ្ជើញតែអ្នកស្និទ្ធស្នាលមកចូលរួមតែប៉ុណ្ណោះ។

"អបអរសាទរអាប្អូន"Yoongiចូលមកនិយាយជាមួយនាយ ដែលគេចូលរួមកម្មវិធីថ្ងៃនេះក៏ព្រោះតែគេជាមិត្តរបស់Jungkookតាំងពីនៅរៀនមកម្ល៉េះ

"អរគុណឯងហើយ"Jungkook

"ឯណាកូនក្រមុំ?យើងស្គាល់ទេ?"Yoongi

"យើងធ្វើម៉េចទៅដឹងថាឯងស្គាល់គេឬអត់?"Jungkook

"បងYoonមិនស្គាល់គេឡើយតែខ្ញុំស្គាល់ច្បាស់ជាងថ្ងៃទៅទៀត"ក្រោយស្ងាត់ចាំស្តាប់ពួកគេនិយាយមួយសន្ទុះJiminក៏និយាយឡើងធ្វើអោយអ្នកកម្លោះទាំងពីរងាកមកព្រមគ្នា

"អូនស្គាល់មែនទេ?"Yoongi

"ត្រូវហើយ គេជាមិត្តរបស់អូនតាំងពីវិទ្យាល័យមកម្ល៉េះ"Jimin

"បានន័យថាថ្ងៃមុននិងអូនមកជួបគេមែនទេ?"Yoongi

"បើមិនមែនគេ ជាអ្នកណា?"Jimin

"បានហើយកុំទាន់ឈ្លោះគ្នា ឆាប់នាំគ្នាចូលទៅខាងក្នុងទៅ"Jungkookនាំពួកគេទៅខាងក្នុងព្រមទាំងរៀបចំធ្វើពិធីឡើងតែម្តង។

Jungkookឈរជិតលោកអាចារ្យដើម្បីរង់ចាំTaehyungចេញមក Mr KimបានដឹកដៃគេមករកJungkookនិងប្រគល់គេអោយនាយ ។មើលចុះគ្រាន់តែTaehyungដើរចូលមកភ្លាមធ្វើអោយភ្ញៀវនៅក្នុងពិធីលាន់មាត់សរសើរគ្រប់គ្នាដោយតែសម្រស់លេចធ្លោ ស្រស់ស្អាតលើសពីមនុស្សស្រីបែបនេះធ្វើអោយពួកគេមិនសរសើរមិនបាន។

"Jungkookគេរៀបការបែបនេះ ចុះស្រីរបស់គេទាំងនោះព្រមទេ?"JiminចោទសួរទៅYoongiព្រោះតែនាយបាននិយាយប្រាប់គេថាJungkookជាមនុស្សព្រាននារីសូម្បីស្រីបែបនេះទើបគេភ័យខ្លាចស្រីទាំងនោះមករករឿងមិត្តរបស់គេ

"បងក៏មិនបាននិយាយជាមួយគេរឿងនេះដូចគ្នា"Yoongi

"ចុះបើស្រីនោះគេមករករឿងគិតយ៉ាងម៉េចទៅ?"Jimin

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now