EP56:សងសឹក

2.9K 266 15
                                    

ក្រោយស្តាប់ពួកគេនិយាយរឿងរ៉ាវដែលកើតឡើងមកJungkookក៏មិនមាត់បិទភ្នែកសង្ងំគិតរិះរកវីធីដើម្បីជួយដល់ប្រពន្ធកូនគេតែពេលនេះគឺត្រូវការអោយពួកវាទាក់ទងមកសិនទើបគិតបន្តបានតែនេះកន្លងផុតជាច្រើនម៉ោងហើយនៅតែមិនឃើញនៅឡើយ

រីង រីង~~

គ្រាន់តែគិតដល់រឿងនេះភ្លាមសម្លេងទូរស័ព្ទរបស់Jungkookក៏រោទិ៍ឡើងនាយក៏ប្រញាប់លើកទទួលភ្លាមៗ

<អីយ៉ា!!កំពុងនឹកប្រពន្ធមែនទេបានជាលើកទូរស័ព្ទលឿនដល់ថ្នាក់នេះ>ទូរស័ព្ទទទួលឡើងភ្លាមសម្លេងចំអកឡកឡើយពីសំណាក់ពួកជនឧក្រិដ្ឋក៏បន្លឺឡើងភ្លាមតែម្តង

"អាចង្រៃឯងជាអ្នកណា?យើងធ្វើស្អីឯងទើបបានជាឯងចាប់ប្រពន្ធយើងទៅ"Jungkookតប.តទាំងក្តាប់ទូរស័ព្ទសឹងប្រះបែកទៅហើយ

<កុំទៅខឹងអីណា ពេលនេះប្រពន្ធឯងមានសុវត្ថិភាពនៅឡើយទេហើយក៏ធានាថាមិនប៉ះពាល់មួយសរសៃសក់ដែរប្រសិនបើគេមិនរញ៉េរញ៉ៃខុសរឿងនោះ>

"យើងប្រមានឯងហាមប៉ះពាល់ប្រពន្ធយើងអោយសោះ!ឆាប់និយាយមកអាចង្រៃLee Minjuឯងត្រូវការអ្វីអោយប្រាកដ?"Jungkookចោទឈ្មោះគេតែម្តងព្រោះមានចាំសម្លេងគេច្បាស់ព្រមទាំងដឹងថាមានតែគេម្នាក់ហ្នឹងទេដែលមានរឿងជាមួយនាយមករហូត

<នេះខ្ញុំមិនទាន់ប្រាប់ផងក៏ដឹងបាត់ទៅហើយ!ពិតណាឆ្លាតពិតមែនលោកអគ្គនាយករូបសង្ហា!តាមពិតទៅខ្ញុំមិនត្រូវការអីច្រើនទេលោកត្រៀមតែលុយ១០លានដុល្លា ហើយលោកត្រូវមកម្នាក់ឯងហាមប្រាប់ប៉ូលីសប៉ុណ្ណឹងទៅបានហើយ>

"បាន!!ឯងប្រាប់មកថាឯងនៅកន្លែងណា?"

<នៅអគាមួយនៅជាយក្រុងម៉ោង4ល្ងាច>Minjuនិយាយតែប៉ុណ្ណឹងក៏ចុចបាត់បិទមិនអោយនាយនិយាយបន្តទៀត

ក្រោយនិយាយគ្នារួចរាល់ នៅពេលដល់ម៉ោងកំណត់Jungkookក៏បានរៀបចំទឹកប្រាក់អោយគេគ្រប់ចំនួនទៅអោយគេនៅកន្លែងដែលបានកំណត់រួចដោយនាយបានចូលទៅម្នាក់ឯងតាមដែលបានព្រមព្រៀងគ្នាទុកមុន

"យើងមកដល់ហើយឆាប់ចេញមក"Jungkookដើរចូលមកដល់ក្នុងអគារបាក់បែកមួយ ភ្នែកសម្លឹងមើលជាវិញមិនឃើញអ្វីឡើយចំណែកឯដៃក៏កាន់កាបូបធំមួយដែលគេបានរៀបចំលុយសុទ្ធក្នុងនោះ

- ពង្វក់ស្នេហ៍ស្វាមី -Where stories live. Discover now