ភាគទី ១ : មនុស្សបោកប្រាស់!

1.7K 47 6
                                    

វីឡាលំហែរបស់ ណាមជូន ....

ផ្ទះដ៏ធំស្កឹមស្កៃបាននៅបង្អួតរាងសង្ហាពីមុខសមុទ្រដ៏ធំនៅឯជាយក្រុងនៃប្រទេស អង់គ្លេសដែលបានតុបតែងយ៉ាងប្រណីតជាកម្មសិទ្ធរបស់នាយសង្ហា ណាមជូន អាល់ហ្វាណូ កម្លោះសង្ហាថ្ពាល់ខួចដែលសព្វថ្ងៃគេក្លាយជាអ្នកកាន់កាប់មុខជំនួញរួមមួយជាបងប្រុសគេពេញសិទ្ធិក្រោយធ្វើជាជំនិតរបស់ ថេយ៉ុង ដើម្បយកតៀនសូត្រការងារហើយពេលនេះក៏ផ្លាស់មកកាន់កាប់ជំនូញរបស់ខ្លួនវិញក្នុងនាមជាម្ចាស់កាន់កាប់ផ្នែកខាងអណ្តូងរ៉ែដែលមានកម្មកររាប់សិបនាក់ដែលជាអ្នកស្វែងរករ៉ែធម្មតាដែលជាវត្ថុធាតុដើមមកចម្រាញ់ជារ៉ែល្អបំផុតនឹងមានតម្លៃក្នុងការយកមកលក់ឲ្យឈ្មួញនឹងម្ចាស់ហាងពេជ្ររឺក៏មាសដែលមានតម្រូវការនោះជាច្រើនប្រទេសទទួលបានកិត្តិនាមយ៉ាងល្បីរន្ទឺ។

នៅទីនេះជាផ្ទះលំហែផ្ទាល់ខ្លួនរបស់នាយដែលទិញជាកន្លែងសម្រាប់គេមកសម្រាកកាយហើយពេលនេះទីនេះក៏មាននារីរូបស្រសម្នាក់ដែលកំពុងឈរឪបដៃចោលក្រសែភ្នែកពីលើបង់អង្គុយក្នុងផ្ទះដែលបែរមុខចេញទៅក៏ឃើញសមុទ្រនោះដោយទឹកមុខស្ងៀមស្ងាត់ក្រៃលែង។

រីស្សាណា ហ្វឺរីស នារីក្រមុំដែលជាប្អូនស្រីជីដូនមួយរបស់ ថេយ៉ុង គ្រីហ្វីន ជានារីដែលមករស់នៅទីនេះក្រោយនាងមានវិប្បដិសារីជាច្រើនជាមួយកំហុសដែលគ្រួសារនាងបានធ្វើគិតថានាងគ្មានមុខមកជួបនឹងបងប្រុសនាងឡើយក៏មានគេចមុខហើយក៏ពឹងពាក់បុរសម្នាក់នេះរហូតចុងក្រោយទើបនាងដឹងថាគ្រប់យ៉ាងប្រែជាអាក្រក់ឆាប់រហ័សបែបនេះព្រោះតែ ណាមជូន តែម្នាក់ដែរធ្វើឲ្យនាងពេលនេះជាប់ផុងក្នុងអន្លង់អន្ទាក់របស់គេ។

<ទីត ទីត>សម្លេងសីុផ្លេរថយន្តទំនើបបានបន្លឺឡើងទើបអ្នកបម្រើឆ្វេងស្តាំប្រញាប់រត់ទៅបើកទ្វារដើម្បីឲ្យចៅហ្វាយនាយពួកគេបានចូលផ្ទះខណៈនាងក្រមុំយើងដែលកំពុងតែអង្គុយសុខៗនៅលើបង់អង្គុយនោះក៏សម្លក់រថយន្តរបស់គេពីចម្ងាយតែម្តង។

"សួស្តីលោកប្រុស ណាមជូន ចា៎! "។ មេការចំណាស់រុះរាន់មកបើកទ្វារហើយរាក់ទាក់ទើបនាយសង្ហានេះញញឹមមុននឹងចោលក្រសែភ្នែកសម្លឹងទៅមើល រីស្សាណា ដែលក្រោកឈរសម្លក់គេនោះ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now