ភាគទី ៦១ : មិនទុកចិត្ត

795 32 8
                                        

"នេះខ្ញុំមានដំណឹងមិនល្អចង់ប្រាប់!"។ ខារ៉ា ក៏និយាយដោយទឹកមកស្រងូតស្រងាត់បន្តិចហើយ ណាមជូន រួមទាំង យ៉ុនហ្គី ក៏ចងចិញ្ចើម។

"រឿងអីទៅ ខារ៉ា ?"។ យ៉ុនហ្គី ក៏សួរមុនគេហើយ ខារ៉ា ក៏ដកដង្ហើមបន្តិចមុននឹងនិយាយ។

"នេះខ្ញុំមិនដឹងថាត្រូវឲ្យអ្នកនាង រីស្សាណា ប្រឈមមុខនឹងរឿងដ៏សោកសៅនេះបានយ៉ាងម៉េចទេ! លោក ចូដេន ហាលេត ជាសម្លាញ់របស់អ្នកនាង រីស្សាណា បានបាត់បង់ជីវិតទៅហើយ! គេបន្សល់ត្រឹមសំបុត្រមួយច្បាប់ឲ្យមកខ្ញុំហើយគេក៏ទៅតែម្តង! ពេលដែលគ្រូពេទ្រសង្រ្គោះគេនោះក៏ប្រាប់ថាគេផុតដង្ហើមបាត់ទៅហើយ!"។ ខារ៉ា ក៏រ៉ាយរាប់ប្រាប់ ណាមជូន នឹង យ៉ុនហ្គី ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយនាយកម្លោះថ្ពាល់ខួចក៏លើកដៃមកទទួលសំបុត្រដែល ខារ៉ា បានហុចមកឲ្យគេនោះដោយហួចចិត្តនឹកមិនដល់ឡើយ។

"ម៉េចក៏ចឹង? នេះគេម៉េចក៏គេអាចស្លាប់បែបនេះ?"។ ណាមជូន នឹកស្មានមិនដល់ថាគេត្រូវទៅជាចឹងឡើយហើយ ខារ៉ា ក៏អោនមុខចុះ។

"លឺគ្រូពេទ្យប្រាប់មកថាគេមានជម្ងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយមកយូរហើយ! រាងកាយក៏ខ្សោយស្រាប់នាំឲ្យគេមិនអាចទប់ទល់បាន! បើសិនជារស់នៅក៏គេប្រហែលជាមានពេលតែប៉ុន្មានខែទៀតដែរ! នេះលឺហើយខ្ញុំក៏រន្ធត់ចិត្តមិនស្ទើរដែរ!"។ ខារ៉ា រៀបរាប់ដោយមុខស្ងួតហើយ ណាមជូន ក៏កាន់សំបុត្រនោះហើយមានទឹកមុខក្រៀមគ្រាអាណិតគេដូចគ្នា។

"អត់ទោស! នេះអ្នកនាង ម៉េឡានៀ មែនទេ?"។ ពេលនោះក៏មានគិលានុបដ្ឋាយិការបានធ្វើដំណើរមករកនាងក្រមុំដែលឈរហើយនាងក៏ងក់ក្បាល។

"អញ្ជើញទៅបន្ទប់ស្កេនពីឆ្អឹងស្មាបន្តិចចា៎!"។ គិលានុបដ្ឋាយិការក៏និយាយប្រាប់នាងហើយ ខារ៉ា ក៏ញញឹមបម្រុងដើរទៅហើយតែ យ៉ុនហ្គី ក៏ក្រោកតាម។

"ចាំខ្ញុំជូននាងទៅ! ចឹងបងជូន ខារ៉ា ទៅមើលឆ្អឹងស្មាសិនណា៎! មិនអីទេ! កុំគិតច្រើនអី ជូន !"។ យ៉ុនហ្គី ក៏ទះស្មាគេហើយមកឪបចង្កេះ ខារ៉ា ទើបនាងងាកមកសម្លឹងគេ។

"ខ្ញុំទៅម្នាក់ឯងបានតើចៅហ្វាយ!"។ ខារ៉ា ក៏និយាយហើយ យ៉ុនហ្គី ក៏ងាកមកមើលនាង។

You'll also like

          

"តែខ្ញុំបារម្ភពី ភីខូលឡា របស់ខ្ញុំណា៎!"។ យ៉ុនហ្គី និយាយដោយសម្លេងស្រាលហើយខ្សឹបចូលត្រចៀករបស់នាងទើប ខារ៉ា សម្លឹកគេដោយអស់សំណើច។

"ចំមែនចៅហ្វាយ!"។ នាងក៏តបនឹងសម្តីគេហើយ យ៉ុនហ្គី ក៏ញញឹមដាក់នាងមុននឹងនាំទៅបន្ទប់ពិនិត្យ។

"បង ជូន !!"។ ងាកមកមើលលម្លោះសង្ហាយើងខាងនេះកំពុងអង្គុយដោយទឹកមុខស្រងូតស្រងាត់ហើយក៏លឺសម្លេងរនរណាម្នាក់ស្រែកឡើងទើបគេងើបមុខមកមើលហើយក៏ភ្ញាក់ផ្អើល។

"ជុងហ្គុក?!"។ ណាមជូន ក៏ហៅកម្កោះរាងខ្ពស់ដែលមានភាពទាក់ទាញជាមួយការចោះចិញ្ចើមនឹងមាត់របស់គេដោយភ្ញាក់ផ្អើលហើយ ជុងហ្គុក ក៏ដើរមកក្បែរគេមុននឹងហួសមកសម្លឹងមើលតាមកញ្ចក់ទ្វារបន្ទប់នារីដែលគេងស្តូកស្តឹងនោះដផយការបារម្ភ។

"រីណា គេយ៉ាងម៉េចហើយ?"។ ជុងហ្គុក ក៏សួរនាំហើយ ណាមជូន ក៏ញញឹមដោយមុខស្ងួត។

"នាងគ្រាន់តែខ្សោយកម្លាំងដោយសារនាងមានផ្ទៃពោះ! ណាមួយសុខភាពផ្លូវចិត្តរបស់នាងក៏មិនល្អទើបបែបនេះ! នាងក៏ត្រូវ ស៊ូសាន វៃផង! ពេទ្យថាសម្រាក 2 3 ថ្ងៃនឹងប្រសើរហើយ!"។ ណាមជូន ក៏ប្រាប់គេហើយ ជុងហ្គុក ក៏ភ្ញាក់ផ្អើល។

"រីណា មានផ្ទៃពោះ? នេះមានផ្ទៃពោះទៅហើយម៉េចក៏នាងសម្រេចចិត្តអីមែននឹង?"។ ជុងហ្គុក និយាយដោយហួសចិត្តខណៈ ណាមជូន ក៏ចងចិញ្ចើម។

"សម្រេចចិត្តស្អីគេ ជុង ?"។ ណាមជូន ក៏សួរហើយ ជុងហ្គុក ក៏ហុចសាមីក្រដាសមួយមកឲ្យគេទើប ណាមជូន ទទួលហើយបើកមើលមុននឹងធ្លាក់ថ្លើមក្តុកតែម្តង។

"ម៉េចក៏លិខិតលែងលះទៅនៅនឹងឯងទៅវិញ ជុង ?"។ ណាមជូន ក៏លើកក្រដាសសួរហើយ គេក៏ជ្រែងហោប៉ៅសម្លឹងមើល ណាមជូន ។

"រីណា ជាអ្នកយកមកឲ្យខ្ញុំមុនពេលកើតហេតុនោះអី! ប្រាប់ថានាងទៅហើយមិននៅទីនេះទៀតទេ! ហើយផ្តាំឲ្យខ្ញុំយកវាឲ្យបងផង! នាងសីុញ៉េរួចហើយក៏មិនគិតទទួលការសម្រេចរបស់ចិត្តរបស់បងឡើយ! នេះខ្ញុំចង់សួរនាំនាងដែរតែសួរមិនទាន់នាងក៏ចេញទៅបាត់ទើបក្រោយមកលឺកើតរឿងហេតុបែបនេះតែម្តងទើបខ្ញុំប្រញាប់មកមើលនោះអី! នេះមានរឿងអីខ្លះទើបបានជា រីណា មានបញ្ហាផ្លូវចិត្តនោះ?"។ ជុងហ្គុក ក៏សួរហើយ ណាមជូន ក៏យកដៃជ្រោងសក់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now