ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!

601 32 12
                                    

"ហឹុក...ជួយ-ជួយ ចូដេន ផងអ្នកនាង ខារ៉ា !!! ហឹុក...កុំទុកគេចោលអី...ហឹុក...!"។ រីស្សាណា ដែលស្ថិតនៅក្នុងរង្វង់ដៃរបស់ ណាមជូន ដែលកំពុងតែបីនាងចេញមកក៏ស្រែកប្រាប់គេហើយយំសស្រាក់ទៅកាន់ ខារ៉ា ដែលបានបាញ់ ស៊ូសាន បានមិញនេះ។

"ពេលនេះយើងកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ណា៎ រីណា ! មនុុស្សរបស់ ស៊ូសាន ច្រើនណាស់! បើទៅជួយ ចូដេន ទៀតមិនដូចរុញ ខារ៉ា ទៅរងទុក្ខទេរឺ? មោះ! យើងទៅ!!!"។ ណាមជូន ក៏ចងចិញ្ចើមហើល៊យក៏ងាកមកនិយាយដាក់ ខារ៉ា តែ រីស្សាណា ក៏លើកដៃគក់ដើមទ្រូងគេ។

"កុំចិត្ដដាច់យ៉ាងនេះអី ណាមជូន...ហឹុក...បើលោកមិនជួយគេទុកឲ្យខ្ញុំទៅ! ដាក់ខ្ញុំចុះ!! ហឹុក...ខ្ញុំទៅជួយគេ...ហឹុក...!"។ រីស្សាណា ក៏កញ្ជ្រោលជាខ្លាំងហើយ ណាមជូន ក៏ខាំមាត់ហាក់ច្របូកច្របល់ដែលនាងទៅជាចឹង។

"សុវត្ថិភាពអូនសំខាន់ជាង!!! ទោះអូនស្អប់បងក៏ស្អប់ចុះតែបងមិនអាចឲ្យអូនរងគ្រោះបានទេ!!!"។ ណាមជូន ក៏ជំទាស់ហើយ រីស្សាណា ក៏សម្លក់គេលើកដៃមកគក់គេទៀត។

"ដាក់ខ្ញុំចុះទៅ ណាមជូន !!! ហឹុក ...មនុស្សចិត្តអាក្រក់...មនុស្សចិត្តខ្មៅ..មនុស្ស...ហឺម!"។ ពេលនោះស្រាប់តែនាងក្រមុំក៏បាត់បង់ស្មារតីហើយ ណាមជូន ក៏ភ្ញាក់ផ្អើលដូចគ្នា។

"អ្នកនាង រីស្សាណា ប្រហែលជាខ្សោយកម្លាំងហើយ! លោកទៅចុះ! ខ្ញុំទៅជួយគេ!!"។ ខារ៉ា បម្រុងរត់ចូលទៅវិញតែ ណាមជូន ក៏ស្រែក។

"នាងទៅតែឯងបានយ៉ាងមេច ខារ៉ា? គ្នាវាសុទ្ធតែមានអាវុធ! នាងក៏របួសពេញខ្លួនដែរណា៎!!"។ ណាមជូន ក៏និយាយហើយ ខារ៉ា ក៏មើលនាឡិកាដៃមុននឹងងាកសម្លឹងទៅខាងក្រោយខ្នងនាងហើយញញឹម។

"ទុកចិត្តលើខ្ញុំទៅ!! ខ្ញុំអាយុថ្លៃសាច់កម្មយ៉ាងនេះមិនមានអីីទេ! ចៅហ្វាយមកដល់ហើយ! ខ្ញុំក៏អាចទប់ទល់បានដែរ! លោកប្រញាប់នាំអ្នកនាង រីស្សាណា ទៅមន្ទីរពេទ្យចុះ! កុំបារម្ភអី!"។ ខារ៉ា និយាយហើយ ក៏រត់ចូលទៅក្នុងឃ្លាំងចាស់វិញហើយ ណាមជូន ក៏ឃាត់មិនទាន់ទើបគេងាកមកសម្លឹងនាងនៅពេលនេះមុននឹងបីនាងដាក់ចូលរថយន្ត។

"អូនមិនអីីទេណា៎ រីណា !! បងនាំអូនទៅមន្ទីរពេទ្យណា៎! បងសុំទោសដែរបណ្តោយឲ្យអូនត្រូវមករងទុក្ខវេទនាបែបនេះ! បងសុំទោសណា៎ រីណា !!"។ នាយកម្លោះពេលនេះក៏សង្កេតឃើញមុខមាត់ភរិយាសុត្ធតែស្នាមជាំឈាមពេញមុខហើយកែវភ្នែកក្រហមមួយគូរនោះគួរឲ្យអាណិតនឹងវេទនាភ្នែកនាំឲ្យបេះដូងគេខ្លោចផ្សាជាខ្លាំងមុននឹងគេបើកបររថយន្តចេញទៅកាន់មន្ទីរពឹទ្យជាបន្ទាន់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now