ភាគទី ១៨ : ជំនួបលើកដំបូង !

667 27 2
                                    

កាសីុណូត្រកូល ហ្វឺដឺរ៉េស ....

នៅកណ្តាលទីក្រុង ម៉េធើរ៉ា នេះមានតែ កាសីុណូត្រកូល ហ្វឺដឺរ៉េស នោះទេដែលមានភាពប្រណីតសីុវីល័យលើសគេមានរួមបញ្ជូលជាមួយក្លឹបកំសាន្តដ៏អស្ចារ្យហើយនៅ កាសីុណូ មួយនេះគឺមានសុទ្ធភ្ញៀវមកពីគ្រប់ទិសទីមកទីនេះចូលរួមលេងកំសាន្តយ៉ាងកុះកររាល់យប់ហើយជាធម្មតាដែលទីនេះឧស្សាហ៍មានរឿងរ៉ាវជាងគេបំផុតដោយសារតែសម្បូរជនមិនល្អដែលចូលចិត្តមកបង្កជម្កោះជាជាងមកកំសាន្តតែក៏មិនដែលបានសម្រេចដោយសារតែឥទ្ធិពលរបស់ម្ចាស់ទីនេះជាកម្លោះម៉ាហ្វៀមុខស្មើ យ៉ុនហ្គី ហ្វឺដឺរ៉េសដែលល្នីថាកាចនឹងឈាមត្រជាក់មិនចេះលើកលែងរឺមេត្តាហើយមានទាំងអង្គរក្សជានារីដែលរឹកពារមិនខុសពីចៅហ្វាយនោះឯឯទើបនរណាក៏កោតខ្លាចតែដោយសាតែមួយរយៈនេះនាយកម្លោះក៏មើលជំនួញ កាសីុណូ នៅជុំវិញប្រទេសផ្សេងៗទើបមិនដែលឆ្លៀតពេលមកមើលទីនេះហើយកិច្ចការក៏ធ្លាក់មកលើកម្លោះរាងសង្ហាដែលបោះជំហានមកដល់ កាសីុណូ នេះដោយមានអង្គរក្សអមសងខាងតាមដោយអ្នកជំនិតដែលចាត់ចែងការងារទីនេះជូនគេ។

"ឯណាពួកអន្ធពាលប៉ុន្មានក្បាលនោះដែលបង យ៉ុន ប្រាប់មកនោះ? ពួកវាជានរណា? មកពីខាងណា៎"។ ណាមជូន ជ្រែងដៃចូលហោប៉ៅហើយក៏សួរបណ្តើរកែវភ្នែកមុតថ្លាសម្លឹងមើលភ្ញៀវដែលកំពុងលេងល្បែងនោះដោយយកចិត្តទុកដាក់។

"អ៎! ជម្រាបលោកប្រុស ណាមជូន បាទ! ពួកនោះភាគច្រើនមិនមក កាសីុណូ ទេ! ពួកវាចូលចិត្តចូលក្លឹបកំសាន្តខាងនោះហើយក៏លូកលាន់ស្រីចាក់ស្រាយើងតាមអំពើចិត្តនឹងវាយតប់គ្នាជាញឹកញាប់! ទោះបុគ្គលិកយើងហាមយ៉ាងណាក៏មិនស្តាប់ថែមទាំងវៃបុគ្គលិកយើងទៀតផងលោកប្រុស!"។ ជំនិតនេះក៏រៀបរាប់ហើយ ណាមជូន ក៏ងក់ក្បាលមុននឹងលើកដៃចង្អុលទៅតុលេខ 4 មានមនុស្សកំពុងតែលេងចាក់ល្បែងគ្រាប់ធំគ្រាប់តូចនោះឯង។

"តុលេខ 4 ! បុរសម្នាក់ដែលពាក់អាវចាក់ពណ៍ខ្មៅដៃវែងនៅផ្នែកបាតដៃខាងឆ្វេងដែលដាក់ក្រោមតុនោះមានលេងល្បិចប្រើដែកឆក់ទាញគ្រាប់លើតុ! គេបោកមេចាក់គ្រាប់អស់ 4 ក្តារហើយ! ទៅចាត់ចែងទៅ!"។ ណាមជូន សម្លឹងគេមួយសន្ទុះក៏ចាប់បានជនដែលលេងបន្លំហើយ ជំនិតនោះក៏ប្រញាប់ចាប់បុរសនោះចេញហើយក៏ត្រឹមត្រូវដូច ណាមជូន រៀបរាប់ទើប កម្លោះយើងបានបោះជំហានទៅកាន់ក្លឹបកំសាន្តតែម្តង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now