ភាគទី ៤៦ : ខ្ញុំជឿជាក់នាង

520 29 5
                                    

មន្ទីរពេទ្យ ....

"អត់ទោសអ្នកជម្ងឺឈ្មោះ ស៊ូសាន ដែលទើបបញ្ជូនមកដោយសាររបួសត្រូវបានគៀរជើងនោះស្នាក់នៅឯណាទៅ?"។ មកដល់ភ្លាមនាយកម្លោះក៏ស្ទុះស្ទារមកសួរនាំហើយគ្រូពេទ្យក៏ស្វែងរកលេខបន្ទប់មុននឹងប្រាប់នាយហើយក៏រហ័សមកដល់តែម្តង។

"ចៅហ្វាយ!"។ បើកទ្វារបន្ទប់ភ្លាមក៏ប្រទះឃើញ មីតូ កំពុងតែឈរមើលនាងហើយ ស៊ូសាន ដែលដេកព្យួរសារ៉ូមនៅលើគ្រែនោះឯង។

"នេះនាងយ៉ាងម៉េចហើយ ស៊ូសាន ?"។ ណាមជូន ក៏ដើរមកក្បែរនាងមុននឹងអង្គុយជិតនាង។

"ហឹុក...លោក ណាមជូន ! ខ្ញុំ....ខ្ញុំមិនអីទេ...អូយ...ហឹុក!"។ ស៊ូសាន តបទៅ ណាមជូន ដោយទឹកមុខឈឺចាប់ហើយ ណាមជូន ក៏ចងចិញ្ចើមមុននឹងសម្លឹងមើលនាងដោយពិបាក។

"នេះនាងទៅណាបានជាត្រូវឡានគៀរដល់ថ្នាក់នឹង? នេះខ្ញុំថានាងធ្ងន់ណាស់ណា៎! បើគ្រាន់តែឡានគៀរធម្មតាក៏មិនដល់ថ្នាក់គេងពេទ្យព្យួរសារ៉ូមបែបនឹងឡើយ!!"។ ណាមជូន សង្កេតឃើញភាពពិតរបស់នាងមានសភាពយ៉ាប់យឺុនហើយ។ ស៊ូសាន មិនមាត់បានត្រឹមងាកមុខចេញមុនសម្លឹងគេហើយ មីតូ ក៏មកឈរក្បែរមុននឹងអោនគោរព ណាមជូន ។

"តាមពិតទៅគឺដូចចៅហ្វាយមានប្រសាសន៍មែន!!! អ្នកនាង ស៊ូសាន បានឃាត់មិនឲ្យខ្ញុំប្រាប់ចៅហ្វាយតាមត្រង់ទេ! ការពិតនាងគឺត្រូវ-!"។ មីតូ ក៏បម្រុងរៀបរាប់តែ ស៊ូសាន ក៏ស្រវាចាប់ដៃគេជាប់។

"កុំអីលោក មីតូ ! នេះជាកំហុសខ្ញុំតែប៉ុន្នឹង! កុំនិយាយអីណា៎! នាំតែធ្វើឲ្យលោក ណាមជូន មិនស្រួលក្នុងចិត្តទេ!"។ ស៊ូសាន ក៏តបហើយ មីតូ ក៏ធ្វើមុខទើសទាល់ខណៈ ណាមជូន ក៏ចងចិញ្ចើមសម្លឹងពួកគេឆ្លាស់ទៅមក។

"និយាយមក មីតូ! មិនបាច់លាក់បាំងទេ!"។ ណាមជូន ក៏បញ្ជារហើយ មីតូ ក៏ងាកមកមើល ស៊ូសាន បន្តិចមុននឹងធ្វើមុខពិបាកចិត្តហើយក៏ដកដង្ហើមធំទើបប្រាប់។

"ការពិតគឺមកពីខ្ញុំដែរ! ខ្ញុំបានបង្រៀនការងារដល់អ្នកនាង ស៊ូសាន ច្រើនណាស់រយៈពេលកន្លងមកនេះ! ដោយសារតែចង់សាកល្បងការងារហើយអ្នកនាង ស៊ូសាន ប្រាប់ថាគួរដល់ពេលដែលគាត់គួរធ្វើការតបស្នងចំពោះចៅហ្វាយខ្លះហើយទើបសម្រេចចិត្តទទួលការងារមួយ! អ្នកនាង ស៊ូសាន ក៏សម្រេចចិត្តទាក់ទងភ្ញៀវនឹងរកបានអតិថិជនថ្មី 2 3 នាក់ទាក់ទងទិញរ៉ែពីក្រុមហ៊ុនយើងបានត្រឹមរយៈពេលបីថ្ងៃទេ! ហើយពួកគេក៏ពេញចិត្តនឹងសមត្ថភាពរៀបរាប់ពីគម្រោងគុណភាពនៃរ៉ែដែលក្រុមហ៊ុនរបស់យើងបានចម្រាញ់ក៏បានបញ្ជារទិញជាច្រើន! ហើយក៏មកពីការប្រហែសរបស់ខ្ញុំដែរ! អ្នកនាង ស៊ូសាន រីករាយខ្លាំងពេកចំពោះភាពជោគជ័យដែលទាក់ទងអតិថិជនថ្មីបានហើយបញ្ជារទិញរ៉ែក៏ភ្លេចព្រៀងគ្នាពីតម្លៃដើមរបស់រ៉ែធ្វើឲ្យអ្នកជំនួញដែលចាស់វស្សាក្នុងវិស័យទិញដូរនោះយកប្រៀបលើអ្នកនាង ស៊ូសាន បានបញ្ជារទិញរ៉ែច្រើនតែឲ្យតម្លៃត្រឹមតែពាក់កណ្តាលនៃតម្លៃដើមបានធ្វើឲ្យរបាយការបញ្ជារទិញមានភាពមិនប្រក្រតីដូចលោក ណាមជូន បានខលមកមុនមិញនេះ! យ៉ាងណាមិញគាត់ក៏ត្រូវលោកចៅហ្វាយធំស្តីឲ្យមិនតិចទេ-!"។ មីតូ និយាយប្រាប់ ណាមជូន ទាំងអស់តែក៏ត្រូវ ស៊ូសាន ចាបដៃម្តងទៀតដោយទឹកមុខស្រពោន។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now