ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!

638 29 4
                                    

"អ-អឺម ខ្ញ-ខ្ញុំមិនអីទេលោក!"។ នាងក្រមុំខាងនេះកាលបើឃើញរាងខ្ពស់សង្ហាហុចដៃមកហើយសួរនាំនាងធ្វើឲ្យនាងភាំងមួយសន្ទុះទម្រាំទាញស្មារតីតបនឹងគេបានវិញ។

"នេះក្បាលអ្នកនាងហើមហើយ! នេះពួកនោះច្រានអ្នកនាងដល់ថ្នាកើនឹងហេ៎? ក្រោកមកណា៎!"។ ណាមជូន កាលបើឃើញមុខមាត់នឹងថ្ងាសនាងមានរបួសជាំហើយហើមជាខ្លាំងក៏រុះរាន់ឈោងដៃមកលើកនាងក្រមុំនាងឡើង។

"អ-អរគុណលោក! ខ្ញុំមិនអីទេ!"។ ស៊ូសាន ក៏រហ័សទាញដៃខ្លួនមកវិញមុមនឹងអោនមុខចុះហើយនាយកម្លោះក៏នៅសម្លឹងនាងដោយក្តីបារម្ភ។

"នេះថាមិនអីយ៉ាងម៉េច? ថ្ងាសអ្នកនាងហើយពកមិនធម្មតាទេ! នេះអង្គុយចុះសិនទៅ! ពួកឯងទៅរកពងមាន់ស្ងោរតិចមក! ឲ្យអ្នកនាងខាងនេះបានស្អំថ្ងាសផង! នេះបើមិនយល់ទាស់អីមកអង្គុយសិនទៅចុះណា៎! ឈឺបែបនេះហើយមិនគួរធ្វើការទេ!"។ ណាមជូន ក៏អូសដៃស្រីតូចនេះមកកាន់សាឡុងហើយនាយក៏ទម្លាក់បង្គុុយចុះតែនាងនៅតែអោនមុខហើយឈរទើប ណាមជូន ចងចិញ្ចើម។

"មានអីមែនទេអ្នកនាង?"។ ណាមជូន ក៏សួរហើយ ស៊ូសាន ក៏ក្រវីក្បាល។

"នាងខ្ញុំគ្រាន់តែជាស្រីចាក់ស្រាទេ! មិនសមអង្គុយជាមួយភ្ញៀវឡើយ! សូមអធ្យាស្រ័យចុះលោក!"។ ស៊ូសាន ក៏តបហើយ ណាមជូន ក៏សើចបន្តិចមុននឹងញញឹមស្រស់ដាក់នាង។

"ខ្ញុំមិនមែនជាភ្ញៀវតែជាអ្នកមកជួយមើលការខុសត្រូវទីនេះជំនួសបង យ៉ុន ដែលជាថៅកែ! ឋានៈក៏មិនអន់! នាងនៅប្រកែកទៀតរឺ?"។ ណាមជូន ក៏តបមកដោយភាពរួសរាយតាមនិស្ស័យហើយ ស៊ូសាន ក៏សម្លឹងគេភ្លឹះៗ។

"មោះ! មកអង្គុយទៅ! ខ្ញុំមិនសីុនាងទេ! កុំខ្លាចខ្ញុំមើល! ខ្ញុំមានប្រពន្ធហើយ! មិនញ៉ែអ្នកនាងទេ!"។ ណាមជូន ក៏តបដោយសើចតិចៗហើយ ស៊ូសាន ក៏សម្លឹងគេទៀតមុននឹងសម្រេចដាក់ខ្លួនអង្គុយចុះតែមិនក្បែរនាយនោះទេ។

"លោក ណាមជូន នេះពងមាន់បាទ!"។ ពេលនោះកូនចៅគេក៏យកពងមាន់ស្ងោរបកស្រេចមកជូនហើយនាយកម្លោះក៏ទទួលមុននឹងហុចវាឲ្យទៅ ស៊ូសាន។

"នេះស្អំថ្ងាសនាងទៅ! ទុកយូរកក់ឈាមក្នុងនឹងមិនល្អទេ!"។ ណាមជូន ក៏ហុចពងមាន់ហើយនាងក៏ទទួលយកមុននឹងស្អំថ្ងាសនាងតិចៗមិនមាត់ករតែមុខនាងក៏ក្រហមតិចៗពេលឃើញថាគេយកចិត្តទុកដាក់នាងបែបនឹង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now