ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ

676 35 5
                                    

រយៈកន្លងមកជាច្រើនខែក្រលេកមកមើលសភាពរបស់កម្លោះសង្ហា អាល់ហ្វាណូ ពេលនេះគឺពិតជាមានភាពស្រងេះស្រងោចខ្លាំងណាស់ជាមួយរូបរាងស្គមស្គាំងជាងមុនដោយសារតែបាយមិននឹកនាហើយមិនមានទឹកមុខស្រស់បស់ដែលមួយថ្ងៃៗគិតតែពីតាមរកដំណឹងភរិយាមិនចេះដាច់នោះឯង។

"លោកប្រុស!!! អញ្ជើញពិសារបាយឲ្យច្រើនជាងទៅណា៎លោកប្រុស!"។ ដូចសព្វដងនាពេលព្រឹកដែលគ្មានភាពស្រស់ស្រាយសម្រាប់គេនោះបាននាំឲ្យមេការ ម៉ាលីស ក៏ព្រួយបារម្ភកាលបើឃើញណាមជូន ញាំុបាយបានត្រឹមតែបាយពីរស្លាបព្រាក៏លែងញាំុបន្ត។

"មិនអីីទេមេការ! ខ្ញុំផឹកទឹកដោះគោបានហើយ! អួលបាយខ្លាំងណាស់លេបមិនចូលទេ! ខ្ញុំទៅធ្វការហើយ!"។ នាយកម្លោះក៏កាន់កែវទឹកដោះគោមកផឹកដោយពិបាកមុននឹងគេទាញអាវក្រៅមកពាក់ហើយបោះជំហានទៅក្រុមហ៊ុន។

ក្រុមហ៊ុនចម្រាញ់រ៉ែ អាល់ហ្វាណូ ...

"មានដំណឹងអីទេ?"។ ណាមជូន ក៏សួរទៅកាន់កូនចៅរបស់គេដែលប្រគល់ការងារឲ្យតាមរក រីស្សាណា នោះមកសួរនាំរាល់ថ្ងៃហើយចម្លើយគឺអោនក្បាលសឹងតែរាល់ពេល។

<ផូង>"មិនបានការ!!! រករាល់ថ្ងៃរាប់ខែហើយរកមិនឃើញ!!!! ការងារប៉ុន្នឹងម៉េចក៏ធ្វើមិនបាន!!!! ពួកឯងមានយកចិត្តទុកដាក់ខ្លះទេ? ម៉េចក៏រកប្រពន្ធយើងមិនឃើញ! ហេតុអីហា៎?"។ ណាមមជូន ហាក់មានអាការៈកម្រោលខុសរបៀបក៏ស្ទុះទៅក្របួចកអាវកូនចៅគេហើយដាល់គេដោយខឹងសម្បារ។

<ក្រាក>"អាជូន !!! នែឯងឆ្គួតទេហី? លែងគេទៅ!!!"។ ស៊ុកជីន កម្លោះសង្ហាដែលចូលមកដល់ក៏ស្ទុះទៅបំបែកហើយបានច្រាន ណាមជូន ឲ្យទៅអង្គុយលើសាឡុងមុននឹងមើលមុខគេដោយចងចិញ្ចើម។

"ស-សុំទោសចៅហ្វាយ!!! ខ្ញុំនឹងស្វែងរកបន្តទៀត!!! ខ្ញុំសុំទោសដែលមិនបានការ! ពួកខ្ញុំពិតជាខិតខំស្វែងរកដំណឹងអ្នកនាងគ្រប់ទិសទីតែពិបាកខ្លាំងពិតមែនព្រោះមិនមានដំណឹងរឺក៏សញ្ញាពីគាត់សូម្បីតែបន្តិច!!"។ កូនខៅគេក៏តបហើយ ណាមជូន ក៏ឈ្លីក្បាល។

"ចេញ!!! ចេញទៅ!!!!"។ ណាមជូន ក៏ស្រែកសម្លុតទើបកូនចៅគេចេញទៅយ៉ាងប្រញាប់ហើយ ស៊ុកជីន ក៏សម្លឹងគេដោយហួសចិត្ត។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now