ភាគទី ៥២ : ដើរចេញ?

585 31 9
                                    

ហាងសម្លៀកបំពាក់ ជេឌី ...

<តុក តុក>"លោកថៅកែ! អ្នកនាង ហ្វឺរីស សុំជួប!"។ ពេលលឺសម្លេងគោះទ្វាររាងសង្ហាដែលកំពុងតែធ្វើការក៏ងើបមុននឹងញញឹមហើយតម្រង់ទៅបើកទ្វារដោយរីករាយពេលដឹងដានរណាដែរមកដល់។

"រីណា ចូលមក! ឯងមកធ្វើការមែនទេ?"។ ពេលដែលបើកទ្វារនោះ ចូដេន ហាក់រីករាយតែក៏ទម្លាក់ទឹកមុខពេលដែលឃើញ រីស្សាណា មានទឹកមុខស្ងួតទើបគេទាញដៃនាងមកកាន់ហើយបក់ដៃឲ្យបុគ្គលិកចេញទៅ។

"រីណា ឯងកើតអីទៅ? គេធ្វើបាបឯងទៀតហើយមែនទេ?"។ ចូដេន ក៏ទាញនាងមកអង្គុយលើសាឡុងហើយគេក៏សម្លឹងមើលនាងដោយទឹកមុខហាក់ឈឺចាប់ជំនួសនាងខណៈ រីស្សាណា បានត្រឹមនៅស្ងៀមស្ងាត់មិនតបត។

"និយាយអីមួយម៉ាត់មកណា៎? កុំធ្វើចឹងបានទេ! គេធ្វើអីឲ្យឯងខូចចិត្តខ្លាំងណាស់រឺ? ខ្ញុំទៅរករឿងគេល្អទេ?"។ ចូដេន ក៏លួងលោមហើយច្របាច់ដៃនាងថ្នមៗហើយ រីស្សាណា ក៏ងើបមុខមកសម្លឹងនាយដោយកែវភ្នែករលីងរលោងហើយក៏មានទឹកភ្នែកស្រក់មកធ្វើឲ្យ ចូដេន ឈឺចាប់ជាខ្លាំង។

"រីណា នេះ- រីណា ឯងឈឺចាប់ខ្លាំងណាស់មែនទេ? មិនអីទេ!! កុំទ្រាំណា! យំមក!! យំលើដើមទ្រូងខ្ញុំមក! ឯងកុំធ្វើជារឹងមាំពេកនៅជាមួយខ្ញុំអីណា៎! យំមកចុះ!!! មិនអីទេ!!!"។ ចូដេន ក៏ទាញនាងមកឪបហើយដៃក្រាស់ក៏អង្អែលសក់នាងទើប រីស្សាណា ឪបគេវិញហើយក្តាប់ជាយអាវសាមីគេខ្ញាំជាខ្លាំងបញ្ជាក់ថានាងហូរទឹកភ្នែកមកជាមួយការឈឺចាប់មិនស្ទើរនោះទេ។

"ហឹុក....អ្ហឹក...ខ្គុំខូចចិត្ត...ហឹុក...ខ្ញុំឈឺណាស់ ចូដេន !! ហឹុក...អ្ហឹក...ខ្ញុំជាប្រពន្ធគេណា៎!! ហឹុក...ហេតុអី? ហឹុក...គេមិនជឿខ្ញុំតែគេជឿស្រីផ្សេង! បើជាមនុស្សធម្មតាខ្ញុំមិនថាទេ! តែនោះជាស្រីដែលរៀបនឹងដណ្តើមប្តីរបស់ខ្ញុំណា៎!!! ហឹុក...មួយជីវិតខ្ញុំមិនដែលឈឺអីយ៉ាងនឹងទេ!!! ខ្ញុំហត់ណាស់...អ្ហឹក...ខ្ញុំទៅមុនលែងចង់រួចហើយ! ខ្ញុំយល់ខុសពេលជីវិតមានភាពរីករាយតែវាក៏គ្រា់តែជាពេលវេលាក្លែងក្លាយនោះទេ! ហឹុក...ខ្ញុំឈឺចិត្តណាស់ ចូដេន ! ខ្ញុំចង់ឆ្កួតហើយ...ហឹុក...ខ្ញុំគ្មាននរណាទេ! ហឹុក...ខ្ញុំស្រលាញ់គេណាស់! ខ្ញុំប្រគល់គ្រប់យ៉ាងឲ្យទៅគេសង្ឃឹមថាគេនឹងមើលថែខ្ញុំ! ហឹុក...រួចចុះនេះជាស្អី? ចូដេន ហឹុក...ប្រាប់ខ្ញុំមកថាតើខ្ញុំគួរធ្វើបែបណាដើម្បីកុំឲ្យខ្លួនឯងត្រូវឈឺចាប់បែបបទៀត!!! ហឹុក...ខ្ញុំ...ខ្ញុំ...អ្ហឹក...ទ្រាំលែងបានហើយ! ខ្ញុំដូចជាជិតស្លាប់ចឹង!"។ ជាលើកទីមួយក្នុងជីវិតរបស់ ចូដេន ដែលឃើញនាងស្រែកយំដូចជាមនុស្សបាត់ប់បង់ស្មារតីបែបនេះហើយ ចូដេន ឪបនាងដោយខាំមាត់សម្រួលចិត្តគេកុំឲ្យខឹងមុននឹងដៃក្តាប់យ៉ាងណែន។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now