ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?

681 25 6
                                    

វីឡាធំត្រកូល គ្រីហ្វីន ...

"សួស្តីបង ជូន !!'។ ពេលនេះរាងខ្ពស់ស្រឡះមានថ្ពាល់ខួចក៏ញញឹមកកាន់ម្ចាស់ផ្ទះដែលរង់ចាំទទួលគេហើយ ណាមជូន ក៏ប្រញាប់ចូលទៅរកគេ។

"ខានជួបឯងយូរហើយក៏នៅតែសង្ហាដដែលនៀក!!! សូម្បី ម៉ូលី ក៏នៅតែស្អាត! ស្មានមិនដល់ថាជាអ្នកម្តាយកូនពីរទេ! អេ៎-កូនពីរមិនត្រូវទេគួរតែបីទាំងនោះក្នុងពោះនោះហើយមែនទេ?"។ ណាមជូន និយាយស្របនឹងកែវភ្នែកសម្លឹងមើលនារីរូបស្អាតដែលកំពុងតែអង្អែលពោះនាងដែលមានវ័យ 6 ខែទៅហើយនោះ។

"នេះមានកូនច្រើនវាអ៊ូអរណាស់បង ជូន ! ជាកូនស្រីទៀតផង! លីថេយ៍ ថាគេសប្បាយចិត្តដែលមានប្អូនស្រីម្នាក់ទៀត!!'។ ថេយ៉ុង ក៏តបហើយ ម៉ូលី ក៏លើកតែក្តៅមកដាក់លើតុឲ្យស្វាមីផងនឹង ណាមជូន ទើបមកអង្គុយក្បែរប្តីគេ។

"គឺ ថេយ៉ុង នៀកចេះតែចង់បាន!!! ខ្ញុំថាមិនចង់បានទេ! ហើយគេទៅសួរនាំកូនថាយកប្អូនរឺអត់ហើយក៏តាមកូនរំអុកសុំយកកូនមួយទៀត! នេះចំជាយ៉ាប់ទាំងប៉ាទាំងកូនមែន!"។ ម៉ូលី ក៏មើលស្វាមីដូចក្នក់ក្នាញ់ហើយ ថេយ៉ុង ក៏ញញឹមមុននឹងនឹងលើកដៃមកអង្អែលក្បាលនាង។

"បើជាក្មួយស្រីនោះបងប្រាកដថានឹងស្អាតដូចជា ម៉ូលី ចឹងណា៎!"។ ណាមជូន ក៏តបដោយញញឹមហើយសម្លឹងមើលស្វាមីភរិយាដែលលោកផ្អែមល្ហែមខណៈ ថេយ៉ុង បានដាក់ដៃអង្អែលពោះប៉ោងរបស់ភរិយាហើយ ណាមជូន ក៏ញញឹមបែបខ្សោះៗនឹកដល់ខ្លួនដែលឯការនៅពេលនេះជាខ្លាំងហើយក៏នឹកច្រណែនឹងគូស្នេហ៍នៅជុំវិញខ្លួនដែលគេនៅក្បែរគ្នាហើយផ្អែមល្ហែមគ្រប់គូតែម្តង។

"អ៎! មែនហើយបង ជូន ! ចឹងបងត្រៀមទៅ អាមេរិច ពេលណាដែរទៅ?"។ ថេយ៉ុង ក៏សួរហើយ ណាមជូន ក៏សម្លឹងគេវិញ។

"គឺនៅថ្ងៃស្អែកហើយ! នេះមានអីរឺ ថេយ៉ុង ?"។ ណាមជូន ក៏លើកចិញ្ចើមហើយ ថេយ៉ុង ក៏ងក់ក្បាលដាក់គេ។

"គឺចង់ប្រាប់ថាបងចាំទៅជាមួយខ្ញុំតែម្តងទៅណា៎! លឺថាបងយករ៉ែទៅផ្គត់ផ្គង់ឲ្យភ្ញៀវនៅឯ សហរដ្ឋអាមេរិច ហើយគេក៏បានយកគ្រឿងអលង្ការទាំងនោះទៅក្រុមហ៊ុនបង ហ៊ូសុក ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដែរ! ហើយខ្ញុំក៏ត្រូវទៅក្រុមហ៊ុនរបស់គាត់ដូចគ្នាយកគម្រោងពាណិជ្ជកម្មដែល ជីមីន ទើបបង្ហើយឲ្យខ្ញុំនោះទៅឲ្យបង ហ៊ូស៊ុក ជួយ ផ្សព្វផ្សាយនោះអី! ចេញទៅជាមួយគ្នាតែម្តងល្អទេ?"។ ថេយ៉ុង ក៏និយាយពីបំណងហើយ ណាមជូន ក៏ងក់ក្បាល។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now