ភាគទី ២១ : ជាការចាប់ផ្តើម!

675 30 6
                                    

ទីក្រុង រ៉ូម , ប្រទេស អីុតាលី ...

មន្ទីរពេទ្យ ....

"អ្នកជម្ងឺយ៉ាងម៉េចហើយដុកទ័រ?"។ នារីរូបស្រស់ពេលនេះក៏ឆ្លេឆ្លាមុខបន្ទប់វះកាត់មួយសន្ទុះធំមកហើយក៏រង់ចាំគ្រូពេទ្យចេញមកហើយគាត់ក៏ទាញម៉ាសចេញមុននឹងញញឹមដាក់នាង។

"គាត់មិនអីទេ! របួសនេះជ្រៅគួរសមណាស់តែបញ្ជូនមកមន្ទីពេទ្យបានលឿនចឹងគឺមានសុវត្ថិភាពល្អនោះទេ! អ្នកនាងទុកចិត្តចុះតែពេលនេះគាត់ត្រូវការសម្រាក! អ្នកនាងក៏គួរតែសម្រាកដែរចុះ! ថ្ងៃស្អែកអាចមកមើលគាតបានហើយ!"។ ដុកទ័រក៏តបហើយដើរចេញទើប រីស្សាណា ហាក់ធូរទ្រូងមុននឹងលើកទូរស័ព្ទដែលញ័រក្នុងកាបូបស្ទើរផ្ទុះនោះចេញមកមើលហើយនាងក៏សម្លឹងមើលដោយទឹកមុខសោះកក្រោះមុននឹងចុចបិទចោលទើបចាកចេញមកវិញ។

វីឡាត្រកូល អាល់ហ្វាណូ ....

ឡានទំនើបក៏សំចតទើបអ្នកនៅក្នុងវីឡាម្នីម្នារត់មកទទួលនាយកម្លោះរូបសង្ហាដែលចងចិញ្ចើមហើយក្តាប់ទូរស័ព្ទនោះដោយទឹកមុខងឿឆ្ងល់តែគេក៏ដាក់វាចូលហោប៉ៅវិញមុននឹងងាកមកនារីម្នាក់ដែលឈរត្រង់ខ្លួនហើយសម្លឹងម់លជុំបិញខ្លួនយ៉ាងភ្លឹកភ្លាំង។

"មេការនេះជាអ្នកនាង ស៊ូសាន ! នាងនឹងមកស្នាក់ទីនេះជាបណ្តោះអាសន្នក្នុងឋានៈជាភ្ញៀវ! ជួយទទួលនឹងរៀបចំបន្ទប់ឲ្យនាងផងណា៎! "។ណាមជូន ក៏ចាត់ចែងណែនាំហើយមេការក៏ងក់ក្បាលតែ ស៊ូសាន ក៏ធ្វើមុខខ្លាច។

"អឺលោក ណាមជូន ! ខ្ញុំថាមិនសមទេដឹង!"។ នាងក៏តបហើយ ណាមជូន ក៏ញញឹម។

"ទៀតហើយ? ខ្ញុំប្រាប់ហើយថាមិនអីទេ! ធ្វើធម្មតាទៅ! មកចូលផ្ទះទៅ! អាលខ្ញុំបានណែនាំប្រាប់ប្រពន្ធច្ញុំផង! អូ! និយាយចឹងឯណា រីណា ! ម៉េចក៏ខ្ញុំខលយ៉ាងណាក៏នាងមិនលើកបែបនេះ? នាងនៅផ្ទះទេ?"។ ណាមជូន ឆ្លៀតក៏សួរមេការហើយមេការក៏អោនក្បាលហើយតប។

"អ្នកនាងចាកចេញពីព្រឹកដល់ម៉ោងនេះមិនទាន់មកវិិញទេចា៎!"។ មេការក៏តបហើយ ណាមជូន កាន់តែឆ្ងល់តែគេក៏ទុកចម្ងល់នេះមួយលែតមុននឹងងាកមកញញឹមដាក់ ស៊ូសាន ហើយនាំនាងចូលផ្ទះ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now