ភាគទី ៤៥ : អាថ៌កំបាំង

514 28 11
                                    

"ជីន !!! បង ជីន !"។ សូតា នារីរូបស្រស់ជាភរិយារបស់កម្លោះសង្ហាដែលអង្គុយមើលឯកសារមុខកុំព្យូទ័រក៏បានហៅនាយទើបគេងាកមករុញកៅអីចេញបន្តិចហើយញញឹមដាក់នាង។

"មានអីរឺអូន?"។ ស៊ុកជីនក៏សួរនាំទើបនាងរហ័សដើរមកនាយ។

"មិញនេះពេលដែលអូនរៀបថានឹងទៅក្រៅយកឥវ៉ាន់ពីក្នុងរថយន្តរបស់យើងក៏ដើរប៉ះគ្នាជាមួយនឹង ស៊ូសាន ក៏ឃើញមានជ្រុះឯកសារមួយដែលអូនឃើញដោយចេតនា!!"។ សូតា ក៏តបហើយ ស៊ុកជីន ក៏លើកវែនតាមុននឹងសម្លឹងមើលទៅភរិយាគេ។

"មែនហេ៎? ជាអ្វីទៅ?"។ ស៊ុកជីន ក៏និយាយបន្តហើយ សូតា ក៏តប។

"ឯកសារបញ្ជីចែកចាយរ៉ែរបស់ក្រុមហ៊ុនយើងនោះអី! នេះលេខាក្រុមហ៊ុមយើងមានសិទិ្ធកាន់កាប់រឿងអស់នេះដែរហ៎?"។ សូតា ក៏សួរស្វាមីតាមការងឿងឆ្ងល់ព្រោះនាងក៏នៅក្បែរ ស៊ុកជីន យូរល្មមដឹងរឿងការងារបស់ប្តីខ្លះទើបនាយកម្លោះក៏ផ្អែកខ្លួនលើកៅអីហើយក៏ចងចិញ្ចើមមុនឹងងាកមកមើលអេក្រង់កុំព្យូទ័រ។

"អឺម!!! នេះបងដឹងថាមានអ្វីមិនស្រួលហើយ! សូម្នីតែទិន្នន័យដែលបងបានពិនិត្យមុនេះ!!! វាចម្លែកជាងមុខឆ្ងាយណាស់! បងមានរឿងត្រូវនិយាយគ្នាជាមួយ ណាមជូន អំពីគេហើយ!"។ ស៊ុកជីន ក៏តបដោយទឹកមុខមឺុងម៉ាត់ខណៈគេកាន់ការងារទីនេះបានជិតមួយសប្តាហ៍ក៏ប្រទះឃើញភាពមិនប្រក្តីច្រើន។

"អ៎! គឺស្អែកនេះ ជូន គេក៏មកវិញហើយ! នេះក៏យប់ដែរហើយ! អូនថាបងគួរតែឆាប់ចូលសម្រាកទៅណា៎!"។ សូតា ក៏ពោលសម្តីផ្អែមដែលនាងមានពីកំណើតមកកាន់ ស៊ុកជីន ធ្វើឲ្យគេស្រលាញ់នាងដកចិត្តមិនបាននោះឯង។

"បាទប្រពន្ធសម្លាញ់!!! នេះបងស្រម៉ៃមិនចេញទេបើគ្មានអូននៅក្បែរបងនោះណា៎! នៅក្បែរបងរហូតដល់ចាស់កោងខ្នងណា៎! ហើយកុំបារម្ភថាបងនឹងឈប់ស្រលាញ់អូន! ទោះយើងគ្មានកូនតែបងក៏នៅតែស្រលាញ់អូន! ហើយស្រលាញ់ជាងជីវិតទៅទៀត!"។ ស៊ុកជូន ក៏ទាញភរិយាគេមកឪបយ៉ាងណែនហើយ សូតា ក៏ឪបគេវិញដោយក្តីរំភើបមិនគិតថាជីវិតនាងអាចជួបនឹងបុរសល្អដូចគេឡើយ។

ព្រលានយន្តហោះទីក្រុង រ៉ូម ...

ខណៈនៅទីនេះប្រែជាមានការអបអរដោយសារតែជើងហោះហើរពេលនេះគឺមមាញឹកជាងគេក៏ឃើញមានក្រមុំកម្លោះពីរនាក់បានបណ្តើរគ្នាយ៉ាងត្រសងមកដល់ទីនេះហើយក៏ញញឹមមកកាន់មនុស្សដែលចាំទទួលពួកគេគឺ ស៊ុកជីន នឹង សូតា នោះឯង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now