ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!

1.1K 38 4
                                    

ពេលព្រឹកព្រលឹមជាពេលវេលាដែលគ្រប់គ្នាត្រូវក្រោកមកបំពេញការងារហើយក៏ស្របនឹងកាយសង្ហាដែលបានបោះជំហានចុះមកដើម្បីស្រស់ស្រូបអាហារតែគេក៏ប្រែទឹកមុខមកជាស្រស់បស់ជាងមុនពេលឃើញនារីរូបស្រស់កំពុងតែអង្គុយលើតុអាហារលើកកែវទឹកដោះគោមកផឹក។

"អរុណសួស្តីលោកប្រុស! អញ្ជើញពិសារបាយ!"។ មេការក៏ធ្វើគោរពហើយ ណាមជូន រហ័សទាញកៅអីមកអង្គុយទល់មុខនារីរូបស្រស់ដែលញាំុអាហារមិនខ្វល់ពីគេសោះ។

"ថ្ងៃនេះ រីណា ដូចជាឆាប់ក្រោកណាស់ណ៎? មានការអ្វីមែនទេ?"។ ណាមជូន ក៏សួរហើយ រីស្សាណា ក៏ដាក់សមនិងស្លាបព្រាចុះមុននឹងសម្លឹងមើលគេដោយទឹកមុខស្មើ។

"ថ្ងៃនេះខ្ញុំទៅទិញសម្លៀកបំពាក់ខ្លះៗ! រំខានលោកជួយរៀបចំសូហ្វ័រឡានឲ្យខ្ញុំបានទេ?"។ រីស្សាណា ក៏តបមកវិញហើយ ណាមជូន ក៏ញញឹម។

"មិនបាច់សូហ្វរទេ! ខ្ញុំជូន រីណា ទៅក៏បានដែរ!"។ ណាមជូន ក៏អះអាងដោយរីករាយហើយ រីស្សាណា ក៏ចងចិញ្ចើមសម្លឹងគេដោយមិនពេញចិត្ត។

"ខ្ញុំទៅទិញរបស់ស្រីៗ! លោកមានការងារក៏ទៅរវល់ការងារលោកទៅ! មកខាតពេលវេលានឹងខ្ញុំធ្វើអី?"។ នាងក្រមុំក៏តបសម្តីមកវិញហើយ ណាមជូន ក៏ក្រវីក្បាល។

"ខ្ញុំមិនដែលគិតថាខាតពេលជាមួយ រីណា ស្រាប់ហើយ! រីករាយទៅវិញបើបានជូន រីណា ទៅណាមកណា!"។ ណាមជូន តបដោយមុខញញឹមហើយ រីស្សាណា ក៏សម្លឹងដោយកែវភ្នែកសោះកក្រោះ។

"តែខ្ញុំមិនរីករាយ! ធុញច្រើនជាង!"។ រីស្សាណា តបដោយមិនប្រណីពីបេះដូងដែលកំពុងឈឺតិចៗរបស់នាយកម្លោះដែលកំពុងតែខំញញឹមដាក់នាងសោះ។

"តែ-"។<វឺុង វឺុង> ណាមជូន នៅតែចចេសចង់ទៅតាមនាងតែស្រាប់តែទូរស័ព្ទដៃក៏កាត់ផ្តាច់ការសន្ទនា។

"អាឡូបង ជីន !"។ បន្ទាប់ពីឃើញលេខហៅចូលហើយនោះ ណាមជូន ក៏លើកទទួល។

( នេះឯងនៅឯណា ជូន ? )។ កម្លោះជាបងប្រុសបង្កើត ស៊ុកជីន ក៏បានខលមករកនាយហើយ ណាមជូន ក៏ចងចិិញ្ចើម។

"ខ្ញុំនៅផ្ទះលំហែ! មានការអីបង?"។ នាយក៏សួរបងប្រុសហើយខ្សែម្ចាងក៏តបពីបំណងរបស់ខ្លួនមកវិញ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now