ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?

567 28 6
                                    

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ....

"ចុះថ្ងៃឯងនាំយើងមកក្រុុមហ៊ុនធ្វើអីនឹង?"។ និយាយពីខាងកម្លោះសង្ហាពេលនេះកំពុងតែទាញដៃបងប្រុសរបស់គេមកកាន់ក្រុុមហ៊ុនហើយគ្រប់គ្នាក៏អោនកោតខ្លាចតាមតួនាទីដោយសារតែឃើញថាចៅហ្វាយនាយធំៗទាំងពីរនាក់កំពុងនៅជាមួយគ្នា។

"មានការចង់ពឹងបងនោះអី!!'។ ណាមជូន ក៏នាំគេទៅកាន់បន្ទប់ហើយ ស៊ុកជីន ក៏ ចងចិញ្ចើម។

"ការស្អីឯង? នាងរវល់មើល សូតា ផង!!!" ។ស៊ុកជីន ក៏អេះក្បាលមិនយល់នឹងរឹកពារប្អូនប្រុសគេនៅពេលនេះឡើយ។

បន្ទប់លេខា ....

"សួស្តី ស៊ូសាន !"។ បើកទ្វារភ្លាម ណាមជូន ក៏រាក់ទាក់នារីម្នាក់ដែលកំពុងតែនៅជាមួយ មីតូ កំពុងបង្រៀនគេវាយនាងឯកសារហើយនាងក៏រហ័សក្រោកមុននឹងញញឹមហើយអោនគោររពតាមដោយ មីតូ ដូចគ្នាមុននឹងគេភ្ញាក់ផ្អើលតិចតួច។

"ចៅហ្វាយធំក៏អញ្ជើញមកដែរបាទ? នេះអធ្យាស្រ័យដែលមិនបានទទួល!!!"។ មីតូ ក៏អោនគោរពតាមទម្លាប់ហើយ ស៊ុកជីន ក៏ក្រវីក្បាលមិនប្រកាន់ខណៈ ស៊ូសាន ក៏ចងចិញ្ចើម។

"មិនអីទេ! ដើមឡើយការងារទីនេះប្រគល់ឲ្យ ជូន ទេ !! ខ្ញុំចាត់ចែងនៅឯ អង់គ្លេស មិនមែននៅទីនេះទៀតទេគ្រាន់តែនាំប្រពន្ធមកមើលជម្ងឺទេ!"។ ស៊ុកជីន ក៏តបហើយ ណាមជូន ក៏ញញឹមមុននឹងនាំ ស៊ុកជីន ឲ្យមកមើល ស៊ូសាន។

"នេះមែនបងឲ្យស្គាល់!! ខាងនេះគឺអ្នកនាង ស៊ូសាន !! នាងនៅទីនេះក្នុងនាមជាលេខា !! ខ្ញុំបានខំជួយនាងមកពីបាររបស់បង យ៉ុនហ្គី នៅឯ មេធើរ៉ា ហើយក៏សម្រេចនាំនាងមកបណ្តុះបណ្តាលការងារនៅក្រុមហ៊ុនយើងតែម្តងទៅ! ហើយនេះជាបងប្រុសបង្កតើរបស់ខ្ញុំជាចៅហ្វាយធំ លោក ស៊ុកជូន !!"។ ណាមជូន ក៏ណែនាំហើយ ស៊ូសាន ក៏រហ័សអោនក្បាល។

"សួស្តីលោក ស៊ុកជីន ! នាងខ្ញុំ ស៊ូសាន ជាលេខានៅទីនោះ!!"។ នាងក្រមុំក៏អោនលំទោនតែ ស៊ុកជីន ក៏ចងចិញ្ចើមមុននឹងងាកមុខមកសម្លឹងប្អូនប្រុសរបស់គេ។

"នេះក្រុមហ៊ុនយើងក្រែងមានប្រធានផ្នែកច្រើននាក់ហើយតើ! រើសលេខាមកធ្វើអីទៅ?"។ ស៊ុកជីន ក៏ជជីកសួរហើយ ណាមជូន ក៏ញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now