ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!

719 32 7
                                    

ទីក្រុង រ៉ូម , ប្រទេស អីុតាលី ....

មកដល់ទឹកដីនៃចក្រភព រ៉ូម ដែលជាតំបន់ទីក្រុងល្បីឈ្មោះទីមួយប្រចាំ អីុតាលី នេះដែលទាក់ទាញភ្ញៀវទេសចរមិនតិចលាននាក់ពីជុំវិញពិភពលោកឲ្យមកទស្សនាឡើយហើយវាបានទាក់ក្រសែភ្នែកស្រីស្អាតស្ថិតក្នុងរថយន្តទំនើបក្បែរកម្លោះសង្ហានេះជាខ្លាំង។

"យ៉ាងម៉េច? ស្អាតទេ? នេះ រ៉ូម នេះគឺពោរពេញដោយសំណង់បុរាណចាស់ៗហើយស្អាតៗខ្លាំងណាស់! បើចង់ដើរលេងពេលណាក៏ប្រាប់បងបានណា៎!"។ ណាមជូន អង្គុយក្បែរនាងក៏និយាយហើយ រីស្សាណា ក៏ងាកមកសម្លឹងគេវិញ។

"លោកមកដល់ទីនេះក៏គួរតែដោះស្រាយការងារ! ខ្ញុំក៏ហត់នឿយចង់សម្រាកដែរ! ប្រញាប់ទៅផ្ទះទៅ!"។ នាងក្រមុំក៏លាក់ភាពររំភើបមុននឹងផ្អែកខ្លួនក្រពាត់ដៃមកវិញហើយ ណាមជូន ក៏លួចញញឹមពេលដឹងថានាងកុហកដែលមិនចង់ឲ្យគេគិតថានាងសប្បាយចិត្ត។

វីឡាត្រកូល អាល់ហ្វាណូ ....

ផ្ទះដ៏ធំស្កឹមស្កៃនៅចំកណ្តាលទីក្រុងបានរំលេចឡើងជាកម្មសិទ្ធិរបស់គ្រួសារ អាល់ហ្វាណូ ដែលមានឥទ្ធិពលផ្នែកខាងកាន់កាន់ការចម្រាញ់នឹងចែកចាយរ៉ែធម្មជាតិជាប្រភពធាតុដើមនោះឯងដែលនាំឲ្យ រីស្សាណា បានត្រឹមភ្ញាក់ផ្អើលពេលបានឃើញ។

"សួស្តីលោកប្រុស ! សួស្តីអ្នកនាង! នាងខ្ញុំជា មេការប្រចាំនៅទីនេះឈ្មោះ ម៉ាលីស ! ខ្ញុំបានប្រាប់ឲ្យអ្នកបម្រើយើងឲ្យរៀបចំបន្ទប់ជូនលោកប្រុសនឹងអ្នកនាងរួចរាល់ហើយចា៎! អាហារក៏ធ្វើក្តៅៗជូនមករង់ចាំលោកប្រុសនឹងអ្នកនាងដល់វីឡាចា៎!"។ មេការចំណាស់ ម៉ាលីស ដែលប្រចាំនៅទីនេះក៏ចេញមករាក់ទាក់តាមដោយស្រីបម្រើជាច្រើននាក់ដែលអោនគោរពពួកគេដូចជាអ្នកមានអំណាចមហាសាលទៅហើយ។

"ចឹងនាំពួកខ្ញុំទៅ! រីណា ប្រាប់ថាហត់! ឆាប់នាំទៅរកកន្លែងសម្រាកក៏ល្អដែរ!"។ ណាមជូន ក៏បញ្ជាហើយមេការក៏ញញឹមមុននឹងនាំផ្លូវពួកគេមកជាន់ខាងលើហើយបង្ហាញបន្ទប់គេងយ៉ាងធំទូលាយហើយក៏តុបតែងវាស្រស់ស្អាតដូចជារាជវាំងទៅហើយ។

"អញ្ជើញលោកប្រុសនឹងអ្នកនាងសម្រាកខ្លួនខ្លះចុះ! មានអ្វីអាចចុចទូរស័ព្ទលើតុហៅនាងខ្ញុំបានណា៎!!"។ មេការនិយាយបហើយក៏ទាញទ្វារបិទទើបនាងក្រមុំនឹងកម្លោះសង្ហានៅក្នុងបន្ទប់តែពីរនាក់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now