ភាគទី ៣៩ : នាងរីករាយទេ ?

567 29 4
                                    

"អឺ...អឺ ជូន !!! ចឹងបងបានស្គាល់សម្លាញ់អូនហើយណា៎! បងក៏មានការងារដែរណា៎! ប្រញាប់ទៅចុះបង !!!"។ រីស្សាណា ក៏ចូលមកនិយាយកាត់សន្ទនារបស់ពួកគេដែលស្តាប់មើលទៅហាក់មិនស្រួលសោះហើយ ណាមជូន ក៏ញញឹមមុននឹងងក់ក្បាលហើយក៏សម្លឹងមើល ចូដេន វិញ។

"មិនបានជូនលោកចេញទៅទេបាទ! នេះ រីណា ខ្ញុំមានរបាយការណ៍មួយចង់សួរនាំណា៎! វាបន្ទាន់ខ្លាំងណាស់មិនប្រកាន់ទេណ៎បើឲ្យស្វាមី រីណា ទៅវិញដោយខ្លួនឯង?"។ ចូដេន ក៏ងាកមកញញឹមដាក់ ណាមជូន ខណៈ រីស្សាណា ក៏ញញឹមបែបមិនសមហើយក៏ងាកមកមើលស្វាមីនាងតែគេក៏អង្អែលក្បាលនាង។

"មិនអីទេ! មនុស្សខ្ញុំស្គាល់កាលៈទេសៈច្បាស់ណាស់! អូនធ្វើការចុះណា៎! បងមិនរំខានអូនទេ! មនុស្សបងស្គាលពេលត្រឹមត្រូវមិនដូចអ្នកខ្លះឡើយ!"។ ណាមជូន ក៏លានាងហើយ រីស្សាណា ក៏ក្រវីដៃដាក់ស្វាមីនាងដោយញញឹមស្មើមុននឹង ចូដេន ក៏លើកដៃជ្រែងហោប៉ៅធ្វើជាសង្ហាហើយ រីស្សាណា ក៏ងាកមកមើល ចូដេន ដោយចងចិញ្ចើម។

"នេះ ចូដេន និយាយស្អីដូចជាកំពុងតែផ្ចាញ់គ្នានឹងប្តីខ្ញុំបែននេះ? អ្នកទាំងពីរស្គាលគ្នាហ៎?"។ រីស្សាណា ក៏ងាកមកសួរហើយ ចូដេន ក៏ញាក់ស្មាមុននឹងញញឹម។

"ប្រហែលទេដឹង!!"។ គេនិយាយបែនេះហើយក៏លើលប៊ិចមកបង្វិលលេងទើបនឹកដល់អតីតកាលកាលពី 4 ឆ្នាំមុន។

4 ឆ្នាំមុន ....

សាកលវិទ្យាល័យ អាមេរិច ....

"រីណា !!! នេះកិច្ចការស្រាវជ្រាវដែលគ្រូបានដាក់ឲ្យឯងធ្វើនោះមានបានធ្វើរួចនៅ?"។ កម្លោះសង្ហាដែលសិក្សាជំនាញ ឌីហ្សាញ បានដើរមកអង្គុយក្បែរនាងក្រមុំដែលអានសៀវភៅសេដ្ឋកិច្ចតែឯងនោះយ៉ាងរហ័សមុននឹងសួរនាំគេ។

"នៅប្រហែលជា 2 3 សំណួរអីដែរ!! កំពុងតែស្រាវជ្រាវមើល!!! ចុះ ចូដេន ? លឺមកថាលោកគ្រូឯងមានការប្រឡងនៅម៉ោងក្រោយនេះនេះណា៎! ម៉េចក៏មកអង្គុយលេងមិនមើលមេរៀនចឹង?"។ រីស្សាណា ក៏សួរហើយ ចូដេន ក៏សើចមុននឹងញាក់ស្មា។

"តេសស្រួលៗ!! មិនបារម្ភទេ!!"។ ជាសិស្សពូកែហើយជាជំនាញដែលគេស្រលាញ់ក៏ដុងមកស្រាប់ទើបនិយាយធម្មតាយ៉ាងធ្វើឲ្យ រីស្សាណា ពេបមាត់ជ្រេញមុននឹងសើចគេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now